រូបថត៖ សុខ ខេមរា វីអូអេ ខ្មែរ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃអង្គារ៍នេះ
បានចេញបទបញ្ជាដោយផ្ទាល់មាត់ឲ្យចាប់ខ្លួនលោកម៉ម សុណង់ដូ
នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ
ដោយចោទប្រកាន់ថាលោកម៉ម សុណង់ដូ
មានបំណងបង្កើតរដ្ឋក្នុងរដ្ឋដើម្បីប្រឆាំងនឹងរដ្ឋាភិបាល។
មានប្រសាសន៍នៅក្នុងពិធីជួបជាមួយយុវជនស្ម័គ្រចិត្តចូលរួម វាស់វែងដីធ្លីប្រមាណជាង១.០០០នាក់ នៅក្នុងទីក្រុងភ្នំពេញលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយដោយមិនបញ្ចេញឈ្មោះ។ ក៏ប៉ុន្តែលោកបានបង្ហើបឲ្យដឹងថាជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដ៏មានឥទ្ធិពលបានមានប្រសាសន៍ថាមេខ្លោងដែលបានដឹងខ្លួនមិនហ៊ាន ចូលស្រុក ចាំកាត់ទោសកំបាំងមុខរួច សុំធ្វើបត្យាប័នជាក្រោយ។
«បើមិនចូលស្រុក កាត់ទោសកំបាំងមុខហើយ សុំធ្វើបត្យាប័ន។ ប៉ុន្តែអ្នកដែលកំពុងលាក់ខ្លួនចេញមក លាក់នៅក្នុងព្រៃក៏ចេញ លាក់នៅក្នុងផ្ទះក៏ចេញ លាក់នៅក្នុងស្ថានទូត ឬក៏អង្គការក្រៅរដ្ឋាភិបាល ចេញមករួចខ្លួន»។
កាលពីពាក់កណ្តាល ខែឧសភា រដ្ឋាភិបាលបានចុះបង្ក្រាបដោយអំពើហិង្សាមួយលើប្រជាពលរដ្ឋ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ហើយនៅក្នុងយុទ្ធាការនោះសមត្ថកិច្ចបានបាញ់កុមារី ឈ្មោះហេង ចន្ថា អាយុ១៤ឆ្នាំ ឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
រដ្ឋាភិបាលបានចោទប្រកាន់ប្រជាពលរដ្ឋដែលដឹកនាំដោយលោកប៊ុន រដ្ឋា សមាជិកសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូ ថាមានបំណងបង្កើតតំបន់អបគមន៍ខុសច្បាប់ ក្នុងគោលបំណងដើម្បីប្រឆាំងនឹងរដ្ឋាភិបាល។
មានមនុស្សយ៉ាងតិចប្រមាណប្រាំពីរនាក់ ត្រូវបានរដ្ឋាភិបាលបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីយុទ្ធនាធាការបង្រ្កាបរបស់រដ្ឋាភិបាលរួចមក និងមានមួយចំនួនទៀតកំពុងរត់គេចខ្លួននៅឡើយ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវដល់អ្នកដែលកំពុងបានរត់គេចខ្លួនចេញមកសារភាព ហើយរដ្ឋាភិបាលនឹងលើកលែងទោស។
«អំពាវនាវអ្នកដែលមានដីកាចាប់ខ្លួននៅឯកំពង់ដំរី នៅសល់បួននាក់ទៀត ដែលមិនទាន់ចេញ។ សូមអញ្ជើញចេញ ព្រោះនៅថ្ងៃដែលខ្ញុំអំពាវនាវឲ្យមានការចេញមកទទួលដោយរដ្ឋាភិបាល សម្រាលនៅលើកលែងទោសជូន។ ប្រែក្លាយពីជនជាប់ចោទ ទៅជាសាក្សី»។
លោកម៉ម សុណង់ដូ នាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យបាននិយាយថា សមាគមរបស់លោកគ្មានបំណងបង្កើតដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទេ។ លោកបានមានប្រសាសន៍ថាលោកក៏មិនភ័យខ្លួនអំពីការចាប់ខ្លួនរបស់ រដ្ឋាភិបាលដែរ ដោយសារតែលោកមិនបានប្រព្រឹត្តិអ្វីខុស។ លោកបានមានប្រសាសន៍ថា នៅដើមខែកក្កដាខាងមុខនេះ លោកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដើម្បីប្រឈមមុខចំពោះ ផ្លូវច្បាប់។
«បើសិនជាគាត់យកបញ្ហាហ្នឹងមកដាក់ រឿងហ្នឹងមិនមែនជារឿងនយោបាយទេ ជារឿងផ្តាច់ការតែម្តងឲ្យតែអ្នកណាធ្វើអ្វីមិនតាមបង្ក្រាប់បញ្ជា របស់គាត់ ហើយអ្វីដែលគាត់មិនសប្បាយចិត្ត គាត់អាចចាប់នរណាដាក់គុកក៏បានដែរ។ ប៉ុន្តែរឿងខ្ញុំ ខ្ញុំចូលស្រុកខ្មែរវិញ ឥតមានព្រួយបារម្ភអីទេ»។
លោកម៉ម សុណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ធ្លាប់ជាប់ពន្ធនាគារចំនួនពីរលើកកាលពីអំឡុងឆ្នាំ២០០៣ និងឆ្នាំ២០០៥។ លោកត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថា ជាអ្នកញុះញង់ឲ្យមានការធ្វើបាតុកម្មដ៏រំជើបរំជួលមួយ ដុតស្ថានទូតថៃកណ្តាលទីក្រុងភ្នំពេញកាលពីឆ្នាំ២០០៣ និងបទសម្ភាសន៍ជាមួយលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនខ្មែរ ដែលមានមូលដ្ឋានៅប្រទេសបារាំងពាក់ព័ន្ធនឹងបូរណភាពទឹកដីរវាងប្រទេស កម្ពុជា និងប្រទេសវៀតណាម៕
ប្រភពពី VOA