លោក ហោ ណាំហុង៖ ក្រសួង​យុត្តិធម៌​កំពុង​ដោះស្រាយ​បញ្ហា​អ្នក​បឹង​កក់ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, June 15, 2012

លោក ហោ ណាំហុង៖ ក្រសួង​យុត្តិធម៌​កំពុង​ដោះស្រាយ​បញ្ហា​អ្នក​បឹង​កក់

រដ្ឋមន្ត្រី​ការ​បរទេស លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ពុធ ទី​១៣ មិថុនា បាន​អះអាង​ថា ក្រសួង​យុត្តិធម៌ កំពុង​ស៊ើប​អង្កេត និង​សម្រប​សម្រួល​លើ​សំណុំ​រឿង​ចាប់​ខ្លួន​តំណាង​អ្នក​ភូមិ​បឹងកក់ ចំនួន ១៥​នាក់ ដាក់​ពន្ធនាគារ។

លោក ហោ ណាំហុង អះអាង​ថា រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ​ថា ជន​បរទេស​មិន​ស្រឡាញ់​ខ្មែរ ដូច​ខ្មែរ​ស្រឡាញ់​ខ្មែរ​ទេ។
ជំហរ​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​លោក ហោ ណាំហុង ថា ប្រសិន​បើ​អ្នក​ភូមិ​បឹងកក់ ត្រូវ​បាន​ដោះ​លែង​នោះ ជា​សញ្ញា​បង្ហាញ​ពី​ការ​គាំទ្រ​សិទ្ធិ​បញ្ចេញ​មតិ។
រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន កាល​ពី​ថ្ងៃ​អង្គារ ទី​១២ មិថុនា បាន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​មួយ​នឹង​សម​ភាគី​អ្នក​ស្រី ជា​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ លោក ហោ ណាំហុង។ ក្នុង​ជំនួប​ផ្លូវ​រដ្ឋ​ទ្វេ​ភាគី រវាង​អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន និង​លោក ហោ ណាំហុង សហរដ្ឋអាមេរិក​បាន​ស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា អន្តរាគមន៍​ដោះ​លែង​ស្ត្រី និង​បុរស​ជា​តំណាង​អ្នក​ភូមិ​បឹងកក់ ចំនួន ១៥​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក អ្នក​ស្រី វិចតូរៀ ណូឡែន (Victoria Nuland) បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នក​ស្រី​រដ្ឋមន្ត្រី​ការ​បរទេស បាន​សម្ដែង​ក្តី​កង្វល់​ចំពោះ​ការ​តវ៉ា​បញ្ហា​ដី​ធ្លី ហើយ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ឱកាស​ឲ្យ​អ្នក​ភូមិ​បឹងកក់ កំពុង​ជាប់​ពន្ធនាគារ ទទួល​បាន​ការ​កាត់​ទោស​ដោយ​យុត្តិធម៌។
អ្នក​ស្រី វិចតូរៀ ណូឡែន៖ «អ្នក​ស្រី​រដ្ឋមន្ត្រី បាន​សម្ដែង​ក្តី​កង្វល់ ពី​ការ​តវ៉ា​មួយ​ចំនួន​នៅ​ពេល​ថ្មី​នេះៗ ពាក់​ព័ន្ធ​ទៅ​នឹង​សិទ្ធិ​ដី​ធ្លី។ អ្នក​ស្រី​បាន​ស្នើ​សុំ​ឲ្យ​កម្ពុជា អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បឹងកក់ កំពុង​ជាប់​ឃុំ ទទួល​បាន​ការ​កាត់​ទោស​ដោយ​យុត្តិធម៌»
អ្នក​ស្រី​បន្ថែម​ថា អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន បាន​បញ្ជាក់​ប្រាប់​លោក ហោ ណាំហុង ថា ប្រសិន​បើ​អ្នក​ភូមិ​បឹងកក់ ត្រូវ​បាន​ដោះ​លែង​នោះ វា​នឹង​ក្លាយ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​គាំទ្រ​សិទ្ធិ​បញ្ចេញ​មតិ។
