ក្បួនបាតុកម្មគំាទ្រលោកលីវ ស៊ាវប៉ូ
©REUTERS/Bobby Yip
គឺនៅថ្ងៃសុក្រ ទី១០ ធ្នូ ឆ្នំា ២០១០ ស្អែក ដែលពិធីប្រគល់រង្វាន់ណូបែលសន្តិភាពឆ្នំា ២០១០ នឹងត្រូវរៀបចំជាផ្លូវការដោយគណៈកម្មការណូបែលនៅក្នុងទីក្រុងអូស្លូ ប្រទេសន័រវែស។ រង្វាន់ណូបែលសន្តិភាពឆ្នំា ២០១០បានប្រគល់ឲ្យសកម្មជនប្រឆំាងរដ្ឋអំណាចចិន លោក លីវ ស៊ាវប៉ូ។ បច្ចុប្បន្ន លោក លីវ ស៊ាវប៉ូកំពុងជាប់គុកក្នុងប្រទេសចិន និងដែលទីក្រុងប៉េកំាងបាននិងកំពុងកៀរគរគ្រប់ប្រទេសទំាងអស់ក្នុង លោកកុំឲ្យទៅចូលរួមពិធីប្រគល់រង្វាន់ណូបែលសន្តិភាពនៅក្នុង ប្រទេសន័រវែស។
តួអង្គសំខាន់ជាងគេ និងដែលអវត្តមាននៅថ្ងៃពិធីប្រគល់រង្វាន់ណូបែលសន្តិភាពនាថ្ងៃ សុក្រ ទី១០ ធ្នូ ឆ្នំា ២០១០ស្អែក គឺលោក លីវ ស៊ាវប៉ូ ដែលជាជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១០។ មានអាយុ ៥៤ឆ្នាំ លោក លីវ ស៊ាវប៉ូ ជាបញ្ញាវន្តចិនម្នាក់ដែលបានបូជាទាំងកំលាំងកាយ និងចិត្ត ដើម្បីជម្រុញឲ្យមានលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសចិន។ គឺអតីតសាស្រ្តាចារ្យអក្សសិល្បិ៍រូបនេះហើយដែលបានចូលរួមតាក់តែង ធម្មនុញ្ញ លេខ៨។ ជា អត្ថបទដែលទាមទារឲ្យថ្នាក់ដឹកនាំចិនអនុវត្តលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ ទាមទារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសណាមិនដឹងទេ តែនៅចិនគឺជាបទឧក្រិដ្ឋ។ អ៊ីចឹងហើយបានជាថ្ងៃទី ២៥ ធ្នូ ឆ្នំា ២០០៩ ចំថ្ងៃណូអែលឆ្នំាទៅមិញ លោក លីវ ស៊ាវប៉ូត្រូវបានតុលាការចិនកាត់ទោសញាត់គុកចំនួន ១១ឆ្នំា ពីបទវិទ្ធង្សណាប្រឆំាងរដ្ឋអំណាច។
ជារួមទៅ គ្មានសាច់ញាតិ ឬក្រុមគ្រួសារណាម្នាក់របស់ម្ចាស់រង្វាន់ណូបែលសន្តិភាព២០១០ណា ម្នាក់នឹងអាចទៅទទួល ឬមួយក៏ទៅចូលរួមនៅក្នុងពិធីប្រគល់រង្វាន់ណូបែលសន្តិភាពនៅថ្ងៃ សុក្រ ទី១០ ធ្នូស្អែកក្នុងទីក្រុងអូស្លូ ប្រទេសន័រវែសទេ។ ម្ចាស់រង្វាន់ណូបែលកំពុងជាប់គុក ចំណែកប្រពន្ធរបស់លោក លីវ ស៊ាវប៉ូត្រូវបានរដ្ឋអំណាចចិនឃុំឃំាងនៅក្នុងគេហដ្ឋាន រីឯបងប្អូនប្រុសបង្កើតទំាងបីនាក់របស់លោក លីវ ស៊ាវប៉ូ ក៏ត្រូវបានរដ្ឋអំណាចចិនហាមមិនឲ្យចាកចេញពីប្រទេសដែរ។ ទន្ទឹមគ្នានេះ ចិនក៏បានអំពាវនាវឲ្យគ្រប់ប្រទេសក្នុងលោក ពិសេសប្រទេសណាដែលមានទំនាក់ទំនងការទូតជាមួយប្រទេសន័រវែស កុំឲ្យបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅចូលរួម។
