រូបថត៖ សុខ ខេមរ៉ា វីអូអេ ខ្មែរ
VOA - ថ្ងៃពុធ, 23 ខែឧសភា 2012
«នឹងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីការពារសិទ្ធិសេរីភាពអ្នកសារព័ត៌មានជាពិសេស។ សង្ឃឹមថា រដ្ឋាភិបាលមិនធ្វើដូច្នេះទេ»។
ព្រះសង្ឃសូត្រមន្តជយន្តោ
ហើយបានប្រទានយ័ន្តរំដោះគ្រោះឲ្យលោកម៉ម
សូណង់ដូ ក្រោយពីលោកបានប្រាប់ពុទ្ធបរិស័តខ្មែរនៅវត្តធម្មរង្សីរដ្ឋ
Virginiaថា លោកត្រូវផ្អាកការធ្វើដំណើរទៅប្រទេសកម្ពុជាវិញ
ក្រោយពីមានព័ត៌មានថា
រដ្ឋាភិបាលគ្រោងចាប់ខ្លួនលោកនៅពេលលោកទៅដល់មាតុភូមិវិញនៅចុងខែ
នេះ។
លោកម៉ម សូណង់ដូនិយាយថា៖
«ដំណឹងដែលគេនឹងចាប់ខ្ញុំពេលចូលទៅស្រុកខ្មែរវិញហ្នឹង គឺដំណឹង ហ្នឹងខ្ញុំមិនអាចថា ពិតបានទេ គ្រាន់តែជាពាក្យចចាមអារាម។ប៉ុន្តែ ពាក្យចចាអារាមហ្នឹងវាច្បាស់លាស់ពេក។ ត្រូវតែខ្ញុំចាត់វិធានការ ទប់ស្កាត់គឺការបំភ្លឺរបស់ខ្ញុំ។ ការបំភ្លឺកុំឲ្យយល់ខុស កុំឲ្យ ភ្លេចថា ខ្ញុំជាអ្នកសារព័ត៌មាន»។
លោកម៉ម សូណង់ដូពន្យល់ពីហេតុផលដែលលោកលើកពេលធ្វើដំណើរនេះយ៉ាងដូច្នេះថា៖
«ហើយដល់ពេលខ្ញុំឮថា គេចង់ចាប់ខ្ញុំ ខ្ញុំផ្អាកដំណើរ។ មិនមែនខ្ញុំខ្លាចចូលគុកទេ។បើសិនជាខ្ញុំទៅគេចាប់ខ្ញុំ ខ្ញុំអត់អាចវិលត្រឡប់មកវិញធ្វើបទសម្ភាសន៍ជាមួយលោកសួន សេរីរដ្ឋា ដែលខ្ញុំគ្រោងទុកទេ។ហេតុដូច្នេះ ខ្ញុំផ្អាក។ ពេលណាដែលខ្ញុំធ្វើបទសម្ភាសន៍រួចហើយ ខ្ញុំនឹងវិលទៅប្រទេសជាតិវិញណា៎»។
លោកម៉ម សូណង់ដូបន្ថែមថា លោកត្រូវយកព័ត៌មានពិតថា តើលោកសួន
សេរីរដ្ឋានិយាយពិតឬភូតកុហក់ នៅពេលលោកអះអាងថា
តុលាការឧកិ្រដ្ឋកម្មអន្តរជាតិនឹងកោះហៅលោកនៅខែក្រោយឲ្យទៅបំភ្លឺ
អំពីពាក្យបណ្តឹងដែលលោកដាក់ប្តឹងលោកនាយករដ្ឋមន្ត្រីមន្ត្រីហ៊ុន
សែន។
«ខ្ញុំចង់ដឹងថា លោកសួន សេរីរដ្ឋាភរឬក៏មិនភរ?ហេតុដូច្នេះការណ៍ដែលលោកសួនសេរីរដ្ឋាប្រកាស ក្នុងពិភពលោកហ្នឹងឲ្យដឹងថា គាត់នឹងប្តឹង ហើយគាត់បានប្តឹងហើយគេនឹងកោះហៅគាត់នៅថ្ងៃទី៦ហ្នឹង។ ដូច្នេះជាដំណឹងមួយមានសារៈសំខាន់សម្រាប់ខ្មែរយើងទាំងអស់គ្នា»។
លោកម៉ម សូណង់ដូធ្លាប់ជាប់ពន្ធនាគារទាក់ទងនឹងការផ្សាយព័ត៌មានអំពីការបះបោរ បំផ្លាញស្ថានទូតថៃ និងរឿងព្រំដែនជាមួយប្រទេសវៀតណាម។
លោកប្រកាសការតាំងចិត្តរបស់លោកថា៖
«ពេលយើងតាំងខ្លួនបម្រើជាតិគឺត្រូវយើងគ្រោងទុកឲ្យហើយថា ថ្ងៃណាមួយត្រូវគេចាប់ដាក់គុកឬថ្ងៃណាមួយគេនឹងសម្លាប់យើងចោល។ អាហ្នឹងយើងត្រូវដឹងអញ្ចឹងតែម្តង។ ព្រះសម្មាសម្ពុទ្ធបានសម្តែងថា ជីវិតវាមិនទៀង តែស្លាប់វាទៀង។ អ្នកណាក៏ត្រូវស្លាប់ដែរ។ហេតុដូច្នេះខ្ញុំត្រូវជ្រើសរើសការស្លាប់ របស់ខ្ញុំ។ បើខ្ញុំស្លាប់ក្នុងករណីដែលខ្ញុំបម្រើជាតិ ការពារជាតិ ការពារទឹកដីមាតុភូមិ ការពារអនាគតសម្រាប់កូនចៅខ្មែរ។ បើសិនជាខ្ញុំស្លាប់របៀបហ្នឹងគឺជាកិត្តិយសរបស់ខ្ញុំមួយដែលកើតជា កូនខ្មែរ»។
លោកសួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរត្រូវរដ្ឋាភិបាលចោទប្រកាន់ពីបទ បង្កចលនាហិង្សា ក្រោយពីលោកចូលរួមជាមួយចលនាអាវលឿងថៃកាលពីឆ្នាំទៅ។
លោកម៉ម សូណង់ដូនិយាយថា លោកគ្រាន់តែចូលរួមយកព័ត៌មានអំពីលោកសួន សេរីរដ្ឋាប៉ុណ្ណោះ ហើយសង្កេតឃើញថា ចលនាអំណាចប្រជាជននេះមិនមែនជាលចនាប្រដាប់អាវុធទេ។
លោកតាន់ វិបុល អនុប្រធានអង្គការខ្មែរអាមេរិកាំងដើម្បីលទ្ធិប្រជាធិបតេយ្យ ថ្លែងថា លោកនឹងតាមដានពាក្យចរចាមអារាមអំពីគម្រោងចាប់លោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃុំនេះ។
លោកសម្តែងក្តីសង្ឃឹមថា៖
«នឹងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីការពារសិទ្ធិសេរីភាពអ្នកសារព័ត៌មានជាពិសេស។ សង្ឃឹមថា រដ្ឋាភិបាលមិនធ្វើដូច្នេះទេ»។
ពុទ្ធបរិស័ទខ្មែរជាង២០នាក់ដែលសំណេះសំណាលជាមួយលោកម៉ម សូណង់ដូបានប្រមូលបច្ច័យជូនលោក ហើយប្រមូលបច្ច័យខ្លះទៀតផ្ញើទៅគ្រួសារលោកឈុត វុទ្ធីសម្មជនព្រៃឈើដែលគេបាញ់សម្លាប់ថ្មីៗនេះ។ ពួកគាត់សង្ឃឹមថា លុយសប្បុរសនេះនឹងទៅដល់គ្រួសារលោកឈុត វុទ្ធី ហើយវានឹងមិនជាប់ឃុំទេ បើលោកម៉ម សូណង់ដូត្រូវរដ្ឋាភិបាលឃាត់ខ្លួនដូចពាក្យចរចាមអារាមមែន ក៏ដោយ៕