បទអត្ថាធិប្បាយ នៃវិទ្យុសំឡេងកម្ពុជាក្រោម ទិវារំលឹក Memorial Day ខែឧសភា ឆ្នាំ២០១២ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Tuesday, June 5, 2012

បទអត្ថាធិប្បាយ នៃវិទ្យុសំឡេងកម្ពុជាក្រោម ទិវារំលឹក Memorial Day ខែឧសភា ឆ្នាំ២០១២


ដោយ៖ សឺង សម្រេច/VOKK៖ 

សហរដ្ឋអាមេរិក បានយកថ្ងៃចន្ទ ចុង ក្រោយនៃ ខែឧសភា ដើម្បីធ្វើពិធី រំលឹកដល់អតីតយុទ្ធជន ដែលបានប្រយុទ្ធ និង បាន បូជាជីវិត ក្នុង សមរភូមិ នានាក្នុងសង្គ្រាម ដែល កន្លង ទៅ។ ដោយថ្ងៃបុណ្យនោះ ជាការចាប់ផ្តើមនៃរដូវក្តៅ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗ នៅតាមសួនឧទ្យាន សាធារណៈ នានា ប្រជាពលរដ្ឋអាមេរិកាំងជាទួទៅ បាននាំគ្នាជួបជុំ បរិភោគអាហារ និងសំណេះសំណាល គ្នា រំលឹកដល់ប្តី ប្រពន្ធ ឳពុក ម្តាយ បងប្អូនឬមិត្តភក្តិ របស់គេ ដែលបាន ស្លាប់ទៅក្នុងសង្គ្រាម។ នៅតាម ទីលានបញ្ចុះសព ប្រពន្ធ ឬកូន ម្តាយ ឳពុក ឬមិត្តភក្តិ តែងយកផ្កាទៅដាក់លើផ្នូរសព ជាជនទីស្រឡាញ់ របស់គេ ហើយយកម្រាម ដៃស្ទាប អង្អែលលើតួអក្សរ ចំណារឈ្មោះអ្នកស្លាប់ សំដែលក្តីសោកស្តាយ អាឡោះអាល័យ។ អ្នកស្ម័គ្រចិត្ត ដ៏ច្រើន បានយកទង់ជាតិតូចៗ ទៅដោតនៅគ្រប់ផ្នូរយុទ្ធជនទាំងអស់ ទោះជា មិនមែនបងប្អូនសាច់ សារលោហិតរបស់គេក្តី។ នៅតាម ទីក្រុងនិងរដ្ឋនានា មានការរៀបចំពិធីនេះជាផ្លូវការ និងការធ្វើ ព្យុះ​យាត្រាដែលមានមនុស្សទស្សនាយ៉ាងច្រើនកកកុញ។ ការប្រគុំតន្ត្រីដ៏ធំមួយបានរៀបចំ នៅសួន ខាងលិចនៃរដ្ឋធានីវ៉ាហ្សិងតុន ដោយមានការ ចូលរួមពីនាយទាហ៊ាន និងពលទាហ៊ានជើងចាស់ និងជំនាន់ថ្មី ព្រមទាំងក្រុមគ្រួសារជាច្រើនពាន់នាក់។ ចំពោះឆ្នាំ២០១២នេះ ក្រៅពីសុន្ទរកថាដែល ថ្លែងដោយភរិយាអតីត យុទ្ធជន មានសេចក្តីថ្លែងការបស់លោក ឧត្តមសេនីយ កូលិន ផាវ៉ឹល អតីតមេបញ្ជាការទ័ពអាមេរិកាំង ក្នុងសង្គ្រាមវៀតណាម។ ក្រៅពីការកត់សំគាល់ ចំពោះតំណក់ ទឹកភ្នែក ដែលហូរជោគថ្ពាល់ប្រពន្ធ ដែលនឹក ដល់ប្តី ម្តាយឳពុកដែលនឹកដល់កូន កូនដែលយំ រកឳពុក ក៏មានការលួងលោមដោយសំឡេងតន្រ្តី សំាផូនីដ៏ពិរោះលន្លង់លន្លោច ច្រៀងដោយ អ្នកចម្រៀង ដ៏ល្បីល្បាញនានា ជាពិសេសនាងកញ្ញា ជែស្ស៊ីកា សានឆេស ដែលទើបនឹង ប្រឡងជាប់លេខពីរ ក្នុងការ ប្រកួតប្រជែងរៀបចំដោយកម្មវិធី អាមេរិកាន់ អៃដុល។ ដើម្បីរំលឹក ពីអតីតកាល មានការបញ្ចាំងដោយភាគខ្លីៗ នូវទិដ្ឋភាពសង្គ្រាមនានាផងដែរ ជាអាទិ៍សង្គ្រាម នៅវៀតណាម សង្គ្រាមនៅកូរ៉េ អៀរ៉ាក់ និងអាហ្វកានីស្ថាន ជាដើម។---អានបន្ត

Post Bottom Ad

Responsive Ads Here

Pages