កិច្ចប្រជុំ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ
នៅព្រឹកថ្ងៃពុធនេះ បានសម្រេចផ្តល់ជូនកម្មករកាត់ដេរ
នូវថ្លៃធ្វើដំណើរឬប្រាក់សម្រាប់ស្នាក់នៅចំនួន ៧ដុល្លារ
ក្នុង១ខែនិងប្រាក់រង្វាន់ការងារទៀងទាត់ចំនួន ១០ ដុល្លារ ក្នុង ១ខែ។
ប្រាក់បន្ថែមថ្មីនេះ ចាប់ផ្តើមអនុវត្ត ចាប់ពីខែកញ្ញា ឆ្នាំ២០១២
តទៅ។
ក៏ប៉ុន្តែសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា C.CAWDU ដែលជាភាគីសហជីពមួយ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារនៅថ្ងៃទី១កក្កដា នេះ បានចេញប្រកាសជាលាយលក្ខណ៍អក្សរភ្លាមថា សហជីពមួយនេះមិនបានសាទរនឹង លទ្ធផលកិច្ចប្រជុំទេ ពីព្រោះថាការផ្តល់ឲ្យនេះមិនឆ្លើយតបទៅនឹងស្ថានភាពចំណាយរបស់កម្មករ កាត់ដេរ នាពេលសព្វថ្ងៃនោះទេ។
សេចក្តីប្រកាសលើកឡើងថា កម្មករនិយោជិត គួរតែទទួលបានច្រើនជាងនេះ បើធៀបទៅនឹងតម្លៃទំនិញនៅលើទីផ្សារពេលបច្ចុប្បន្ននេះ ហើយសម្ព័ន្ធសហជីព C.CAWDU មិនប្រាកដថា ការទទួលបាននេះ គឺបានធ្វើឲ្យកម្មករកាត់ដេរ បង្កើនការចំណាយលើការហូបចុករបស់ពួកគេនោះឡើយ ហើយក៏មិនប្រាកដថា កម្មករនិយោជិតទទួលប្រាក់ទាំងនេះ ដោយផ្ទាល់ និងទៀងទាត់នោះដែរ។
នៅក្នុងសេចក្តីថ្លែការណ៍ដដែល បានលើកឡើងថាសម្ព័ន្ធសហជីព C.CAWDU នៅតែបន្តសកម្មភាពរបស់ខ្លួន ធ្វើយ៉ាងណាឲ្យកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលប្រសើរជាង ៦១ ដុល្លារ/១ខែ និងថ្លៃធ្វើដំណើរ ឬស្នាក់នៅ ត្រូវតែច្រើនជាង ៧ដុល្លារព្រមទាំងត្រូវមានថ្លៃអាហារ សម្រាប់ ៣ ពេល ឬផ្តល់ជូនអាហារ និងថ្លៃថែទាំកូន ឲ្យបានសមរម្យ។
ទាក់ទងនឹងការទាមទារតម្លើងប្រាក់អត្ថប្រយោជន៍នេះ កម្មកររាប់រយនាក់នៅរោងចក្រកាត់ដេរតៃណានក្នុងខេត្តកណ្តាល ដឹកនាំដោយលោករ៉ុងឈុន នៅព្រឹកថ្ងៃពុធនេះបានហែក្បួន ទៅដាក់ញត្តិនៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក្បែរវិមានឯករាជ្យ។ កម្មករកាត់ដេរ ដែលធ្វើបាតុកម្មយូរថ្ងៃមកហើយ បានទាមទារតម្លើងប្រាក់ធ្វើដំណើរ ថ្លៃស្នាក់នៅ និងប្រាក់ការងារទៀងទាត់ ឲ្យបាន ១៥ ដុល្លារក្នុងមួយខែ។
ក៏ប៉ុន្តែក្បួនបាតុកម្ម នៅព្រឹកមិញ ត្រូវបានបង្ក្រាប។ ប៉ូលិសបានវាយបុរសម្នាក់បែកក្បាល មុននឹងចាប់ខ្លួនបុរសនោះ ដោយចោទថា បានវាយប៉ូលិស ក្នុងពេលប៉ះទង្គិចគ្នាមួយប្រាវនៅព្រឹកមិញ៕