«កិច្ចសន្យាហ្នឹងជារឿងធ្ងន់ធ្ងរ ព្រោះវាមិនមែនប៉ះពាល់ត្រឹមអាត្មាទេ វាប៉ះពាល់ទាំងអស់គ្នាហ្នឹង»។
ព្រះសង្ឃពុទ្ធសាសនាដែលជាសកម្មជនការពារសិទ្ធិ មនុស្សមួយអង្គ
មានសង្ឃដិកាថា
ព្រះអង្គត្រូវបានបង្ខំឲ្យយល់ព្រមលើកិច្ចសន្យាបញ្ឈប់សកម្មភាព
របស់ព្រះអង្គក្នុងការការពារសិទ្ធិមនុស្សតទៅទៀត
បន្ទាប់ពីព្រះអង្គបានចូលរួមយ៉ាងសកម្មជាមួយអ្នកភូមិក្នុងការ
តវ៉ាចំពោះការរំលោភដីធ្លីនិងសិទ្ធិរស់រានរបស់ពួកគេ។
ភិក្ខុ លួន សាវ៉ាតមានសង្ឃដិកាថា
ព្រះអង្គត្រូវបានបង្ខំឲ្យចុះកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់
ព្រះអង្គជាមួយក្រុមអ្នកភូមិដែលតវ៉ារឿងដីធ្លីរបស់ពួកគេតទៅទៀត។
«កិច្ចសន្យាហ្នឹងជារឿងធ្ងន់ធ្ងរ ព្រោះវាមិនមែនប៉ះពាល់ត្រឹមអាត្មាទេ វាប៉ះពាល់ទាំងអស់គ្នាហ្នឹង»។
ភិក្ខុលួន សាវ៉ាត
ដែលជាសកម្មជនការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប
ត្រូវបានក្រុមអាជ្ញាធរប៉ូលិសនិងមន្រ្តីសង្ឃចាប់ព្រះកាយទាំងបង្ខំ
បន្ទាប់ពីព្រះអង្គបានចូលរួមជាមួយក្រុមអ្នកភូមិបឹងកក់និងថតរូប
ការតវ៉ារបស់ពួកគេប្រឆាំងនឹងការចាប់ខ្លួនអ្នកភូមិនេះចំនួន
១៣នាក់យកមកជំនុំជម្រះទោសនៅតុលាការក្រុងភ្នំពេញកាលពីព្រឹកម៉ិញ។
អាជ្ញាធរបានបិទគ្រប់ច្រកចេញចូលនៅក្នុងវត្តបុទុម
វតីនេះ ចាប់តាំងពីពេលនាំខ្លួនភិក្ខុលួន សាវ៉ាតមកដល់ទីនេះ។
ភិក្ខុលួន សាវ៉ាតមានសង្ឃដិកាថា
ពុំមានការបង្ខំផ្សឹកព្រះអង្គទេរហូតមកទល់នឹងយប់ថ្ងៃព្រហស្បតិ៍
នេះ ប៉ុន្តែព្រះអង្គបានហៅការចាប់ខ្លួនរបស់ព្រះអង្គថា
ទង្វើមួយដែលហួសពីពណ៌នាបាន។
«ទង្វើហ្នឹងវាគួរឲ្យអស់សំណើចផង គួរឲ្យលើសពីការនិយាយ»។
ជាសកម្មជនមកពីខេត្តសៀមរាបដែលទទួលបានពានរង្វាន់
ការពារសិទ្ធិមនុស្សផងនោះ ភិក្ខុលួន
សាវ៉ាតតែងតែចូលរួមក្នុងសកម្មភាពថតនិងចងក្រងឯកសារជាវីដេអូស្តី
ពីការតវ៉ារបស់អ្នកភូមិបឹងកក់និងសហគមន៍រងផលប៉ះពាល់ពីការរំលោភ
ដីធ្លីនិងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំនៅតាមបណ្តាខេត្ត
ផ្សេងៗទៀត។
កាលពីឆ្នាំមុន ភិក្ខុលួន
សាវ៉ាតត្រូវបានសម្តេចសង្ឃនៅកម្ពុជាហាមប្រាមមិនឲ្យស្នាក់នៅ
ក្នុងវត្តអារាមនានាក្នុងប្រទេសឡើយ
ដោយសារការចូលរួមយ៉ាងសកម្មរបស់ព្រះអង្គក្នុងសកម្មភាពតវ៉ារឿងដី
ធ្លី។ មន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជាបានលើកឡើងថា
ទង្វើរបស់ព្រះអង្គគឺប្រាសចាកពីគោលការណ៍របស់ព្រះពុទ្ធសាសនា។
ប៉ុន្តែភិក្ខុលួន សាវ៉ាតអះអាងថា
សកម្មភាពរបស់ព្រះអង្គក្នុងការការពារសិទ្ធិមនុស្សនិងប្រឆាំងការ
រំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋនេះគឺត្រឹមត្រូវតាមការទូន្មាន
ប្រៀនប្រដៅរបស់ព្រះពុទ្ធ
ហើយព្រះអង្គនៅតែប្តេជ្ញាបន្តសកម្មភាពនេះតទៅទៀត៕