ជញ្ជាំងទីក្រុង Berlin : អវសាននៃសង្គ្រាមត្រជាក់រវាងប្លុកលោកខាងលិច និង ខាងកើត
ជញ្ជាំងដែលខណ្ឌទីក្រុង Berlin
នៅ ថ្ងៃ៩ វិច្ឆិកាឆ្នាំ ១៩៨៩ បាតុករនាំគ្នាវាយបំបែកទម្លាយជញ្ជាំងដែល ខណ្ឌទីក្រុង Berlin ជាពីរតាំងពីឆ្នាំ១៩៦១។ ព្រឹត្តិការណ៍រំលំជញ្ជាំងគួរឲ្យអាម៉ាស់នេះបាន បង្រួបបង្រួម ទឹកដី អាល្លឺម៉ង់និងជាពិសេសបានអនុញ្ញាតឲ្យរបបសាធារណៈរដ្ឋប្រជា ធិបតេយ្យ អាល្លឺម៉ង់ចូលអវសាន នឹងប្រទាញប្រទុង របបសង្គមនិយមនៅប្រទេសអឺរ៉ុបខាងកើតឯទៀតឲ្យវិនាសសាបសូន្យជាមួយ ដែរ។ ទោះបីរបប កុម្មុយនិស្តនៃសហភាពសូវៀតជាមេខ្លោងក៏ រលំបះជើងដូចជញ្ជាំង Berlinដែរ។
ជាមួយគ្នានេះ សង្គ្រាមត្រជាក់ ក៏បានចូល អវសាន រវាងប្លុក កុម្មុយនិស្ត ប៉ែកខាងកើតនិងប្លុកលោកសេរីប៉ែកខាងលិចដែលប្រណាំងប្រជែងគ្នា ចាប់តាំងពីសង្គ្រាមលោកបានផុតរលត់ទៅនៅឆ្នាំ១៩៤៥។