រូបថត៖ REUTERS
«អសបបានដាក់ជូនរាជរដ្ឋាភិបាលកម្ពុជានូវឈ្មោះអ្នកដែលត្រូវ
ជ្រើសតាំងសម្រាប់មុខតំណែងជា សហចៅក្រម ស៊ើបអង្កេតរួចហើយ។
យើងកំពុងរង់ចាំឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រមធ្វើការ
តែងតាំង»។
ក្រុមមន្ត្រីក្នុងប្រទេសកម្ពុជានិយាយថាឧត្តម
ក្រុមប្រឹក្សានៃអង្គចៅក្រមបានតែងតាំងសហចៅក្រម
ស៊ើបអង្កេតបរទេសពីររូបនៃតុលាការខ្មែរក្រហមរួចហើយ
កាលពីសប្តាហ៍មុនដើម្បីជំនួសមុខតំណែងដែលនៅទំនេនិងបន្តនីតិវិធី
សំណុំរឿង០០៣និង០០៤។
សហចៅក្រមស៊ើបអង្កេតទាំងពីរគឺម្នាក់ជាជនជាតិ
អាមេរិកាំងលោក Mark Harmon អតីតរដ្ឋអាជ្ញា
នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អតីតប្រទេស យូហ្គោស្លាវី
និងម្នាក់ជាជនជាតិបារាំងធ្វើការជាចៅក្រមនៅសាលាក្តីឧក្រិដ្ឋកម្ម
អន្តរជាតិកូសូវ៉ូ គឺលោកស្រី ការ៉ូលីន ស្ហាប៉ង់ត្យែ (Caroline
Charpentier) ត្រូវតែងតាំងជាចៅក្រមស៊ើបអង្កេតបម្រុង។
នេះបើតាមមន្ត្រីតុលាការខ្មែរក្រហម
និងអ្នកឃ្លាំមើលដែលថ្លែងក្នុងលក្ខខណ្ឌពុំឲ្យបញ្ចេញឈ្មោះ។
ក្រុមមន្ត្រីដដែលបាននិយាយថាព្រះមហាក្សត្រខ្មែរ
បានឡាយព្រះហស្ថលេខាតាំងពីថ្ងៃសុក្រក្រោយពី
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានសម្រេចតែងតាំង។
តែគេពុំឃើញមានការប្រកាសព័ត៌មាន
ជាផ្លូវការពីសាលាក្តីខ្មែក្រហមនិងមន្ត្រីអ.ស.បទេ។
អ្នកនាំពាក្យអ.ស.ប អីរី កានីកូ (Eri Kaneko) បានថ្លែងប្រាប់វីអូអេយ៉ាងខ្លីកាលពីចុងសប្តាហ៍មុនថា៖
«អសបបានដាក់ជូនរាជរដ្ឋាភិបាលកម្ពុជានូវឈ្មោះ
អ្នកដែលត្រូវជ្រើសតាំងសម្រាប់មុខតំណែងជា សហចៅក្រម
ស៊ើបអង្កេតរួចហើយ។ យើងកំពុងរង់ចាំឧត្តមក្រុមប្រឹក្សានៃ
អង្គចៅក្រមធ្វើការ តែងតាំង»។
នៅពេលសួរបញ្ជាក់នៅថ្ងៃនេះអំពីការឆ្លើយតបរបស់
កម្ពុជាមកអ.ស.បទាក់ទងនឹងការតែងតាំង
ចៅក្រមពីរនាក់ដែលអ.ស.បបានស្នើសុំនោះ អ្នកនាំពាក្យ អ.ស.ប អីរី
កានីកូបានអះអាងថា៖
«អ.ស.បមិនទាន់បានទទួលការឆ្លើយតបជាផ្លូវការណាមួយទេ»។
សហចៅក្រមស៊ើបអង្កេតទាំងពីរត្រូវតែងតាំងបន្ទាប់
ពីលោក Siegfridge Blunk និង លោក Laurent Kasper Ansermet
បានលាឈប់ពីមុខតំណែងបន្តបន្ទាប់តាំងពីខែតុលាចុងឆ្នាំ២០១១
ដោយសារការ ជ្រៀតជ្រែកផ្នែកនយោបាយ ក្នុងសំណុំ រឿង ០០៣ និង០០៤ដែល
រដ្ឋាភិបាលកម្ពុជាបាន ជំទាស់យ៉ាង ខ្លាំង។
អសបនិងកម្ពុជាធ្លាប់មាន វិវាទរឿងការតែងតាំង
សហចៅក្រមនេះដែលធ្វើកិច្ចការទាក់ទងនឹង សំណុំរឿង០០៣ និង០០៤។
លោកJames Goldston
នាយកប្រតិបត្តិនៃអង្គការច្បាប់របស់សរអាមួយដែលមានមូលដ្ឋាននៅ
ក្នុងទីក្រុងញូវយ៉ក
បានថ្លែងថាការតែងតាំងគឺជារឿងសំខាន់សម្រាប់ដំណើរការ
នីតិវិធីនិងកិច្ចការ ដែលមិនទាន់ចប់។
ក៏ប៉ុន្តែលោកអះអាងថាគេមិនត្រូវភ្លេចពីការណ៍ដែលសហចៅក្រម
ស៊ើបអង្កេត៣នាក់
ហើយដែលមិនអាចធ្វើកិច្ចការបានហើយកាន់តែមានការលំបាកក្នុងការស៊ើប
អង្កេតឲ្យបានច្បាស់ លាស់លើសំណុំរឿង០០៣និង០០៤។
«ក្តីបារម្ភដែលយើងបានបង្ហាញអំពីការជ្រៀតជ្រែក
ពីរដ្ឋាភិបាលកម្ពុជាកន្លងទៅក្នុងការស៊ើបអង្កេត ទាំងនោះ
នៅតែមាននៅឡើយ។ យើងសង្ឃឹមថាសហចៅក្រមស៊ើបអង្កេតថ្មី ឥឡូវទី៤
ហើយ
ដែលត្រូវទទួលមុខតំណែងនឹងមានសមត្ថភាពពេញលេញដើម្បីទទួលបំពេញ
កិច្ចការងារតាម អំណាចរបស់គេ
ក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសាលាក្តីខ្មែរក្រហម និង
ច្បាប់ដែលគ្រប់គ្រង សាលាក្តីនេះ»។
សាលាក្តីខ្មែរក្រហមបានចោទប្រកាន់អតីតកម្មាភិបាល
ខ្មែរក្រហមថ្នាក់កណ្តាល៥នាក់ទៀតតាំង ពីឆ្នាំ២០០៨ម្ល៉េះ
តែពុំមានជនសង្ស័យណាម្នាក់ត្រូវគេនាំខ្លួនពីបទចោទនោះទេ
ដោយសារលោក នាយករដ្ឋមន្ត្រីហ៊ុន
សែនធ្លាប់ប្រកាសជាសាធារណៈជំទាស់ទៅនឹងការប៉ុនប៉ងនាំខ្លួនជនសង្ស័យ
បន្ថែម ដែលលោកចាត់ទុកថាបំផ្លាញសន្តិភាពរបស់កម្ពុជា។
សាលាក្តីខ្មែរក្រហមកំពុងដំណើរការកាត់ទោសជនជាប់
ចោទ៣នាក់ក្នុងសំណុំរឿង០០២ដែលជាប់
ចោទពីបទឧក្រិដ្ឋកម្មនានាដែលធ្វើឲ្យពលរដ្ឋខ្មែរជាង១,៧លាននាក់
ស្លាប់ក្នុងទសវត្សរ៍១៩៧០៕