បើយោងតាមតួលេខរបស់គណៈកម្មាធិការណូបែល មានស្ថានទូតបរទេសចំនួន ១៩ ក្នុងទីក្រុងអូស្លូបានបញ្ជាក់ពីអវត្តមានរបស់ខ្លួនដោយលើកយក មូលហេតុផ្សេងគ្នា។ អ្នកខ្លះថា ជាប់រវល់ អ្នកខ្លះទៀតថា មកពីកាលវិភាគមិនអនុគ្រោះ។ ប្រទេសអវត្តមានទំាងនោះរួមមាន វៀតណាម ហ្វីលីពីន អាហ្វហ្កានីស្តង់ ម៉ារ៉ុក រុស្ស៊ី អ៊ុយក្រែន គុយបា អៀរ៉ាក់ អៀរ៉ង់។ល និង។ល។ ដោយឡែក អវត្តមានដែលបានទទួលការរិះគន់យ៉ាងខ្លំាងនោះ គឺអវត្តមានរបស់លោកស្រីណាវី ប៉េឡេដែលជាស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស។ លោកស្រីណាវី ប៉េឡេបានលើកយកហេតុផលថា ជាប់រវល់ចូលរួមនៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្នុងទីក្រុង Genève នាថ្ងៃសុក្រ ទី១០ ធ្នូ ឆ្នំា ២០១០។
ទន្ទឹមនឹងប្រទេសអវត្តមាន មាន ប្រទេសចំនួន៤៤បានបញ្ជាក់ពីវត្តមានរបស់គេ ក្នុងនោះមានប្រទេសសមាជិកសហភាពអឺរ៉ុបទំាងអស់ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អាមេរិក និងប្រទេសប្រេស៊ីល។ល។ និង។ល។

|
តើអ្នកណាអាចនឹងទទួលរង្វាន់ណូបែលជំនួសលោកលីវ ស៊ាវប៉ូ ?
ក្រៅពីម្ចាស់ផ្ទាល់ និងក្រុមគ្រួសារ គ្មាននរណាម្នាក់អាចទៅទទួលជំនួសបានឡើយ។ ប៉ុន្តែ នៅក្នុងពិធីប្រគល់រង្វាន់ណូបែលសន្តិភាពជាផ្លូវការនោះ គណៈកម្មាធិការណូបែលបានសម្រេចយកកៅអីទំនេរមួយដាក់ជានិមិត្តរូប តំណាងឲ្យ លោកលីវ ស៊ាវប៉ូ។
សូមជម្រាបជូនថា នេះអាចជាព្រឹត្តការណ៍មួយដែលមិនធ្លាប់មានទេ នៅក្នុងប្រវត្តិរបស់គណៈកម្មាធិការណូបែលដែលបានរៀបចំពិធីប្រគល់ រង្វាន់ណូបែលមួយដោយគ្មានវត្តមានម្ចាស់ ឬមួយក្រុមគ្រួសារទៅទទួលផ្ទាល់ដៃ។ កន្លងមកគេសង្កេតឃើញថា បើម្ចាស់រង្វាន់ណូបែលអវត្តមានមិនអាចទៅទទួលបាន យ៉ាងហោចណាស់ក៏មានប្រពន្ធ កូន ឬមួយក៏បងប្អូនបង្កើតទៅទទួលជំនួសដែរ។ ដូចយ៉ាងករណីលោកស្រីអ៊ុង សានស៊ូជី ប្រមុខគណបក្សប្រឆំាងនៅក្នុងប្រទេសភូមា ដែលបានទទួលរង្វាន់ណូបែលសន្តិភាពក្នុងឆ្នំា ១៩៩១ និងដែលកាលណោះ កូនរបស់លោកស្រីជាអ្នកទៅទទួលជំនួស ព្រោះលោកស្រីត្រូវបានរបបសឹកភូមាចាប់ឃុំក្នុងគេហដ្ឋាន។
និយាយជារួមទៅ បើម្ចាស់រង្វាន់ណូបែលអវត្តមានហើយ ក្រុមគ្រួសាររបស់ម្ចាស់រង្វាន់ក៏អវត្តមានទៀតនោះ គឺគ្មាននរណាម្នាក់អាចទៅទទួលជំនួសបានទេ មានន័យថា គណៈកម្មការណូបែលជាអ្នករក្សាទុករង្វាន់នោះ រហូតដល់ថ្ងៃណាមួយដែលម្ចាស់ ឬក្រុមគ្រួសារអាចទៅទទួលបាន។
ទោះជាយ៉ាងនេះក្តី រង្វាន់ណូបែលមិនអាចបាត់បង់តម្លៃរបស់វាបានទេ សូម្បីតែរង្វាន់ណូបែលផ្នែកស្អីក៏ដោយ សន្តិភាព សេដ្ឋកិច្ច អក្សរសិល្ប៍ រូបវិទ្យា ឬមួយក៏គីមី ព្រោះថា រង្វាន់ណូបែលនីមួយៗត្រូវបានគេចារទុកក្នុងប្រវត្តិសាស្រ្ត មនុស្សជាតិ និងមានតម្លៃជារៀងរហូត ទោះបីជានៅក្រោយអនិច្ចកម្មម្ចាស់វាក៏ដោយ។ រង្វាន់ណូបែលជារង្វាន់លើកទឹកចិត្តដល់ស្នាដៃមនុស្សម្នាក់ ឬមនុស្សមួយក្រុមដែលបានប្រឹងប្រែងដើម្បីផលប្រយោជន៍មនុស្សលោក។

