ប្រធានាធិបតី​អាមេរិក​មក​ដល់​កម្ពុជា - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, November 19, 2012

ប្រធានាធិបតី​អាមេរិក​មក​ដល់​កម្ពុជា

2012-11-19
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ម៉ោង​ជិត ៦​ល្ងាច ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៨ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
ក្នុង​ដំណើរ​មក​ដល់​របស់​លោក​ប្រធានាធិបតី​អាមេរិក នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​មិន​ពិធី​ធំដុំ​នោះ​ទេ គឺ​មាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ជិត ១០​នាក់។ ប៉ុន្តែ​ផ្នែក​សន្តិសុខ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​រាប់​ទាំង​នៅ​តាម​ដង​ វិថី និង​អាកាស​យានដ្ឋាន​ផង។
លោក​ប្រធានាធិបតី​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល អាស៊ី​បូព៌ា​ និង​ជួប​ជា​មួយ​មេដឹកនាំ​អាស៊ាន។ អំឡុង​ពេល​ជួប​ប្រាស្រ័យ​ជា​មួយ​មេដឹកនាំ​កំពូល​ៗ​នៅ​ក្នុង​តំបន់ លោក​ប្រធានាធិបតី នឹង​ពិភាក្សា​កិច្ចការ​ និង​បញ្ហា​ផ្សេងៗ រួម​មាន ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច និង​ការ​បង្កើត​ឲ្យ​មាន​ការងារ​តាម​រយៈ​បង្កើន​ពាណិជ្ជកម្ម និង​ភាព​ជា​ដៃគូ កិច្ច​សហប្រតិបត្តិការ​ផ្នែក​ថាមពល និង​សន្តិសុខ បញ្ហា​សិទ្ធិមនុស្ស ព្រមទាំង​ចូល​រួម​ចែក​រំលែក​ទុក្ខ​កង្វល់ ផលប្រយោជន៍ និង​បញ្ហា​ផ្សេងៗ​ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាមា (Barack Obama) នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ក្រោយ​ពេល​ដែល​លោក​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ជាន់​ ខ្ពស់​អាស៊ាន និង​វេទិកា​អាស៊ី​បូព៌ា​ជាមួយ​អាមេរិក​នោះ៕ ​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages