ក្រុម​សិល្បៈ​​អាស៊ាន​រួម​គ្នា​ផ្សព្វ​ផ្សាយ​ពី​ផែនការ​នៃ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Saturday, November 17, 2012

ក្រុម​សិល្បៈ​​អាស៊ាន​រួម​គ្នា​ផ្សព្វ​ផ្សាយ​ពី​ផែនការ​នៃ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន


ដោយ សុ ជីវី
2012-11-17

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី១៧ ខែ​វិច្ឆិកា បាន​បើក​មហោស្រព​សិល្បៈ​មួយ ស្ដីពី​ការ​កសាង​សហគមន៍​អាស៊ាន ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ ដែល​កម្ពុជា កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

មហោស្រព​នេះ ធ្វើ​ឡើង​ដោយ​ផ្ដោត​សំខាន់​លើ​ការ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​សាធារណជន​ខ្មែរ ពី​ផែនការ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​នឹង​ឆ្ពោះ​ទៅ​កសាង​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ខាង​មុខ។

ក្រុម​សិល្បៈ​ប្រពៃណី​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ និង​ក្រុម​សិល្បៈ​អាស៊ាន​កូរ៉េ រួម​គ្នា​ផ្សព្វ​ផ្សាយ​ពី​ផែនការ​នៃ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន ដល់​សាធារណជន​ខ្មែរ តាម​រយៈ​ការ​សម្ដែង​សិល្បៈ ដោយ​ដកស្រង់​គំនិត​ពី​ផែនការ​មេ​នៃ​ការ​កសាង​សហគមន៍​នេះ។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ លោក សំរាំង កំសាន្ត មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​សិល្បៈ​ដើម្បី​អប់រំ គឺ​ជា​របត់​ថ្មី​មួយ​សម្រាប់​ជំរុញ​អោយ​ពលរដ្ឋ ជា​ពិសេស​យុវជន​បាន​យល់​ដឹង​ពី​អាស៊ាន ពោល​គឺ​អប់រំ​ភ្ជាប់​នឹង​ការ​កម្សាន្ត​សប្បាយ។ លោក កំសាន្ត បន្ត​ថា ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន គឺ​ត្រូវ​ការ​ចាំបាច់​អោយ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​សង្គម ហេតុ​នេះ​ពួក​គេ​ត្រូវ​យល់​ដឹង​ពី​អាស៊ាន​អោយ​បាន​ច្រើន។

នៅ​ក្នុង​មហោស្រព​សិល្បៈ​អាស៊ាន​នេះ កម្ពុជា លើក​យក​សិល្បៈ​ប្រជាប្រិយ​បែប​សម័យ​ចំនួន​៣ មក​បង្ហាញ រួម​មាន​របាំ​អាស៊ាន​សហគមន៍​មួយ​វាសនា​តែ​មួយ របាំ​រួម​គ្នា​នៃ​ប្រជាជាតិ​អាស៊ាន និង​បទ​ចម្រៀង​អាស៊ី​តែ​មួយ។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យ៉ង់ គឹមអេង មាន​ប្រសាសន៍​ថា គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ក្នុង​ការ​អប់រំ​តាម​រយៈ​ការ​សម្ដែង​សិល្បៈ។ ប៉ុន្តែ​លោក​ចង់​ឃើញ​ការ​អប់រំ​នោះ​មាន​ជា​រឿយៗ និង​នៅ​តាម​ទី​សាធារណៈ ដែល​ពលរដ្ឋ ជាពិសេស​យុវជន​បាន​ចេញ​ចូល​ទៅ​ឃើញ។

វប្បធម៌​សិល្បៈ​អាស៊ាន ត្រូវ​សម្ដែង​នៅ​សាល​សន្និសីទ​ចតុមុខ ដែល​បើក​អោយ​សាធារណជន​បាន​ចូល​ទស្សនា​ដោយ​សេរី។ ក្រុម​អ្នក​រៀបចំ​កម្មវិធី អះអាង​ថា មាន​យុវជន​យ៉ាង​តិច ៦០០​នាក់​ចូល​ទស្សនា៕ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages