សាលាក្ដី​ខ្មែរ​ក្រហម​ពន្យារ​ពេល​បើក​សវនាការ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Wednesday, March 6, 2013

សាលាក្ដី​ខ្មែរ​ក្រហម​ពន្យារ​ពេល​បើក​សវនាការ


អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម ចេញ​សេចក្ដី​ជូន​ដំណឹង​ជា​ថ្មី​នៅ​ថ្ងៃ​ទី​៦ មីនា ថា ខ្លួន​មិន​ទាន់​អាច​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​អ្នក​ជំនាញ​អន្តរជាតិ ឈ្មោះ ហ្វីលីព ហ្សត (Philip Short) និង អេលីហ្សាប៊ែត ប៊ែគឃើរ (Elizabeth Becker) បាន​ទេ ដោយសារ​តែ​ជន​ជាប់​ចោទ អៀង សារី ឈឺ​ចូល​មន្ទីរ​ពេទ្យ​មិន​ទាន់​ដឹង​ថា ពេល​ណា​គាត់​ត្រូវ​ត្រឡប់​មក​មន្ទីរ​ឃុំឃាំង​វិញ​ឡើយ។

មេធាវី​ការពារ​ក្ដី​លោក អៀង សារី គឺ​លោក អាង ឧត្ដម ថ្លែង​ថា គ្រូ​ពេទ្យ​នៅ​មិន​ទាន់​បញ្ជាក់​បាន​នៅ​ឡើយ​ទេ ហើយ​ស្ថានភាព​ជំងឺ​របស់​កូន​ក្ដី​លោក ក៏​មិន​ទាន់​ធូរ​ស្បើយ​ដែរ៖ «ថា​អី​មិន​ត្រូវ មិន​ដឹង​ថា​យ៉ាង​ម៉េច ព្រោះ​មិន​ដឹង​ជា​ធ្ងន់ធ្ងរ​ប៉ុណ្ណា អត់​ដឹង​អត់​ហ៊ាន​ប្រមាណ អត់​ហ៊ាន​ថា។ បញ្ហា​ឥឡូវ​រឿង​ក្រពះ។ យើង​ដាក់​អាហារ​ទៅ​អត់​បាន? ដាក់​ទៅ​ក្អួតៗ។ ពេទ្យ​បន្ថយ​អាហារ​បន្ថយ​ទឹក​អស់​ហើយ តឹង​តែ​ពោះ។ មនុស្ស​យើង​រស់​នឹង​អាហារ ដល់​អាហារ​មិន​កើត​មិន​ដឹង​យ៉ាង​ម៉េច។ ពេទ្យ​គេ​បន្ថែម​អាហារ​តាម​សេរ៉ូម​អី​អត់​ដឹង​ដែរ»។

សេចក្ដី​ប្រកាស​របស់​សាលាដំបូង​បន្ត​ថា ខ្លួន​នឹង​មិន​ធ្វើ​សវនាការ​ស្ដាប់​សាក្សី​ណា​បន្ថែម​ទៀត​ទេ នៅ​មុន​ពេល​មាន​សេចក្ដី​សម្រេច​ថ្មី អំពី​ការ​បំបែក​កិច្ច​ដំណើរ​ការ​នីតិវិធី។ សេចក្ដី​សម្រេច​នេះ គឺ​ទាក់ទង​នឹង​ភស្តុតាង​វាយ​តម្លៃ​របស់​គ្រូពេទ្យ​លើ​សុខភាព​របស់​ជន​ជាប់​ចោទ អៀង សារី និង នួន ជា ក្នុង​ការ​ចូលរួម​សវនាការ។ សវនាការ​នេះ ត្រូវ​បាន​កំណត់​ធ្វើ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៣។ បន្ទាប់​មក អង្គ​ជំនុំជម្រះ​នឹង​ជូន​ដំណឹង​អំពី​ពេល​ធ្វើ​សវនាការ​ឡើង​វិញ។

ដោយ​ឡែក បញ្ហា​ធ្វើ​ពហិការ​របស់​ក្រុម​អ្នក​ប្រែ​ទាមទារ​ប្រាក់​ខែ ក៏​ជា​​មូលហេតុ​ដែល​សាលាក្ដី​មិន​អាច​ធ្វើ​សវនាការ​បាន​ដែរ ហើយ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​អ្វី​នៅ​ឡើយ​ទេ។

ទន្ទឹម​គ្នា​នេះ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​សិទ្ធិ​មនុស្ស​កម្ពុជា ចំនួន ២១​អង្គការ បាន​ចេញ​សេចក្ដី​​ប្រកាស​ព័ត៌មាន​មួយ​ដោយ​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​កង្វះ​ថវិកា ដែល​មិន​ទាន់​ដោះស្រាយ​នេះ។ គណៈកម្មាធិការ​​នេះ អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​បន្ត​កិច្ច​សហការ និង​ថវិកា​ដល់​សាលាក្ដី​កូន​កាត់​មួយ​នេះ​ទៀត៕​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages