VOA «ខ្ញុំមិនដែលបញ្ជា ឬទទួលឯកសារស្អីពីឌុចនោះទេ។
ហើយខ្ញុំក៏មិនដែលជាមេរបស់ ឌុច នោះដែរ។ ឌុច
ជាមនុស្សពូកែខាងវោហាដ៏មានបទពិសោធន៍ណាស់តាមរយៈសវនាការកន្លង
មក»។
នួន ជា
បងធំទី២នៃរបបខ្មែរក្រហមនៅថ្ងៃពុធនេះបានបដិសេធការទទួល
ខុសត្រូវនៅមន្ទីរស-២១ ឬគុកទួលស្លែងដែលអ្នកទោសយ៉ាងតិច១២.៣៨០នាក់
ត្រូវបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរមុននឹងសម្លាប់ចោល។
នៅក្នុងការផ្តល់សក្ខីកម្មក្នុងសំណុំរឿង០០២
កាំង ហ្គិចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរ ស-២១ នេះបានអះអាងថា
នួន ជា ជាអ្នកទទួលខុសត្រូវលើមន្ទីរ ស-២១ បន្ទាប់ពីសុន សេន។
ហើយនួន ជាបានដាក់បញ្ជាឲ្យចាប់ខ្លួនយកមកដាក់គុក
និងសម្លាប់ចោលជនណាដែលត្រូវចាត់ទុកថាជាខ្មាំងរបស់អង្គការ។
មួយវិញទៀត ឌុច បានលើកឡើងថា អតីតប្រធានសភាខ្មែរក្រហម
ដែលមានអំណាចលំដាប់ទីពីរនៃរបបកម្ពុជាប្រជាធិបតេយ្យ
បានបញ្ជាឲ្យខ្លួនសម្លាប់អ្នកទោសឲ្យអស់ក្នុងគុកទួលស្លែង
មុននឹងការចូលមកដល់ក្រុងភ្នំពេញនៃកងទ័ពវៀតណាមនៅថ្ងៃទី៧
ខែមករា ឆ្នាំ ១៩៧៩។
នៅក្នុងសេចក្ដីថ្លែងការណ៍នៅពេលចាប់ផ្ដើមសវនាការ
ដោយអង្គជំណុំជម្រះសាលាក្តីខ្មែរក្រហមនៅព្រឹកនេះ នួន ជា
បានហៅការផ្តល់សក្ខីកម្មនោះថាជាការចោទប្រកាន់ដោយបំផ្លើស។
«ខ្ញុំសូមប្រកាសជូនបងប្អូនប្រជាជនរួមខ្មែរទាំង
អស់ថា ខ្ញុំមិនដែលមានពេលណាមួយនោះទទួលខុសត្រូវលើមន្ទីរស-២១
នោះទេ។
អ្វីដែលឌុចនិយាយចោទប្រកាន់មកលើរូបខ្ញុំគឺជាការភូតបំផ្លើស
ការពិត និងអយុត្តិធម៌មកលើរូបខ្ញុំតែប៉ុណ្ណោះ»។
នួន ជា អាយុ៨៥ឆ្នាំ អះអាងថា ឌុច
បានកែច្នៃចំណាររបស់ប៉ុល ពត បងធំទី១
មេស្ថាបនិករបបខ្មែរក្រហមឲ្យទៅជាចំណាររបស់គាត់។
ជាមួយគ្នានោះនួន ជា
ក៏បានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូងច្រានចោលសក្ខីកម្មរបស់ឌុច
និងទាមទារឲ្យឌុច បង្ហាញចំណាររបស់គាត់នៅចំពោះមុខតុលាការ។
«ខ្ញុំមិនដែលបញ្ជា ឬទទួលឯកសារស្អីពីឌុចនោះទេ។ ហើយខ្ញុំក៏មិនដែលជាមេរបស់ ឌុច នោះដែរ។ ឌុច ជាមនុស្សពូកែខាងវោហាដ៏មានបទពិសោធន៍ណាស់តាមរយៈសវនាការកន្លង មក»។
«ខ្ញុំមិនដែលបញ្ជា ឬទទួលឯកសារស្អីពីឌុចនោះទេ។ ហើយខ្ញុំក៏មិនដែលជាមេរបស់ ឌុច នោះដែរ។ ឌុច ជាមនុស្សពូកែខាងវោហាដ៏មានបទពិសោធន៍ណាស់តាមរយៈសវនាការកន្លង មក»។
នួន ជា
គឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទចំនួនបួននាក់ដែលជា
មេដឹកនាំកំពូលខ្មែរក្រហមក្នុងសំណុំរឿង០០២។ ក្នុងនោះមានខៀវ សំផន
អតីតប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី
និងជារដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម និងប្រពន្ធរបស់គាត់ អៀង
ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ ប៉ុន្ដែអៀង ធីរិទ្ធ
ត្រូវតុលាការរកឃើញថា
បានបាត់បង់ការចងចាំនិងមានបញ្ហាស្មារតីហើយបានដាក់ឲ្យស្ថិត
ក្រោមការតាមដានរបស់វេជ្ជបណ្ឌិតសិន។
ជនជាប់ចោទទាំងនេះត្រូវនាំខ្លួនយកមកកាត់ទោស
ទាក់ទងនឹងការសម្លាប់
និងការបង្កឲ្យស្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងតិច១,៧លាននាក់ក្នុង
ពេលដែលពួកគេក្តាប់អំណាចក្នុងដៃចន្លោះពីឆ្នាំ ១៩៧៥
ដល់ឆ្នាំ១៩៧៩៕