ព្រះ​បរម​អដ្ឋិ​ត្រូវ​ដង្ហែ​ទៅ​តម្កល់​នៅ​ព្រះ​បរម​រាជវាំង - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, February 7, 2013

ព្រះ​បរម​អដ្ឋិ​ត្រូវ​ដង្ហែ​ទៅ​តម្កល់​នៅ​ព្រះ​បរម​រាជវាំង

2013-02-07
ព្រះ​មហាក្សត្រ និង​សម្ដេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ រាជវង្សានុវង្ស ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន បាន​យាង​ដង្ហែ​ព្រះ​បរម​អដ្ឋិ ពី​វាល​ព្រះ​បរម​មេរុ ដើម្បី​យក​ទៅ​តម្កល់​នៅ​ក្នុង​ព្រះ​បរម​រាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

RFA/Mom Sophon
ព្រះ​មហាក្សត្រ និង​សម្ដេច​ព្រះ​មហាក្សត្រី យាង​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ ទៅ​តម្កល់​នៅ​ព្រះ​បរម​រាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី ៧ កុម្ភៈ ឆ្នាំ​២០១៣។
ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ មាន​ចំនួន ៣​កោដ្ឋ។ កោដ្ឋ​ចំនួន ២ ធ្វើ​អំពី​មាស និង​មួយ​ទៀត​ធ្វើ​ពី​ថ្មកែវ។ ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ ត្រូវ​បាន​ព្រះមហាក្សត្រ​យាង​ទៅ​តម្កល់​លើ​ព្រះទីន័ង​សុវណ្ណ​ហង្ស រួច​ដង្ហែ​ចេញ​ពី​វាល​ព្រះ​បរម​មេរុ តាម​ផ្លូវ​សុធារស រួច​ដង្ហែ​ចូល​ព្រះ​បរម​រាជវាំង​តាម​ទ្វារ​ជ័យ។
ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព សម្ដេច​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ មាន​រយៈពេល ៧​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ កុម្ភៈ។ ថ្ងៃ​ទី​១ កុម្ភៈ ជា​ថ្ងៃ​ដង្ហែ​ព្រះ​បរម​សព និង​ថ្ងៃ​ទី​៤ កុម្ភៈ ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង ហើយ​​នៅ​ថ្ងៃ​ទី​៧ នេះ ជា​ថ្ងៃ​ដង្ហែ​ព្រះ​បរម​អដ្ឋិ ទៅ​តម្កល់​ក្នុង​ព្រះ​បរម​រាជវាំង ដែល​ជា​ថ្ងៃ​បញ្ចប់​កម្មវិធី​បុណ្យ​តាម​ព្រះ​រាជប្បវេណី​ព្រះមហាក្សត្រ៕

​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages