លោក ឡុង ខែត្រ
នាយកអង្គការយុវសន្តិភាព និងវិទ្យាស្ថានសន្តិភាពកម្ពុជា មានប្រសាសន៍ថា “ដើម្បីរក្សាប្រវត្តិរឿងរ៉ាវទាំងឡាយដែលកើតមាននៅក្នុងសម័យខ្មែរក្រហមពីឆ្នាំ១៩៧៥
ដល់១៩៧៩ ឲ្យបាន យូរអង្វែង ទុកជាកេរដំណែលនៃការចងចាំ នៅថ្ងៃអនាគត សម្រាប់សិក្សារៀនសូត្រ
អង្គការ យុវសន្តិភាព
និងវិទ្យាស្ថានសន្តិភាពកម្ពុជា បានធ្វើការងារជាច្រើន នៅតាម សហគមន៌
ដើម្បីផ្តល់ឳកាស ដល់យុវជន ស្វែងយល់អំពី របបខ្មែរក្រហម ការផ្សះផ្សា និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា”។
លោកបានបន្ត ទៀតថា “ អង្គការយុវសន្តិភាព និងវិទ្យាស្ថានសន្តិភាពកម្ពុជា កំពុងជំរុញលើកទឹកចិត្ត ដល់យុវជនចេះពិភាក្សា ពីរឿងរ៉ាវឈឺចាប់ទាំងនោះ
ជាមួយអ្នកដែលបានឆ្លងកាត់សម័យខ្មែរក្រហម ដើម្បីការផ្សះផ្សានៅក្នុង សហគមន៌ និងសង្គម
និងរកវិធីសាស្រ្តថែរក្សាប្រវត្តិរឿងរ៉ាវទាំងនោះកុំឲ្យបាត់បង់។ អង្គការយុវសន្តិភាព និងវិទ្យាស្ថានសន្តិភាពកម្ពុជា មានបេសកម្មរៀបចំកែប្រែអតីតជាកន្លែងកាប់សម្លាប់ ទៅជាកនែ្លងសិក្សារៀនសូត្រ
កនែ្លងជួបជុំពិភាក្សាពិគ្រោះយោបល់ កនែ្លងបង្រួបបង្រួម និងផ្សះផ្សា កនែ្លងប្រាប់ពីការពិត
និងជាកន្លែងកសាងសន្តិភាពរបស់សហគមន៍ “។
ទាក់ទងទៅនឹងការកសាងកេរដំណែលឯកឧត្តមបណ្ឌិត ចន្ទ័ សារុន បានមានប្រសាសន៌ផង ដែរថា “នេះជាការងារល្អសម្រាប់ប្រជាជននៅឃុំគុស
ដែលអង្គការយុវសន្តិភាព ចុះមកធ្វើការកែរប្រែទីនេះ ដែលជា អតីតគុកនៅសម័យខែ្មរក្រហម
ទៅជាកន្លែងសិក្សារៀនសូត្រ កន្លែងនៃការចងចាំ និងជាកនែ្លង កសាងសន្តិភាព”។ឯកឧត្តមបានបន្តទៀតថា
“សូមអំពាវនាវដល់ប្រជាជន ដែលនូវមានវត្ថុប្រើប្រាស់ពី សម័យខ្មែរ
សូមយកមករក្សាទុកក្នុងមជ្ឈមណ្ឌល ដើម្បីឪ្យបានគង់វង្សយូរអង្វែងសម្រាប់ក្មេងជំនាន់ក្រោយ បានដឹង”។
គួរបញ្ចាក់ដែរថា ក្រាំងតាន់ គឺជាគុក
និងជាកនែ្លងសម្លាប់មនុស្សនាសម័យខ្មែរក្រហម។ ជនរងគ្រោះ ចំនួន នាក់ត្រូវបានសម្លាប់។
ក្រាំតាចាន់ស្ថិតនៅក្នុងភូមិក្រាំងតាចាន់ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ
ដែល មានចំងាយប្រមាណជា ៨៥គីឡូម៉ែត្រពីក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៣។ មជ្ឈមណ្ឌល សិក្សា សន្តិភាពសហគមន៍ក្រាំងតាចាន់
ត្រូវបានរៀបចំឡើងជាបីបន្ទប់ គឺ បន្ទប់បណ្ណាល័យ បន្ទប់សារមន្ទីរ
និងបន្ទប់ប្រជុំសហគមន៍។