លោក កឹម សុខា មាន​សង្ឃឹម​លើ​ការ​ច្របាច់​បញ្ចូល​បក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Wednesday, June 27, 2012

លោក កឹម សុខា មាន​សង្ឃឹម​លើ​ការ​ច្របាច់​បញ្ចូល​បក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ


RFA/Den Ayuthyea
៣០-កក្កដា-២០១១

គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​កំណត់​ថ្ងៃ​ជួប​គ្នា​ដើម្បី​ជជែក​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ។ ជំនួប​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦-១៧ កក្កដា ឆ្នាំ​២០១២។

បើ​ទោះ​បី​ថ្ងៃ​ជជែក​គ្នា​មិន​ទាន់​ចូល​មក​ដល់​ក៏​ដោយ ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខ បាន​សម្ដែង​ជំនឿ​យ៉ាង​មុតមាំ​នា​ថ្ងៃ​ទី​២៦ មិថុនា ថា គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​នឹង​រក​ចំណុច​រួម​គ្នា​មួយ​ឃើញ ហើយ​ឈាន​ដល់​ការ​បង្រួប​បង្រួម​គ្នា​បាន​ដោយ​ជោគជ័យ។ លោក​បាន​លើក​ឡើង​នូវ​ចំណុច​វិជ្ជមាន​មួយ​ចំនួន ដែល​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​អាច​បង្រួប​បង្រួម​គ្នា។
ម្យ៉ាង​ទៀត លោក កឹម សុខា បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​មាន​ជំនឿ​ថា គណបក្ស​ទាំង​ពីរ​អាច​រួប​រួម​គ្នា​នោះ​ថា ទិស​ដៅ​គណបក្ស​ទាំង​ពីរ​ដូច​គ្នា គឺ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ។
ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​បញ្ជាក់​បន្ថែម​ថា ប្រសិន​គណបក្ស​ទាំង​ពីរ​បរាជ័យ​ក្នុង​ការ​បង្រួប​បង្រួម​ម្ដង​ទៀត លោក​នៅ​តែ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​គណបក្ស​ទាំង​ពីរ​នឹង​អាច​ច្របាច់​បញ្ចូល​គ្នា​បាន ហើយ​លោក​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​រក​ចំណុច​ ត្រូវ​គ្នា​មួយ ដើម្បី​ឈាន​ដល់​ការ​ច្របាច់​បញ្ចូល​គ្នា​ឲ្យ​ខាង​តែ​បាន។ លោក​ថ្លែង​បែប​នេះ ក្នុង​ឱកាស​នៃ​ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​មេឃុំ​គណបក្ស សិទ្ធិ​មនុស្ស ដែល​មក​ពី​ឃុំ​ទាំង​១៨។
ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ដែរ លោក​ឲ្យ​ដឹង​ថា គណបក្ស សិទ្ធិ​មនុស្ស ផ្ដល់​មុខ​វិជ្ជា​សិក្សា​មួយ​ចំនួន​ដល់​មេឃុំ​ទាំង​នោះ រួម​មាន​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង ការ​កសាង​ផែនការ​អភិវឌ្ឍន៍​ឃុំ-សង្កាត់ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ក្នុង​ឃុំ-សង្កាត់ និង​កិច្ចការ​រដ្ឋបាល​ជាដើម។
ទាក់​ទង​ទៅ​នឹង​រឿង​បង្រួប​បង្រួម​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​ទាំង​ពីរ​អាច​នឹង​បង្រួប​បង្រួម​បាន បើ​សិន​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​ឈរ​លើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។ លោក​ថ្លែង​បន្ត​ថា គណបក្ស សម រង្ស៊ី ស្វាគមន៍​ជានិច្ច​ចំពោះ​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​ដែល​ប្រាថ្នា​បំពេញ​ ឆន្ទៈ​របស់​ប្រជាពលរដ្ឋ និង​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។
ទោះ​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​ឯករាជ្យ និង​ជា​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ខេមរៈ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​អាច​បង្រួប​បង្រួម​គ្នា​បាន បើ​សិន​ឈរ​លើ​គោលការណ៍​បី។ ទី​មួយ អ្នក​នយោបាយ​នៃ​បក្ស​ទាំង​ពីរ​គិត​ពី​ការ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​បោះ​ ជំហាន​ទៅ​មុខ។ ទី​ពីរ អ្នក​នយោបាយ​មិន​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ទី​បី បក្ស​ទាំង​ពីរ​គឺ​ជា​បក្ស​ឯករាជ្យ មាន​ន័យ​ថា មិន​មែន​ជា​បក្ស​ដែល​គេ​បង្កើត​មក​ដើម្បី​កំដរ​ឆាក​នយោបាយ។
ម្យ៉ាង​ទៀត លោក​បន្ត​ថា ប្រសិន​គណបក្ស​ទាំង​ពីរ​មិន​អាច​ច្របាច់​បញ្ចូល​គ្នា​បាន​ទេ លោក​សុំ​ឲ្យ​គណបក្ស​ទាំង​ពីរ​ឈប់​ឃោសនា​រក​សំឡេង​ឆ្នោត ដើម្បី​បោក​រាស្ត្រ​ជា​បន្ត​ទៀត។ លោក​ពន្យល់​ថា សូម្បី​អ្នក​នយោបាយ​ពីរ​បី​នាក់ យើង​មិន​អាច​បង្រួប​បង្រួម​បាន​ផង ចុះ​យើង​រំពឹង​អ្វី​ថា​នឹង​អាច​បង្រួប​បង្រួម​ជាតិ​នោះ៕ ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages