ព្រះរាជអាជ្ញា សាកសួរ "​យមរាជ​" ៤ ករណី បូក​ទាំង​បទល្មើស​ហែក​គុក​រត់​ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Saturday, April 21, 2012

ព្រះរាជអាជ្ញា សាកសួរ "​យមរាជ​" ៤ ករណី បូក​ទាំង​បទល្មើស​ហែក​គុក​រត់​

Give our kids a better deal 
លោក ហង្ស វុទ្ធី ហៅ យមរាជ ឬទិវា១៦ ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត នៅអង្គការលីកាដូ កាលពីរសៀលថ្ងៃទី២០មេសា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )
2 of 2    
 
 
 
CEN ភ្នំពេញ: ​អតីត​ប៉ូលិស​ក្រុងភ្នំពេញ លោក ហង្ស វុទ្ធី ហៅ ទិវា​១៦ ឬ យមរាជ ដែល​ជា​អតីត​កូនចៅ​ហេង​ពៅ​អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១២ ត្រូវបាន​លោក លី ផាន់​ណា ​ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​ចំនួន ៤ ករណី ដែល​ក្នុងនោះ រួម​ទាំង​ករណី ដែល​លោក ហង្ស វុទ្ធី លួច​រត់​ចេញ​ពី​ពន្ធនាគារ​ផងដែរ​។ នេះ​បើ​តាម​ការលើកឡើង​របស់​មេធាវី​។​

​ លោក កៅ ស៊ូផា មេធាវី​ការពារ​ក្តី​លោក ហង្ស វុទ្ធី បានឲ្យដឹងថា បន្ទាប់​ពី​ព្រះរាជអាជ្ញា សាកសួរ​រួចរាល់ ព្រះរាជអាជ្ញា​ក៏​ត្រូវតែ​បង្ហាញ​ពី​សាលក្រម​ផ្តន្ទាទោស​កំបាំងមុខ ដែល​តុលាការ​ផ្តន្ទាទោស ក្នុ​សំណុំរឿង​ឧក្រិដ្ឋ​ជាច្រើន​ជាមួយនឹង​លោក​ហេង​ពៅ ក្នុង​ពេល​កន្លងមក​។​

​ បន្ទាប់​ពី​ចូល​សារភាព​នៅ​អង្គការ​លីកាដូ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១២ លោក ហង្ស វុទ្ធី ត្រូវបាន​បញ្ជូន​ខ្លួន ទៅ​ក្រសួង​មហាផ្ទៃ​ភ្លាមៗ​។ រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១២ អតីត​ប៉ូលិស​ដៃ​ឆៅ លោក ហង្ស វុទ្ធី ត្រូវបាន​សមត្ថកិច្ច បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីឲ្យ​ព្រះរាជអាជ្ញា​សាកសួរ បំពេញ​នៅ​ក្នុង​សំនុំរឿង​ចាស់ មុននឹង​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​។​
​ លោក​មេធាវី កៅ ស៊ូផា បានបញ្ជាក់​ថា "​តាម​នីតិវិធី បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង លោក លី ផាន់​ណា សាកសួរ​កូនក្តី​របស់​ខ្ញុំ​ចប់ គឺ​ត្រូវតែ​ជូន​ដំណឹង​ពី​សាលក្រម ដែល​តុលាការ​បាន​ផ្តន្ទាទោស​កូនក្តី លើ​រឿង​មួយចំនួន​កន្លងមក ឲ្យ​កូនក្តី​របស់​ខ្ញុំ បានដឹង​ដើម្បី​ទុក​ពេល​ឲ្យ​លោក ហង្ស វុទ្ធី ហៅ ទិវា​១៦ ប្រើប្រាស់​សិទ្ធិ​របស់​គាត់ តាម​ច្បាប់​ក្នុង​ការ​ពិចារណ ប្តឹង​ទាស់​សាលក្រម​ទាំងនោះ ទៅ​តុលាការ​សាលាឧទ្ធរណ៍ ប្រឆាំង​សាលក្រម​នោះ ក្នុង​រយៈពេល ១​ខែ បន្ទាប់ពី​បាន​ទទួល​សេចក្តីជូនដំណឹង​"​។​

​លោក​ មេធាវី បានបញ្ជាក់​ថា បន្ទាប់ពី​ចប់​ការសាកសួរ​នៅ​តុលាការ ព្រះរាជអាជ្ញា​ត្រូវបំពេញ​នីតិវិធី​ច្បាប់ ដោយ​ចេញ​ដីកា​បញ្ជូន​កូនក្តី​របស់​លោក ទៅកាន់​ពន្ធនាគារ​វិញ ( គុក​ព្រៃ​ស ) នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១២​នេះ ដោយ​មិន​អាច​បញ្ជូន​ឲ្យទៅ​សមត្ថកិច្ច​វិញ​ឡើយ​។​
​    ​
​ចំណែក​លោក អំ សំអាត មន្ត្រី​អង្គការ​សិទ្ធិមនុស្ស លីកាដូ បានបញ្ជាក់​ថា លោក ហង្ស វុទ្ធី នៅពេល​វិល​ទៅ​អនុវត្ត​ទោស នៅក្នុង​ពន្ធនាគារ​នោះ គឺ​គាត់​មាន​សុវត្ថិភាព​ជាង​នៅ​ខាងក្រៅ ពីព្រោះ​អង្គការ​លីកាដូ មាន​កម្មវិធី​បញ្ជូន​មន្ត្រី ចុះ​ទៅ​អង្កេត​នៅតាម​ពន្ធនាគារ និង​ជួយ​ឃ្លាំមើល​សិទ្ធិ ព្រមទាំង​ថែទាំ​សុខភាព​ពិរុទ្ធជន​ទាំងនោះ ដើម្បី​ឲ្យ​ច្បាស់​ថា មិន​ការ​វាយ​ធ្វើ​ទារុណកម្ម​អ្នកទោស​ទេ នៅក្នុង​ពន្ធនាគារ​។​

​សូម​រម្លឹកថា លោក ហង្ស វុទ្ធី ដែល​មាន​រហស្សនាម "​យមរាជ​" និង "​ទិវា ១៦" បាន​បង្ហាញ​មុខ ដែល​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល នៅ​ទីស្នាក់ការ​អង្គការ​សិទ្ធិមនុស្ស លីកាដូ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ​។ អម​ដោយ​មេធាវី​ផង​នោះ លោក ហង្ស វុទ្ធី បាន​ស្រែក​ទាមទារ​យុត្តិធម៌ ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​ជាច្រើន ពាក់ព័ន្ធ​នឹង​លោក ហេង ពៅ អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​។ លោក ហង្ស វុទ្ធី ជា​អតីត​ប៉ូលិស ដែលជា​កូនចៅ​របស់​លោក ហេង ពៅ​។​

​ចំពោះ​មុខ​អ្នកកាសែត លោក ហង្ស វុទ្ធី បាន​លើកឡើង​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយក៏​មិន​បាន​ហែក​គុក​រត់ កាលពី​អំឡុង​ឆ្នាំ​២០០៦ នោះឡើយ​។ ការ​រត់​ចេញ​ពី​គុក កាលណោះ ដោយសារ​តែ​ក្រុមចោរ បាន​គម្រាម និង​នាំ​លោក​រត់​ប៉ុណ្ណោះ​។​

​លោក ហង្ស វុទ្ធី បានទាមទារ​ឲ្យមាន​ការសើរើ​រឿង​របស់លោ​ក​ឡើង​វិញ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ និង​ការកាត់ទោស ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​សម្លាប់​មនុស្ស ដែល​ត្រូវបាន​តុលាការ​កាត់ទោស ជាមួយនឹង​លោក​ហេង​ពៅ ព្រមទាំង​បក្ខពួក ជា​អតីត​ប៉ូលិស​ក្រុងភ្នំពេញ​ច្រើន​រូប​ផ្សេងទៀត​។​

​លោក ហង្ស វុទ្ធី បាន​អង្វរ​ឲ្យ​ក្រុមអ្នកកាសែត និង​អង្គការ​សិទ្ធិមនុស្ស តាម​ឃ្លាំ​មើល​ពី​សុវត្ថិភាព​របស់​លោក នៅពេលនេះ ដោយ​ខ្លាច​គេ​វ៉ៃ​ធ្វើ​ទារុណកម្ម​លើ​រូប​លោក​ជាថ្មី​ម្តងទៀត ខណៈពេល​លោក ចេញមុខ​មក​សារភាព នៅពេលនេះ​។​

​សូមបញ្ជាក់​ថា លោក ហង្ស វុទ្ធី អតីត​ប៉ូលិស និង​ជា​ដៃស្តាំ​របស់លោក ហេង ពៅ អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោស ក្នុង​សំណុំរឿង​ឃាតកម្ម បាញ់សម្លាប់​អតីត​ចៅក្រម សុខ សេដ្ឋា​មុនី ព្រមទាំង​សំណុំរឿង​លួច​ធ្វើ​ឃាត​លោក សៅ សុខា មេបញ្ជាការ​ប៉េអឹម លើ​ផ្ទៃ​ប្រទេស ព្រមទាំង​សំណុំរឿង​លួច​ធ្វើ​ឃាត​លោក អ៊ុក​សាវុធ អតីត​ព្រះរាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ ជាដើម​។​

​កាលពី​ឆ្នាំ​ ២០០៨ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​លោក ហេង ពៅ និង​អតីត​ប៉ូលិស​ជា​កូនចៅ រួមមាន លោក លី រ៉ាស៊ី លោក អ៊ុំ សំ​ខេង និង​លោក ហង្ស វុទ្ធី ដែល​បាន “​ហែក​គុក​រត់​” កាលពី​ឆ្នាំ​២០០៦ ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​រយៈពេល ១៨ ឆ្នាំ ក្នុង​សំណុំរឿង​ប៉ុនប៉ង​បាញ់សម្លាប់​អតីត​ប្រធាន​សាខា​អគ្គិសនី​កម្ពុជា លោក  គឹម ដាវុ​ធ ដែល​បាន​ក្លាយជា​ជនពិការ​អស់​មួយជីវិត កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៥​។​

​ក៏​ប៉ុន្តែ​លោក​ហេង ពៅ និង​កូនចៅ រួមទាំង​លោក ហង្ស វុទ្ធី មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម បង្ខាំង​មនុស្ស​ខុសច្បាប់ និង​បទ​ចាប់ជំរិត ជាច្រើន​ផ្សេង​ទៀត​។ ជា​បទ​ចោទប្រកាន់ ដែល​កើតឡើង អំឡុង​ពេល​លោក ហេង ពៅ និង​កូនចៅ​ប៉ូលិស​ទាំងនោះ នៅ​កាន់អំណាច​៕​

Post Bottom Ad

Responsive Ads Here

Pages