
បណ្តាជនជប៉ុននាំគ្នាមកគោរពវិញ្ញាណក្ខ័ន្តដល់ជនរងគ្រោះដោយការទម្លាក់បែកបរមាណូថ្ងៃទី៦សីហាឆ្នាំ១៩៤៥
(រូបថត ៖ Reuters)
(រូបថត ៖ Reuters)
"ពួក យើងភាគច្រើនសុទ្ធសឹងជាអ្នកអូបាមានិយម យើងសូមអំពាវនាវដល់ពិភពលោកទាំងមូលឲ្យមករួមដៃជាមួយយើងដើម្បី បំបាត់អាវុធនុយក្លេអែរ ពីលោកយើង ឲ្យបាននៅឆ្នាំ២០២០”។ នេះជាការប្រកាសរបស់លោកអភិបាលក្រុងHiroshima ដោយបានបន្ថែមទៀតថា”យើងពិតជាអាចធ្វើបាន”!
អភិបាលក្រុង Hiroshima មានសង្ឃឹមយ៉ាងមុតមាំលើលោកប្រធានាធិបតីអាមេរិកBarack Obama ក្នុងការជួយពិភពលោកឲ្យគ្មានអាវុធប្រល័យលោកនុយក្លេអែរ។ ត្បិតកាលពីខែមេសាកន្លងទៅនៅទីក្រុង Prague នៃសាធារណរដ្ឋឆែក លោក Obama បានថ្លែងថា សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចនុយក្លេអែរមួយដែលមានការទទួល ខុសត្រូវ និងប្រាថ្នាចង់សម្រេចឲ្យបានពិភពលោកមួយគ្មានអាវុធនុយក្លេអែរ។
លោក អភិបាល ចង់ផ្តល់ទំនុកលើលោកObamaក្នុងសំណុំរឿងរំសាយអាវុធនុយក្លេអែរណាស់ ព្រោះថាក្រុងវ៉ាស៊ិនតោនបានបញ្ជូនលោកBill Clinton អតីតប្រធានាធិបតីអាមេរិកទៅកាន់ឧបទ្វីបកូរ៉េលើកនេះ គឺមិនមែនក្នុងគោលបំណងពិភាក្សាលើសំណុំរឿងរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េទេឬ ?! លោកBarack Obamaគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងខែវិច្ឆិកាខាង មុខនេះ តើលោកជាប្រធានាធិបតីអាមេរិកទីមួយដែលអញ្ជើញមកធ្វើទស្សនកិច្ចនៅ Hiroshima ឬ? ពិតមែនហើយ ! លោកគឺជាប្រធានាធិបតីអាមេរិកកំពុងបំពេញតួនាទីទីមួយដែលនឹងអញ្ជើញទៅ Hiroshima !៕