ស្វែង​យល់​ពី​យន្ត​ហោះ​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, November 19, 2012

ស្វែង​យល់​ពី​យន្ត​ហោះ​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់ អូបាម៉ា នឹង​មក​ដល់​ប្រទេស​កម្ពុជា​នា​រសៀល​នេះ​តាម​រយៈ​យន្ត​ហោះ​ពិសេស​មួយ​ដែល​មាន ​ឈ្មោះ​ថា Air Force One។ តើ​យន្ត​ហោះ​សម្រាប់​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នេះ​មាន​លក្ខណៈ​ពិសេស ​អ្វី​ខ្លះ?

តាម ​ឯកសារ​នានា​ឲ្យ​ដឹង​ថា យន្ត​ហោះ​សម្រាប់​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នេះ​បាន​ផលិត​ឡើង​យ៉ាង​ ពិសេស ហើយ​មាន​តែ​ចំនួន​ពីរ​គ្រឿង​ប៉ុណ្ណោះ ពោល​គឺ​សម្រាប់​ផ្លាស់​ប្តូរ​​គ្នា។ នៅ​លើ​នោះ​មាន​បន្ទប់​ពិសេស​ជា​ច្រើន​សម្រាប់​ប្រធានាធិបតី​ធ្វើ​ការ ដោយ​មាន​ការិយាល័យ បន្ទប់​ប្រជុំ កន្លែង​កម្សាន្ត កង​សន្តិសុខ និង​មាន​ចុង​ភៅ​នៅ​លើ​នោះ​ផង។ និយាយ​រួម​វា​ប្រៀប​ដូច​ជា​សេតវិមាន​ដូច្នេះ​ដែរ។
មុន​ការ​ចុះ​ចត​របស់​យន្តហោះ​ដឹក​ប្រធានាធិបតី​ យន្តហោះ​ពិសេស​មួយ​ទៀត​ដែល​ផ្ទុក​ដោយ​រថយន្ត​ពិសេស​រួម​ជាមួយ​នឹង​កង​ សន្តិសុខ​ផង​នឹង​មក​ដល់​ជា​មុន។ ហើយ​បន្ទាប់​ពី​យន្ត​ហោះ Air Force One ដែល​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចុះ​ចត នឹង​មាន​យន្ត​ហោះ​មួយ​ទៀត​ចុះ​ចត​តាម​ក្រោយ​ដែរ ដែល​វា​គឺ​ជា​យន្ត​ហោះ​សម្រាប់​ត្រៀម​នៅ​ពេល​ដែល Air Force One មាន​បញ្ហា៕
ប្រភពពីៈសារព៌តមានសេរី

Post Bottom Ad

Responsive Ads Here

Pages