ចិនកំពុងបន្តក្តៅក្រហាយ
វាជារឿងមួយធម្មតាទេដែលចិនបានសម្តែងការមិនសប្បាយចិត្តរបស់ ខ្លួន ព្រោះថា លោក លីវ ស៊ាវប៉ូ ជាបញ្ញវន្តចិនម្នាក់ដែលបានបូជាទាំងកំលាំងកាយ និងចិត្ត ដើម្បីជម្រុញឲ្យមានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយដែល ប្រកាន់យករបបកុម្មុយនិស្តយ៉ាងតឹងរ៉ឹងដូចករណីប្រទេសចិន។ សម្រាប់ទីក្រុងប៉េកំាង ការដែលគណៈកម្មការរង្វាន់ណូបែលបានប្រគល់រង្វាន់ណូបែលសន្តិភាពទៅ លោក លីវ ស៊ាវប៉ូ និងការដែលប្រទេសមួយចំនួនបានចូលរួមគំាទ្រពេលនេះ វាជាទង្វើលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។
មែនទែនទៅ តំាងពីឈ្មោះលោកលីវ ស៊ាវប៉ូបានលេចឭថា ជាអ្នកទទួលរង្វាន់ណូបែលឆ្នំា ២០១០មក ប្រទេសចិនមិនត្រឹមតែបានគំរាមគណៈកម្មការរង្វាន់ណូបែលប៉ុណ្ណោះទេ តែថែមទំាងបានលុបចោលជំនួប និងកាត់ផ្តាច់គម្រោងកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មមួយចំនួនជា មួយប្រទេសន័រវែសទៀតផង។ ទន្ទឹមគ្នានេះ រដ្ឋអំណាចចិនក៏បានគំរាមប្រទេសមួយចំនួនទៀតកុំឲ្យលូកលាន់។
ឥឡូវនេះទៀត មួយថ្ងៃមុនពិធីប្រគល់រង្វាន់ណូបែលសន្តិភាពជាផ្លូវការ ចិនបាននិងកំពុងកៀរគរគ្រប់ប្រទេសទំាងអស់ក្នុងលោកកុំឲ្យទៅចូល រួម ដោយលើកហេតុផលថា នឹងទទួលផលវិបាកនៅពេលក្រោយ។ ផលវិបាកហ្នឹងគឺគ្មានអ្វីក្រៅពីទំនាក់ទំនងជាឧភតោភាគីទេ ពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ចតែម្តង។ យើងដឹងហើយថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីពីរក្នុងលោក និងមានកំណើនសេដ្ឋកិច្ចជិត ១០% នោះ អ្នកណាក៏ត្រូវការចិនដែរ។ អ៊ីចឹងហើយបានជាគេឃើញមានប្រទេសខ្លះបានបដិសេធមិនទៅចូលរួមនៅ ក្នុងពិធីប្រគល់រង្វាន់ណូបែលសន្តិភាពក្នុងប្រទេសន័រវែស នាថ្ងៃ សុក្រ ទី១០ ធ្នូ ឆ្នំា ២០១០ស្អែក។
តែទោះជាយ៉ាងណាក៏ដោយ ក៏ការប្រគល់រង្វាន់ណូបែលសន្តិភាពនឹងត្រូវប្រព្រឹត្តទៅដូចការ គ្រោងទុក។ ដោយថ្ងៃស្អែក ជាទិវាសិទ្ធិមនុស្សអន្តរជាតិផងនោះ អង្គការក្រៅរដ្ឋាភិបាល និងអង្គការសិទ្ធិមនុស្សអន្តរជាតិបានអំពាវនាវឲ្យមានការដោះលែងអ្នក ទោសនយោបាយទំាងអស់ រួមទំាងអ្នកនយោបាយនៅប្រទេសចិនផង។ លោកស្រីណាវី ប៉េឡេដែលជាស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សបានអះអាងថា ការហ៊ានរិះគន់ទិតៀន មិនមែនជាបទឧក្រិដ្ឋទេ។