រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ
ថ្ងៃអង្គារ, 29 ខែឧសភា 2012
VOA
នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ
យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការចូលរួមប្រកួតប្រជែង
ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គ្រោងនឹងបិទបញ្ចប់នៅ
ថ្ងៃទី១ ខែមិថុនា ខាងមុខនេះ។
ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សប្រឆាំងរបស់លោកសម រង្ស៊ី បានខិតខំប្រឹងប្រែងរកបញ្ហាអវិជ្ជមានមួយចំនួនមកលាតត្រដាងមុនការ បោះឆ្នោតនេះ។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រឆាំងបានថ្លែងប្រាប់នៅក្នុង អង្គសន្និសីទព័ត៌មាននៅថ្ងៃអង្គារនេះថា គណបក្សរបស់លោកបានរកឃើញឈ្មោះស្ទួននៅក្នុងបញ្ជីបោះឆ្នោត និងការលុបឈ្មោះអ្នកគាំទ្រគណបក្សប្រឆាំងមានចំនួនជាងមួយលាន នាក់។ លោកបានមានប្រសាសន៍ថា ឈ្មោះស្ទួនដែលគណបក្សរបស់លោកបានរកឃើញ គ្រាន់តែនៅក្នុងនាយដ្ឋានផែនការយុទ្ធនាសាស្ត្រ និងគម្រោងការណ៍នៃអាជ្ញាធរអគ្គិសនីកម្ពុជាមានចំនួន៥០នាក់ ដែលមានឈ្មោះជាប្រព័ន្ធនៅក្នុងឃុំស្នាអន្សោង ខេត្តពោធិ៍សាត់ផង និងនៅក្នុងទីក្រុងភ្នំពេញផង។
លោកបានមានប្រសាសន៍ថា មន្ត្រីរាជការចំនួន៤៨នាក់ផ្សេងទៀតមានឈ្មោះបោះឆ្នោតនៅក្នុងឃុំ ខ្ចៅ ខេត្តកំពង់ចាមផង និងនៅក្នុងទីក្រុងភ្នំពេញផង។ លោកបានបញ្ជាក់ទៀតថា នៅមានភាពមិនប្រក្រតីផ្សេងទៀត ដែលពាក់ព័ន្ធនឹងការចេញលិខិតបញ្ជាក់អត្តសញ្ញាណរបស់ក្រុមប្រឹក្សា ឃុំសង្កាត់សម្រាប់បោះឆ្នោត។ លោកបានចោទប្រកាន់ថានេះ គឺជាចេតនាមួយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានបំណងបម្រើគោលនយោបាយគណបក្សប្រជាជនកម្ពុជា។
«ការបោះឆ្នោតឥតយុត្តិធម៌ ពីព្រោះនេះគឺជាភស្តុតាងមួយដែលគណបក្សប្រជាជនប្រើប្រាស់ទាំង មធ្យោបាយ ទាំងឡានរបស់រដ្ឋ ទាំងមន្ត្រីរាជការរបស់រដ្ឋទៅបម្រើឲ្យផលប្រយោជន៍របស់គណបក្សនយោបាយ របស់ខ្លួន។ នេះគឺជាទង្វើខុសច្បាប់ផង ហើយមិនយុត្តិធម៌ផងនៅក្នុងដំណើរការនៃការឃោសនាបោះឆ្នោត»។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលស្គាល់ ថាពិតជាមានឈ្មោះស្ទួននៅក្នុងបញ្ជីបោះឆ្នោតពិតប្រាកដមែនដោយសារ តែប្រជាពលរដ្ឋមួយចំនួនបានផ្លាស់ទីលំនៅចេញ ហើយគជប មិនទាន់លុបចេញពីបញ្ជីនៅឡើយ។ លោកបានបញ្ជាក់ថាឈ្មោះស្ទួននេះ ប្រជាពលរដ្ឋមិនអាចបោះឆ្នោតបានពីរដងទេ។
«គាត់មិនអាចបោះឆ្នោតពីរដងបានទេ។ យើងមានទឹកខ្មៅលុបមិនជ្រះដែលជ្រលក់ម្រាមដៃ ហើយទឹកខ្មៅនេះមិនអាចលាងជ្រះនៅក្នុងរង្វង់កន្លះម៉ោងក្រោយ ព្រោះឥទ្ធិពលនៃទឹកខ្មៅនេះក្នុងរយៈពេលមួយសប្តាហ៍ទើបវាជ្រះទៅ វិញ»។
ភស្តុងតាងមួយចំនួនដែលគណបក្សសម រង្ស៊ី បានរកឃើញនឹងបានចែកជូនដល់អ្នកសារព័ត៌មានបានលើកយកឈ្មោះស្ទួន របស់មន្ត្រីរាជការនៃអាជ្ញាធរអគ្គិសនីកម្ពុជា ដែលមានឈ្មោះបោះឆ្នោតនៅក្នុងខេត្តកំពង់ចាមផង និងបោះឆ្នោតនៅក្នុងខេត្តពោធិ៍សាត់ផង។
បើតាមសេចក្តីជូនដំណឹងដែលសរសេរដោយដៃផ្ទាល់ និងមានស្នាមចុះហត្ថលេខារបស់លោកសុវណ្ណ អនុប្រធានក្រុមកាងាររបស់គណបក្សប្រជាជនកម្ពុជាប្រចាំអាជ្ញាធរអគ្គិសនី បានជំរុញឲ្យនយោជិករបស់នាយកដ្ឋានរបស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅក្នុងខេត្តពោធិ៍សាត់ និងនៅក្នុងខេត្តកំពង់ចាមត្រូវតែចេញដំណើរទៅបោះឆ្នោតដោយមាន រថយន្តចាំទទួលរួចជាស្រេច។ សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា អ្នកដែលមិនបានមកទាន់កំណត់នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣ ត្រូវដោះស្រាយនិងទទួលខុសត្រូវទៅចូលរួមបោះឆ្នោតដោយខ្លួនឯង៕