ក្រុមអ្នកភូមិបឹងកក់
អង្គុយតវ៉ានៅខាងមុខតុលាការរាជធានីភ្នំពេញ
ក្រោយការផ្ដន្ទាទោសអ្នកភូមិបឹងកក់ ១៣នាក់ កាលពីថ្ងៃ២៤ ឧសភា
ឆ្នាំ២០១២។
មេធាវីរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យឹម សាវ៉ាត បានបញ្ជាក់ថា ការដោះលែងនេះមិនមែនជាស្ថាពរនៅឡើយទេ។ ការដោះលែងនេះ គឺតាមដីកាសម្រេចរបស់ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ លោក សែម សក្ដិកូឡា ចុះថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១២។
លោកស្រី លី ចាន់ណារី មានប្រសាសន៍យ៉ាងខ្លីនៅពេលចាកចេញពីពន្ធនាគារព្រៃសថា អ្នកស្រីត្រេកអរដែលត្រូវបានដោះលែងមកវិញ។
លោក សៅ សារឿន និងអ្នកស្រី លី ចាន់ណារី ត្រូវអាជ្ញាធរចាប់ និងនាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២៤ ខែឧសភា នៅពេលដែលពួកគាត់រៀបចំឯកសារចូលទៅធ្វើជាសាក្សីអោយតំណាងអ្នកបឹង កក់ចំនួន ១៣នាក់៕ ប្រភពពី RFA