ហ៊្វុនស៊ិនប៉ិច​និង​បក្ស​នរោត្តម​រណឫទ្ធិ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, May 25, 2012

ហ៊្វុនស៊ិនប៉ិច​និង​បក្ស​នរោត្តម​រណឫទ្ធិ

RFA/Den Ayuthea
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញ៉ឹក ប៊ុនឆៃ ក្នុង​ពិធី​ចុះ​ហត្ថលេខា​រួម​គ្នា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី វិមាន​សន្តិភាព។

RFA 2012-05-25

បន្ទាប់​ពី​បាន​បែក​បាក់​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​មក គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ​បាន​សម្រេច​រួបរួម​គ្នា​វិញ នៅ​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១២ គឺ​ធ្វើ​ឡើង​ក្នុងរយៈ​ពេល​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ មុន​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។

ការ​រួប​រួម​គ្នា​ឡើងវិញ​ដែល​ធ្វើ​ឡើង​នៅ​ពេល​នេះ បាន​ធ្វើ​ឲ្យ​អ្នក​វិភាគ​នយោបាយ​ក្នុង​ស្រុក វិភាគ​ក្នុង​ទស្សនៈ​ខុសៗ​គ្នា។ ខ្លះ​អះអាង​ថា ដោយ​សារ​សម្ពាធ​នយោបាយ​ពី​បរទេស ខ្លះ​ទៀត​ថា ការ​រៀបចំ​នេះ ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​ដែល​ជា​បក្ស​កាន់​អំណាច ដែល​មាន​សំឡេង​ច្រើន​នៅ​ក្នុង​សភា​សព្វថ្ងៃ។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ មាន​ប្រសាសន៍​ថា ហ៊្វុនស៊ិនប៉ិច និង​បក្ស នរោត្តម រណឫទ្ធិ រួប​រួម​គ្នា​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ គឺ​ពិត​ជា​មាន​គម្រោង​រៀបចំ​ទុក​ជាមុន​ដែល​ទាក់​ទង​រវាង​បក្ស​កុម្មុយនិស្ត​ ចិន ជា​មួយ​បក្ស​ទាំង​ពីរ​នេះ។ ក្រៅ​ពី​នេះ លោក ឡៅ ម៉ុងហៃ បាន​បង្ហើប​ថា សម្ពាធ​នៃ​ឥទ្ធិពល​បក្ស​នយោបាយ​មួយ​នៅ​ក្នុង​ប្រទេស ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បក្ស​ទាំង​ពីរ​នេះ ជួប​ជុំ​គ្នា​វិញ​ដែរ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឈ្មោះ​បក្ស​នយោបាយ​នោះ​ទេ។
ចំណែក លោក បណ្ឌិត សុខ ទូច អ្នក​វិភាគ​ឯករាជ​ដែរ​នោះ យល់​ផ្ទុយ​ពី​នេះ។ លោក​ថា បើ​សិន​ជា​ចិន​លូក​ដៃ​ចូល​ក្នុង​រឿង​នេះ មិន​ធ្វើ​តាមវិធី​ចំហ​ដូច្នេះ​ទេ គឺ​អាច​ធ្វើ​វិធី​ផ្សេង។ ក៏​ប៉ុន្តែ លោក សុខ ទូច បាន​យល់​ស្រប​ជាមួយ​លោក ឡៅ ម៉ុងហៃ ថា ការ​បង្រួប​បង្រួម​នេះ​អាច​ជា​ឆាក​នយោបាយ រៀបចំ​ដោយ​បក្ស​មាន​ឥទ្ធិពល​មួយ​នៅ​ក្នុង​ប្រទេស។ ដូច​លោក ឡៅ ម៉ុងហៃ ដែរ លោក សុខ ទូច បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​គណបក្ស​នោះ​ទេ។
នៅ​មុន​ឆ្នាំ​២០០៨ គណ​បក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចង​សម្ព័ន្ធភាព​ជា​មួយ​គ្នា បង្កើត​រដ្ឋាភិបាល​មួយ។ តែ​ក្រោយ​មក បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ចុះ​ខ្សោយ​រហូត​ដល់​បែក​បាក់​គ្នា។ បន្ទាប់​មក សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​បាន​កូន​ចៅ​ទម្លាក់​ពី​ដំណែង​ជា​ប្រធាន​បក្ស រួច​ក៏​បង្កើត​បក្ស​ថ្មី​មួយ​ទៀត ដោយ​ដាក់​ឈ្មោះ​ព្រះអង្គ​ផ្ទាល់ មក​ទល់​សព្វថ្ងៃ។ រីឯ​មន្ត្រី​តំណាង​គណបក្ស​នយោបាយ​ខ្លះ​នៅ​ក្នុង​ស្រុក ដែល​កំពុង​ចូល​រួម​បោះ​ឆ្នោត​ឃុំ-សង្កាត់ នៅ​ពេល​នេះ​បាន​អះអាង​ដោយ​ត្រង់ៗ​ថា ការ​បង្រួប​បង្រួម​បក្ស​ហ៊្វុនស៊ិនប៉ិច និង​បក្ស នរោត្តម រណឫទ្ធិ ពេល​នេះ គឺ​ដោយ​សារ​កត្តា​ពីរ​សំខាន់ គឺ​ដោយ​សារ​បក្ស​ទាំង​ពីរ​មិន​សង្ឃឹម​ថា​នឹង​ឈ្នះ​ឆ្នោត​បាន និង​ដោយសារ​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​បំបែក​សន្លឹក​ឆ្នោត របស់​គណ​បក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។
ជាអាទិ៍ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ក៏​យល់​ប្រហាក់​ប្រហែល​គ្នា។ ចំណែក​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​បក្ស សម រង្ស៊ី ក៏​អះអាង​ស្រដៀង លោក កឹម សុខា ដែរ ដោយ​លោក​បាន​ចោទ​តំណាង​គណបក្ស​ទាំង​ពីរ​ដែល​រួប​រួម​គ្នា​នេះ​ដោយ​ត្រង់ៗ​ថា ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​តែ​ម្ដង។
គណបក្ស​ប្រជាជន​បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ថា បាន​បំបែក​បំបាក់​គណបក្ស​នយោបាយ​នានា​កន្លង​មក មន្ត្រី​គណបក្ស​ប្រជាជន​បាន​បដិសេធ នៃ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​តែ​ជា​បន្តបន្ទាប់៕

Post Bottom Ad

Responsive Ads Here

Pages