ចរន្ត​ស្រេក​ឃ្លាន​សេរីភាព បោក​បក់​រហូត​រលំ​ជញ្ជាំង - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, August 1, 2011

ចរន្ត​ស្រេក​ឃ្លាន​សេរីភាព បោក​បក់​រហូត​រលំ​ជញ្ជាំង


ថ្ងៃនេះ ជា​ភាគ​ទីបី​នៃ​បទ​ពណ៌នា​ឧទ្ទិស​ដល់​ប្រវត្តិ​ជញ្ជាំង​ក្រុង​ប៊ែរឡាំង។​ ជញ្ជាំង​នេះ ដែល​សង់​ឡើង​ក្នុង​ឆ្នាំ ១៩៦១ ដើម្បី​បង្ខាំង​បណ្តាជន​ក្រុង​ប៊ែរឡាំង​ខាង​កើត​កុំ​ឲ្យ​រត់​ទៅ ក្រុង​បែរឡាំង​ខាង​លិច លុះ​២៨​ឆ្នាំ​ក្រោយ​មក នៅ​ថ្ងៃ វិច្ឆិកា ១៩៨៩ ដោយ​ទប់​ មិន​ជាប់​នឹង ចរន្ត​អ្នក​ស្រុក​ដែល​ស្រេក​ឃ្លាន​សេរីភាព ក៏​ចាប់​ផ្ដើម​រង្គោះរង្គើ​ទាល់​តែ​រលំ​គ្រេង។
និមិត្តរូប​នេះ​នៃ​ សង្គ្រាម​ត្រជាក់​លែង​មាន​អត្ថិភាព ក៏​ដោយសារ​ឥទ្ធិពល​នៃ​នយោបាយ កំណែ​ទម្រង់​ កាលណោះ​នៅ​សហភាព​សូវៀត​ក្រោម​ឈ្មោះ​ថាពេរេស្ត្រូយកា
សូមចុច​ខាង​ក្រោម​ដើម្បី​ស្តាប់



ការ​សាង​សង់​ជញ្ជាំង​ក្រុង​ប៊ែរឡាំងក្នុង​ឆ្នាំ​១៩៦១(រូបថត៖ AFP)
ការ​សាង​សង់​ជញ្ជាំង​ក្រុង​ប៊ែរឡាំងក្នុង​ឆ្នាំ​១៩៦១
(
រូបថត៖ AFP)
ក្រោមឥទ្ធិពល​នយោបាយ​កំណែ​ទំរង់​ហៅថាពេរេស្ត្រូយកាធ្វើ​ដោយ​លោក​Gorbatchev នៅ​សហភាព​សូវៀត ថ្ងៃ​១១​កញ្ញា ឆ្នាំ​១៩៨៩ រដ្ឋាភិបាល​ប្រទេស​សង្គម​និយម​មួយ ជា​ដៃ​គូ​របស់​អាល្លឺម៉ង់​ខាង​កើត​ក្នុង​អង្គការ​កតិកាសញ្ញា Varsovie ពោល​គឺ Hongrie ស្រាប់​តែ បាន​ប្រកាស​បើក​ព្រំដែន​ខ្លួន​ចំហ​តែ​ម្តង ជាមួយ​ប្រទេស​សេរី​ជិត​ខាង​ខ្លួន គឺAutriche ការ​ប្រកាស​នោះ បាន​ធ្វើ​ឲ្យ​ជញ្ជាំង​ក្រុង​ប៊ែរឡាំង​ លែង​មាន​ន័យ​ ទៀត​ឡើយ។ ដ្បិត​គ្រាន់​តែ​ក្នុង ៣​ថ្ងៃ​សោះ មាន​ពលរដ្ឋ​អាល្លឺម៉ង់​ខាង​កើត​ចំនួន​ដល់​១៥០០០​នាក់បាន​នាំ​គ្នា​បោល​ទៅ​លោក​ខាង​លិច​តាម​រយៈ​ដែន​ដី​ហុងគ្រី។ លុះ​ទាល់​តែ​រដ្ឋាភិបាល​អាល្លឺម៉ង់​កុម្មុយនិស្តក្តាប់​លែង​បាន​ស្ថានការណ៍ ដែល​ពុះ​កញ្ជ្រោល​វិវឌ្ឍ​​យ៉ាង​លឿន​សែន​លឿន។ ក្នុង​ប្រទេស​អាល្លឺម៉ង់​ខាង​កើត​ផ្ទាល់​បណ្តាជន​ធ្វើ​បាតុកម្ម​គ្រប់​ទិសទី ​​ ទាមទារ​សិទ្ធិ​និង​សេរីភាព​ស៊ីវិល
នៅ​ពី​មុខ​ស្ថានការណ៍​នេះ ថ្ងៃ​៩ វិច្ឆិកា ឆ្នាំ ១៩៨៩ វេលា​ម៉ោង ១៩ និង ៣៤ នាទី ដោយ​ថ្លែង​ក្នុង​សន្និសីទ​កាសែត ដែល​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ខាង​កើត​បាន​ប្រកាស​របៀប​របប​ថ្មី សំរាប់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស ពោល​គឺ ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ​ពលរដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​អាច​ ទទួល​ទិដ្ឋាការ​ទៅ​ទស្សនា​ភ្លាម​ភ្លែត​ក្រុងប៊ែរ​ឡាំង​ខាងលិច​ និង​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់។ ឮ​ដូច្នេះ​ ពលរដ្ឋ​អាល្លឺម៉ង់​ខាង​កើត​រាប់​សែន​នាក់ ដោយ​មិន​រង់​ចាំ​ដល់​ថ្ងៃ​ស្អែក​ទេ គឺ​ក្នុង​យប់​ថ្ងៃ វិច្ឆិកា​នោះ​តែ​ម្តង​បាន​នាំ​គ្នា​សំរុក​ទៅ​កាន់​ព្រំដែន។ ចំណែក ពួក​ល្បាត​ព្រំដែន​ដែល​មិន​ទាន់​បាន​ទទួល​បទ​បញ្ជា មុនដំបូង​បាន​បាញ់​ទឹក​ទប់​ចរន្ត​នោះ ប៉ុន្តែ​បន្ទាប់​មក​បានបង្ខំ​ចិត្ត បើក​ព្រំដែន​នោះ​ទៅ។ ភ្ញៀវ​ភ្លូក​ទឹក​ ភ្លូក​ដី​ពី​ទិស​ខាង​កើត ក៏​បាន​ត្រូវ​ស្វាគមន៍​​ទទួល​យ៉ាង​រីករាយ​ដោយ​អ្នក​ក្រុង​ប៊ែរឡាំង​ខាងលិច​ ទាំង​ពាន់ៗ​នាក់។
អស់លោកអ្នកនាង នឹង​បាន​ជ្រាប​អំពី​បរិយាកាស​បុណ្យ​ភាតរភាព​នោះ ដែល​ញ៉ាំង​ឲ្យ​រលុប​បាត់​ទៅ​ព្រំដែន​អាល្លឺម៉ង់​នឹង​អាល្លឺម៉ង់ និង​អំពី​វាសនា​ផ្ទាល់​​នៃ​ជញ្ជាំង​នោះ នោ​ពេល​ឆាប់ៗ​នេះ។

Post Bottom Ad

Responsive Ads Here

Pages