ក្រុម​បារគូ​ដង្ហែ​ព្រះ​ភ្លើង​ទៅ​កាន់​ព្រះ​បរម​មេរុ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, February 4, 2013

ក្រុម​បារគូ​ដង្ហែ​ព្រះ​ភ្លើង​ទៅ​កាន់​ព្រះ​បរម​មេរុ

2013-02-04
ក្រុម​បារគូ​នៃ​ព្រះ​បរម​រាជវាំង ដង្ហែ​ព្រះ​ភ្លើង​ទៅ​កាន់​ព្រះ​មហា​បញ្ចា​នៅ​ក្នុង​ព្រះ​បរម​មេរុ​ជា​ទី​ តម្កល់​ព្រះ​បរម​រតន​កោដ្ឋ នៅ​វេលា​ម៉ោង ១១ និង ៣០​នាទី ថ្ងៃ​ទី​៤ ខែ​កុម្ភៈ។

RFA/Sochivy
៤-កុម្ភៈ-២០១៣៖ ក្រុម​បារគូ​ដង្ហែ​ព្រះ​ភ្លើង​ចេញ​ពី​ព្រះ​បរម​រាជវាំង ទៅ​កាន់​ព្រះ​បរម​មេរុ សម្រាប់​ថ្វាយ​​ព្រះ​បរម​រតន​កោដ្ឋ។
ក្រុម​បារគូ​ដែល​នាំ​មុខ​ដោយ​ក្រុម​ភ្លេង​បុរាណ​នៃ​ព្រះ​បរម​រាជវាំង ​មួយ​ក្រុម បាន​ដង្ហែ​ព្រះ​ភ្លើង​ចេញ​ពី​ព្រះ​បរម​រាជវាំង ដើម្បី​ទៅ​រក្សា​ទុក​នៅ​​ព្រះ​បរម​បញ្ចា។ ព្រះ​ភ្លើង​ដែល​បាន​ដង្ហែ​នោះ គឺ​សម្រាប់​ថ្វាយ​ក្នុង​ពិធី​បូជា​ព្រះ​​​បរម​​រតន​កោដ្ឋ។
តាម​កម្មវិធី​នៅ​ថ្ងៃ​ទី​៤ ដែល​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​នេះ​ ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​សព​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៦ ល្ងាច​ថ្ងៃ​ទី​៤ កុម្ភៈ នេះ។
ព្រះ​ភ្លើង​នេះ គឺ​បាន​មក​ពី​ព្រះ​សូរ្យសែង ឬ​​កម្ដៅ​ព្រះ​អាទិត្យ ដែល​ក្រុម​បាគូ និង​អ្នក​កាន់​ពិធី​ក្នុង​ព្រះ​បរម​រាជ​វាំង កាល​ពី​សប្ដាហ៍​កន្លង​ទៅ បាន​ធ្វើ​ពិធី​សុំ​ព្រះ​ភ្លើង​ពី​ព្រះអាទិត្យ។ ក្នុង​នោះ​ក្រុម​បារគូ​បាន​ដាក់​កំណាត់​ខ្លឹម​ចន្ទន៍ក្រស្នា​តូចៗ ដែល​ជា​ឈើ​ក្រអូប​នៅ​ពី​ក្រោម​កែវ​ពង្រីក រហូត​ទាល់​តែ​កម្ទេច​ឈើ​នោះ​ឆេះ​ចេញ​ជា​អណ្ដាត​ភ្លើង​ឡើង។ បន្ទាប់​មក​បារគូ​បាន​យក​ទៀន​ទៅ​អុជ​​ចម្លង​យក​ភ្លើង​នោះ​ទៅ​រក្សា​ទុក​ ក្នុង​ព្រះ​បរម​រាជ​វាំង ដើម្បី​រង់ចាំ​ពិធី​ថ្វាយ​ព្រះ​ភ្លើង៕​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages