ភ្នំពេញៈ សុខភាពរបស់លោក អៀង សារី
អតីតឧបនាយករដ្ឋមន្រ្តីក្នុងរបបខ្មែរក្រហមនឹងមិនធូរស្បើយទេ ហើយ
«ការធ្វើឲ្យសុខភាពគាត់មានលំនឹង» ជាមធ្យោបាយល្អបំផុត
ដែលអាចសង្ឃឹមបាន។ នេះបើតាមវេជ្ជបណ្ឌិត ថ្លែងប្រាប់ចៅក្រម
នៅសាលាក្តីខ្មែរក្រហម កាលពីម្សិលមិញ។
ក្នុងអំឡុងសវនាការដ៏ខ្លីមួយ ដែលបានផ្អាកនៅពាក់កណ្តាលព្រឹក
កាលពីម្សិលមិញ លោក អៀង សារី ស្ថិតក្នុងមន្ទីរឃុំឃាំង
ដែលកំពុងមានជំងឺរលាកទងសួតនាពេលថ្មីៗនេះ
ដែលជំងឺនេះត្រូវការរយៈពេល
ដើម្បីព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោក លីម ស៊ីវុធ វេជ្ជបណ្ឌិតដែលព្យាបាលលោក អៀង សារី
បានប្រាប់តុលាការថា៖
«យើងបានពិភាក្សាក្នុងចំណោមអ្នកឯកទេសវេជ្ជសាស្រ្តហើយ
យើងបានធ្វើរោគវិនិច្ឆ័យនិងរកឃើញថា
ស្ថានភាពសុខភាពគាត់មិនអាចល្អប្រសើរឡើយ។
សុខភាពគាត់អាចត្រឹមធ្វើឲ្យមានលំនឹង
ហើយនឹងកាន់តែធ្ងន់ធ្ងរជាងនេះ»។
លោក លីម ស៊ីវុធ
បានណែនាំឲ្យអតីតរដ្ឋមន្រ្តីការបរទេសក្នុងរបបខ្មែរក្រហមដេក
សម្រាក២ ថ្ងៃ បន្ទាប់មក ក្នុងពេល ១ សប្តាហ៍ លោក អៀង សារី
អាចចូលរួមក្នុងសវនាការបានពីចម្ងាយពីបន្ទប់ឃុំរបស់ លោកប៉ុណ្ណោះ។
លោក លីម ស៊ីវុធ បានលើកឡើងថា៖ «គាត់នៅជិតវេជ្ជបណ្ឌិតនៅទីនោះ
ដែលងាយឃ្លាំមើលសុខភាពរបស់គាត់»។ លោកបានបង្ហាញថា
វេជ្ជបណ្ឌិតចង់មានលទ្ធភាពវាយតម្លៃសុខភាពរបស់គាត់ជាប្រចាំ ថ្ងៃ។
លោក Michael Karnavas មេធាវី លោក អៀង សារី
មិនស្រួលចិត្តចំពោះស្ថានភាពសុខភាពផ្លូវចិត្តរបស់កូនក្តីឡើយ
បន្ទាប់ពីបានបញ្ជូនឲ្យសម្រាកនៅមន្ទីរពេទ្យ។
លោក Karnavas បានថ្លែងថា៖ « គាត់ [អៀង សារី] បានជូនដំណឹងយើង
ហើយខ្ញុំទំនងជាឲ្យតម្លៃលើការអះអាងរបស់គាត់ថា ជាង៥នាទី
[បន្ទាប់ពីអង្គុយ] គាត់ចាប់ផ្តើមវិលមុខ
គាត់មិនអាចមានវត្តមាននៅទីនេះទេ ហើយគាត់បានបង្ហាញថា
គាត់គិតថា គាត់មិនអាចផ្តោតអារម្មណ៍បានលើស៥នាទី
ដោយមិនវិលមុខនោះឡើយ»។
នៅពេលមេធាវីដើមបណ្តឹងរដ្ឋប្បវេណីសួរវេជ្ជបណ្ឌិតដែលព្យាបាល លោក
អៀង សារី ថាតើ អាការវិលមុខនេះអាចមានរយៈពេលប៉ុន្មាន លោក លីម ស៊ីវុធ
បានថ្លែងថា វាពិបាកនិយាយ។
លោកបានលើកឡើងថា៖ «គាត់មិនមែនជាមនុស្សដែលមានសុខភាពល្អទេ
ដូច្នេះគាត់វិលមុខញឹកញាប់ បើគិតពីសុខភាពនិងវ័យរបស់គាត់»។
លោកបន្តថា ជំងឺបេះដូងរបស់លោក អៀង សារី កើតតាំងពីឆ្នាំ ១៩៩២ មក
ហើយជំងឺរ៉ាំរ៉ៃនេះ ហាក់ដូចជាកាន់តែធ្ងន់ធ្ងរទៅៗ។
អ្នកស្រី អៀង ធីរិទ្ធ
ប្រពន្ធគាត់ត្រូវបានផ្តាច់ចេញពីសវនាការក្នុងសំណុំរឿង ០០២ ហើយ
ព្រោះវេជ្ជបណ្ឌិតសន្និដ្ឋានថា គាត់មានជំងឺវង្វេងវង្វាន់៕ TK
Phnom Pehn Post