ក្នុង​កិច្ច​សម្ភាសន៍​នឹង​វិទ្យុ​អាស៊ី​សេរី ផ្ទាល់ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន លោក ហោ ណាំហុង ឆ្លើយ​តប​ទៅ​នឹង​សំណើ​អ្នក​ស្រី គ្លិនតុន ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ដោះ​ស្រាយ​អ្នក​ភូមិ​បឹងកក់។
លោក ហោ ណាំហុង៖ «ខ្ញុំ​ទើប​បាន​ទទួល​ព័ត៌មាន​ព្រឹក​នេះ​ថា ក្រសួង​យុត្តិធម៌​ស្នើ​សុំ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពិនិត្យ​ជួយ​សម្រុះ​សម្រួល​ករណី​នេះ​ផង។ យើង​ជា​អ្នក​ដឹក​នាំ​កម្ពុជា យើង​មាន​ស្មារតី​ការពារ​ជន​ជាតិ​ខ្មែរ ស្នេហា​ជន​ជាតិ ជាង​ជន​ណា​ទាំង​អស់»
រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស លោក កៅ គឹមហួន ដែល​បាន​អម​ដំណើរ​លោក ហោ ណាំហុង នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក៏​បាន​អះអាង​ប្រាប់​អ្នក​ចូល​រួម​វេទិកា​ពិភាក្សា​ពី​តួនាទី​អាស៊ាន នៅ​ឯ​មជ្ឈ​មណ្ឌល​យុទ្ធសាស្ត្រ និង​សិក្សា​អន្តរជាតិ​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​គោល​នយោបាយ​ទន្ទ្រាន​យក​ដី​ពលរដ្ឋ​ទេ។
លោក​បន្ត​ថា ការ​បាត់​បង់​ផ្ទះ​សម្បែង​ពលរដ្ឋ​បឹងកក់ មិន​មែន​ដោយ​សារ​តែ​គោល​នយោបាយ​អយុត្តិធម៌​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ លោក​អះអាង​ថា ការ​ចោទ​ប្រកាន់​អំពី​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅ​ឋាន និង​ដី​ធ្លី​នោះ មិន​មែន​ជា​ការ​ពិត​ទេ។ លោក​ថា ការ​បង្ខំ​ទាំង​នោះ ដោយ​សារ​ពលរដ្ឋ​បាន​ទន្ទ្រាន​កាន់​កាប់​ដី​របស់​រដ្ឋ ដោយ​ខុស​ច្បាប់។
ក្នុង​ជំនួប​ទ្វេ​ភាគី​នោះ​ដែរ អ្នក​ស្រី គ្លិនតុន ក៏​បាន​លើក​យក​បញ្ហា​ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី មក​ពិភាក្សា​នឹង​លោក ហោ ណាំហុង។ មន្ត្រី​នាំ​ពាក្យ​បញ្ជាក់​បន្ថែម​ទៀត​ថា អ្នក​ស្រី​បាន​បញ្ជាក់​ពី​សារៈ​ប្រយោជន៍​នៃ​ការ​បោះ​ឆ្នោត​ដោយ​មាន​តម្លាភាព សេរី និង​យុត្តិធម៌ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
អ្នក​ស្រី វិចតូរៀ ណូឡែន៖ «អ្នក​ស្រី​រដ្ឋមន្ត្រី​បាន​ពិភាក្សា​ពី​ ភាព​ចាំ​បាច់ នៃ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ​នេះ ប្រកប​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព ដោយ​មាន​ការ​ចូល​រួម​សម​ស្រប​ពី​សំណាក់​មជ្ឈដ្ឋាន​គណបក្ស​នយោបាយ​ចម្រុះ»
អ្នក​ស្រី​ចង់​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ឡាយ អាច​ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ដោយ​សម​ស្រប​មួយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រី​បញ្ជាក់​ថា ការ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី អាច​ចូល​រួម​ការ​បោះ​ឆ្នោត ស្ថិត​លើ​សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​សម្រេច៕
ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages