នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១២ មុនពេលធ្វើដំណើរទៅទស្សនៈកិច្ចសិក្សាអ្នកចូលរួម
បាន រាប់បាទព្រះសង្ឈ ដើម្បីឧទ្ទិសកុសលដល់ ជនរងគ្រោះដែលបានស្លាប់នៅក្នុង របបខ្មែរក្រហម
ជាមួយនឹងព្រះសង្ឈចំនួន ១០អង្គ។ បន្ទាប់ពីរាប់បាទចប់សព្វ គ្រប់ទើបនាំគ្នា ធ្វើដំណើរទៅទស្សនាមណ្ឌលឧក្រិដ្ឋកម្មក្រាំងតាចាន់។អ្នកចូលរួមទាំងអស់សុទ្ធតែស្គាល់ក្រាំងតាចាន់
ព្រោះទីនេះមិនមានចំងាយឆ្ងាយពីភូមិរបស់ពួកគេនោះទេ។ តែអ្វីដែលអង្កេតឃើញ ម្នាក់ៗ
សុទ្ធតែមកឆ្លើយថា ពួកគាត់ឆ្លាប់មកទីនេះតាំងពី ៤ ទៅ ៥ឆ្នាំមុន។ បន្ទាប់មកទើបធ្វើ ដំណើរទៅកាន់ខេត្ដកំពត ដើម្បីចូលទស្សនាមជ្ឈមណ្ឌលសិក្សាសន្ដិភាពខ្មែរ-ខ្មែរឥស្លាម និងបន្ដទៅទស្សនាទំនប់ប្រទាក់ក្រលា។
លោក យាយ ញឹម ឃាង អាយុ ៦៧ឆ្នាំ ជាប្រជាជនរស់នៅភូមិចំការអង្គខាងជើង
ឃុំគុស ស្រុកត្រាំកក់ ខេត្ដតាកែវ គាត់បាននិយាយឱ្យដឹងផងដែរថា នៅពេលដែលគាត់សំឡឹង ឃើញមណ្ឌលក្រាំងតាចាន់
គាត់ចាប់ផ្ដើមអួលដើមទ្រូង រលឹកនឹកឃើញប្អូនរបស់គាត់ ត្រូវបាន ពួកខ្មែរក្រហមយកមកសម្លាប់នៅទីនេះ។
ខ្ញុំណិតអាសូរណាស់ ពេលសំឡឹងឃើញលលា ឆ្អឹងខ្ញុំយំ ចង់ត្រលប់ទៅផ្ទះវិញ ព្រោះខ្ញុំមិនចង់នឹកឃើញរឿងរ៉ាវអតីតកាលរបស់ខ្ញុំវិញទេ។ តែក្រោយមកមានអារម្មណ៍ធូស្រាលឡើងវិញ ព្រោះគាត់ព្យាយាមរំងាប់ចិត្ដ គិតថារឿង ដែល
ហួសហើយ គឺមិនត្រលប់មកវិញទេ ហើយចាត់់ទុកថាវាកម្មពាររបស់មនុស្ស។ លើសពីនេះ គាត់កាន់តែធូរស្រាល នៅពេលដែលនិយាយរឿងប្អូនរបស់គាត់ ត្រូវគេយកមកសម្លាប់ចោល នៅទីនេះ និងរឿងដែលប្ដីរបស់គាត់ មិនដឹងថាខ្មែរក្រហមយកទៅណា បាត់ដំណឹងរហូត មកដល់សព្វថ្ងៃនេះ។ យ៉ាងទៀតដោយគាត់បានរាប់បាតធ្វើបុណ្យជាមួយព្រះសង្ឈកាលពីព្រឹក បានឧទិ្ទសបុណ្យ ទៅដល់ពួកគាត់ លើពីនេះដោយបានស្ដាប់ចាស់ដែលមកចូលរួម កម្មវិធីនេះ សុទ្ធតែជួបរឿង
កំសត់ជាច្រើនប្រហាក់ប្រហែកគ្នា ដែលជាហេតុធ្វើឱ្យ្ងខ្ញុំរសាយ ចិត្ដឡើងវិញ។ ក្រោយពេលបញ្ចប់ដំណើរទស្សនកិច្ច
លោកយាយបានបង្ហាញអារម្មណ៍សោកសៅ ឡាយឡំ នឹកការសប្បាយចិត្ដផងដែលបានធ្វើដំណើរទស្សនាកន្លែងទាំងនេះ
ជាមួយក្មេងៗ និងលោក យាយលោតា ផ្សេងទៀត បានចែករំលែករឿងរ៉ាវដែលម្នាក់ៗ បានជួបនាសម័យនោះ និង លើសពីនេះគាត់បានស្គាល់តំបន់ប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យនៅខេត្ដកំពត។
ចំនែក អ៊ុំស្រី ស៊ឺម លាវ អាយុ ៦០ឆ្នាំ មានទំលំនៅនៅភូមិទឹកថ្លា
ឃុំគុសស្រុកត្រាំកក់ ខេត្ដតាកែវ គាត់ក៏បាននិយាយដែរថា ដំបូលឡើយនៅពេលទោដល់ក្រាំងតាចាន់ខ្ញុំចង់យំ
ព្រោះនឹកឃើញរឿង ដែលខ្មែរក្រហមបង្ខំធ្វើបាបខ្ញុំឱ្យធ្វើការងារជាច្រើនរៀងរាល់ថ្ងៃ ស្ទើរទ្រាំ មិនបានទៅហើយ
ដោយសារពេលខ្លះអស់កម្លាំងខ្លាំងពេក។ ហើយអ្វីដែលធ្វើ ឱ្យចង់យំដោយ សារខ្ញុំនឹកឃើញគ្រួសាររបស់ខ្ញុំត្រូវបានគេសម្លាប់ដោយគ្នានមូលហេតុច្បាស់លាស់។
ដំណើរទស្សនកិច្ចសិក្សានេះធ្វើឱ្យខ្ញុំបានដឹងពីការកសាង និងការរៀបចំអភិរក្សនៅក្នុងមណ្ឌល ឧក្រិដ្ឋកម្មក្រាំងតាចាន់ ព្រោះខ្ញុំឃើញមានការរីកចំរើនជាងមុន ទាំងការរៀបចំរក្សារឿងរ៉ាង និងការកសាងឱ្យមានសារមន្ទីរ
ឧក្រិដ្ឋកម្មនៅទីនេះ។ ខ្ញុំចង់ឱ្យឱ្យក្មេងជំនាន់ក្រោយជាពិសេស យុវជនដែលមកចូលនេះខំប្រឹងប្រែងស្វែងយល់
នឹកកត្រារឿងទាំងនេះទុកឱ្យបានយូរអង្វែង កុំឱ្យបាតបង់ ហើយទុកវាជាមេរៀបប្រវត្ដិសាស្ដ្រមួយដែលធ្វើឱ្យប្រជា
ជនខ្មែរស្លាប់ច្រើន។ ខ្ញុំរីករាយណាស់នៅនៅពេលឃើញយុវជនសិក្សាពីរឿងនេះ ហើយវាក៏ចំណែកមួយយ៉ាងកក់
ក្ដៅសម្រាប់រូបខ្ញុំជាជនរងគ្រោះក្នុងការរសាយនូវកំហឹងនៅក្នុងខ្លួនរបស់ខ្ញុំ។
ផូ សុផៃ អាយុ ២៨ឆ្នាំ បាននិយាយថានៅពេលខ្ញុំបានរៀនអំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជា ធិបតេយ្យ
សាលាក្ដីខ្មែរក្រហម ការការផ្សះផ្សា និងការកសាងកេរដំណែលនៃការចងចាំ។ ខ្ញុំបានជួបជាមួយចាស់សួរ
ពីរឿងខ្មែរក្រហមគាត់ និយាយរឿងលំបាកៗ ជាច្រើនស្ទើរ តែមិន ជឿ។ បន្ទាប់ដើរមើល នឹងសិក្សាដោយផ្ទាល់ពីកន្លែងកាប់សម្លាប់ នឹងគុកនៅមណ្ឌលក្រាំង តាចាន់ ខ្ញុំកាន់តែជឿ នឹងកាន់តែប្រកត់ថែមទៀត
ថាពិតជាមានមនុស្សស្លាប់ច្រើននៅក្នុង សម័យខ្មែរក្រហមលើសពីនេះ ជឿលើរឿងរ៉ាវដែលអ៊ុំៗ និយាយថាគេយកមនុស្សទៅសម្លាប់ ចោល នៅពេលដែល ខ្មែរក្រហមចោទថាក្បត់អង្គការ។ នៅពេលទៅមើលទំបន់ ប្រទាក់ក្រឡា
នៅខេត្ដកំពត ខ្ញុំកាន់តែច្បាស់នៅពេល ឃើញទំនប់ដ៏ធំដែលប្រើកម្លាំង មនុស្ស លើកនាសម័យ ខ្មែរក្រហម
មិនដឹងថាមានមនុស្សប៉ុន្មាននាក់ទេ ដែលស្លាប់ ដោយសារទំន់ទប់ទឹក ពីភ្នំមួយទៅភ្នំមួយទៀត។
បើសិនជាប្រើមនុស្សធ្វើនៅសម័យនេះ គឺមិនអាចទៅរួចនោះទេ ទោះបីជាមានបាយហូបឆ្អែតក៏ដោយ។ ខ្ញុំមានអារម្មណ៍សោក
ស្ដាយចំពោះរឿងរ៉ាវដែលកើតឡើងនៅសម័យនោះ ណាស់ ព្រោះធ្វើបានបង្ខំមនុស្សធ្វើការ មិនឱ្យបាយហូប
គ្រាប់គ្រាន់ និងយកមនុស្សទៅសម្លាប់។ខ្ញុំសូមឧទ្ទិសបុណ្យកុសលទាំងប៉ុន្មានដែលបានទទួលពីការរាប់បាតជាមួយ
ព្រះសង្ឃកាលពីព្រឹកមិញ ជូនដល់ពួកគាត់ ដែលបានស្លាប់នៅក្នុងសម័យខ្មែរក្រហម។
ប្អូនប្រុស ទឹម
ពិសុទ្ធ បាននិយាយថាខ្ញុំបានរៀនពីការរៀបចំបណាល័យ សារមន្ទីរ នៅក្រាំងតាចាន់ទាំងមូល
និងបានស្ដាប់ពីបទបង្ហាញរបស់ក្រុមយុវជន និងក្រុមគណៈកម្មការ។ ខ្ញុំយល់មនុស្សស្លាប់
ច្រីនប្រាកដណាស់នៅពេល
ដែលឃើញសមិទ្ទិផលដែលកើតឡើង ដោយមុនស្សជាអ្នកធ្វើដូចជាទំនប់ប្រទក់ក្រឡា នេះជាដើម។
ខ្ញុំជឿរឿងទាំងឡាយដែលខ្ញុំ បានឃើញ និងរឿងដែលចាស់ៗ បាននិយាយប្រាប់ខ្ញុំក្នុងពេលទស្សនៈកិច្ចសិក្សា។
ចំណែកលោក អ៊ុំ
អ៊ូច បាននិយាយថា ខ្ញុំរាប់បាតកាលពីព្រឹក ខ្ញុំបានឧទ្ទិសបុណ្យកុសល ទាំងនោះទៅឱ្យអ្នក
ដែលបានស្លាប់នៅក្នុងសម័យខ្មែរក្រហម ដើម្បីឱ្យពួកគាត់បានចាប់ កំណើតសាជាថ្មី ។ការធ្វើបុណ្យធ្វើឱ្យខ្ញុំស្ងប់ចិត្ដ
បានមួយចំណែកព្រោះខ្ញុំយល់ថាការធ្វើ បុណ្យបានទៅដល់ពួកគាត់ដែលបានស្លាប់។
គួរបញ្ចាក់ផងដែរថាដំណើរទស្សនៈកិច្ចសិក្សារយៈពេលមួយថ្ងៃនេះ
គឺរៀនចំឡើងដោយ អង្គការយុវសន្តិភាព សម្រាប់ក្រុមយុវជនដែលបានបញ្ចប់វគ្គសិក្សាសាលាស្តីពីការស្វែងយល់
ចងចាំនិងការផ្សះផ្សា
ដើម្បីឳ្យពួកគេបានធ្វើការឆ្លុះបញ្ចាំងទៅនឹងអ្វីដែលពួកគេបានសិក្សា។