«ឥតមានទទួលការខុសត្រូវសោះ មុនប្រកាសក៏ខុសច្បាប់ដែរ។
ព្រោះប្រសិនបើនៅសល់ដីដែលត្រូវការពារ
ហើយជាដីសម្បទានសេដ្ឋកិច្ច រឿងនេះខុសច្បាប់ហើយ»។
“តាំងពីថ្ងៃចេញបម្រាម
ខ្ញុំមិនដែលចុះហត្ថលេខាផ្តល់ដីសម្បទានបន្ថែមទេ»
លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន មានប្រតិកម្មយ៉ាងដូច្នេះ
បន្ទាប់ពីបណ្តាញផ្សព្វផ្សាយព័ត៌មានបរទេសចំនួនពីរ
បង្ហាញរបាយការណ៍ជាបន្តបន្ទាប់ថា
រូបលោកបានផ្តល់ដីសម្បទានបន្ថែមទៀតនៅក្នុងរយៈពេលថ្មីៗបំផុតនេះ
បន្ទាប់ពីលោកបានផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុម
ហ៊ុនឯកជននោះ។
ប្រតិកម្មរបស់លោកបានធ្វើឡើងនៅចំពោះមុខក្រុមនិស្សិតស្ម័គ្រ ចិត្តចំនួន ១,១០០នាក់ នៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ។
កាលពីថ្ងៃទី៧ ខែឧសភា លោកហ៊ុន សែន បានដាក់បញ្ជាមួយឲ្យផ្អាកការផ្តល់ដីសម្បទានជាបណ្តោះអាសន្នដល់ ក្រុមហ៊ុនឯកជន ដោយបង្ហាញពីកង្វល់ប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាប់បំផ្លាញព្រៃឈើ។ ក៏ប៉ុន្តែបទញ្ជានោះ បានបើកផ្លូវសម្រាប់ឲ្យមានការផ្តល់ដីសម្បទានដល់ក្រុមហ៊ុនណាដែល ត្រូវបានព្រមព្រៀងរួចហើយ។
ឯកសារដែលវីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាទទួលបានបង្ហាញថា លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែន បានចុះហត្ថលេខាផ្តល់ដីសម្បទានចំនួន៧កន្លែង នៅថ្ងៃទី៧ ខែមិថុនា តែមួយ។ ហើយដីទាំង ៧កន្លែងនោះ មានទំហំសរុប ៤៤,៤៦០ហិចតា។ តួលេខចុងក្រោយនេះបង្ហាញថា លោកហ៊ុន សែន បានផ្តល់ដីសម្បទានរហូតទៅដល់ ៦៥,៤៦០ហិចតា ក្នុងរយៈពេលមួយខែ បន្ទាប់ពីលោកបានដាក់បម្រាមលើការផ្តល់ដីសម្បទាន។
ដីសម្បទានទាំងនេះ ភាគច្រើនលើសលុបត្រូវកាត់ចេញពីតំបន់អភិរក្សសត្វព្រៃនៅក្នុងខេត្ត រតនគីរី មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ និងខេត្តសៀមរាប។
លោកហ៊ុន សែន ដែលចោទប្រកាន់កាសែតភ្នំពេញប៉ុស្តិ៍ និងកាសែតឌឹខេមបូឌាដេលី ថាមានចេតនាអាក្រក់ក្នុងការផ្សព្វផ្សាយព័ត៌មានទាំងនេះ បានអះអាងថា ដីទាំងនោះត្រូវបានយល់ព្រមរួចហើយ មុននឹងលោកផ្អាកការផ្តល់ដីសម្បទាន។
«តាំងពីថ្ងៃចេញបទបញ្ជា រហូតមកដល់ពេលនេះ មានសំណើជាច្រើនដែលមិនទាន់បានអនុម័តជូន បានទុកចោលហើយ។ គ្មានយកមកពិនិត្យ គ្មានយកមកធ្វើអីទៀតទេ។ ប៉ុន្តែអ្វីដែលមិនទាន់មាន មិនទាន់បំពេញនីតិវិធី ត្រូវបំពេញនីតិវិធីឲ្យគេ ដូចដែលមានចែងនៅក្នុងកថាខណ្ឌទី៤ នៃសេចក្តីប្រកាស»។
ទោះជាយ៉ាងណាលោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានហៅសេចក្តីសម្រេចនេះថា គឺជាការខ្វះការទទួលខុសត្រូវ និងជាការខុសច្បាប់។
«ឥតមានទទួលការខុសត្រូវសោះ មុនប្រកាសក៏ខុសច្បាប់ដែរ។ ព្រោះប្រសិនបើនៅសល់ដីដែលត្រូវការពារ ហើយជាដីសម្បទានសេដ្ឋកិច្ច រឿងនេះខុសច្បាប់ហើយ»។
ដោយឡែកលោក ស៊ុន ឆ័យ តំណាងរាស្ត្រខាងគណបក្សសម រង្ស៊ី មានប្រសាសន៍ថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី គឺជារឿងដែលរដ្ឋាភិបាលមិនត្រូវធ្វើបន្ទាប់ពីត្រូវបានសម្រេច ចិត្តដាក់បញ្ជារួចមក។
«ការបញ្ជាក់ពីនាយករដ្ឋមន្ត្រីនេះ វាមិនឡូហ្សិច ព្រោះមុននឹងយើងសម្រេចចិត្ត ដីសំខាន់ក្នុងការបញ្ឈប់ផ្តល់ដីសម្បទាននេះ ប្រាកដជាវាមានផលវិបាកដល់ផលប្រយោជន៍ជាតិធ្ងន់ធ្ងរហើយ។ ដូច្នេះ វាគ្មានមូលហេតុអី ដែលត្រូវចុះហត្ថលេខាបន្តពីអ្វីដែលគ្រាន់តែជាឯកសារ មិនទាន់ផ្លូវការនោះទេ»។
អង្គការការពារសិទ្ធិមនុស្សអាដហុក ធ្លាប់បានព្រមានពីគ្រោះថ្នាក់របស់ប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ ក្រុមហ៊ុនឯកជនច្រើនជ្រុល ដោយពុំមានការពិចារណាល្អិតល្អន់៕
ប្រភពពី VOA