ប៉ូលិសចាប់ខ្លួនសិស្សម្នាក់ពីបទចាប់ពង្រត់សង្សារវ័យក្មេង
ស្វាយរៀង៖ប៉ូលិសក្រុងស្វាយរៀងបានចាប់ខ្លួនសិស្សវិទ្យាល័យ
ម្នាក់អាយុ១៧ឆ្នាំកាលពីថ្ងៃស្រុកដោយសង្ស័យថា
យុវសិស្សរូបនេះចាប់ពង្រត់ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់។ការចាប់
ខ្លួននេះបានធ្វើឡើងបន្ទាប់ពីអាណាព្យាបាលរបស់ក្មេងស្រីបាន
ដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យពីបទចាប់ពង្រត់កូនស្រីរបស់ខ្លួន
។ប៉ុន្តែជនសង្ស័យបានបដិសេធថាខ្លួនមិនបានប្រព្រឹត្តដូចការចោទ
ប្រកាន់នោះទេ។រូបគេនិងក្មេងស្រីនោះបានស្រឡាញ់គ្នា។គ្មានអ្នក
ណាបង្ខំអ្នកណានោះទេ។គេបានអះអាងថា
កាលពីដើមខែមិនានេះក្មេងស្រីដែលជាសង្សារបានទូរសព្ទ័ហៅគេរត់
ចេញពីផ្ទះទៅរស់នៅជាមួយគ្នា។គេក៍យល់ព្រមហើយបាននាំគ្នាជិះ
ម៉ូតូមកដេកផ្ទះសំណាក់នៅភ្នំពេញសៀមរាបនិងកំពង់ចាម។នៅពេលត្រឡប់
វិលមកផ្ទះវិញដើម្បីសុំឪពុកម្តាយខាងស្រីរៀបការក៍ត្រូវប៉ូលិស
ចាប់ខ្លួនតែម្តង។ប៉ូលិសបានបញ្ជូនជនសង្ស័យទៅតុលាការកាលពីថ្ងៃ
សៅរ៍បើទោះបីជាឪពុកម្តាយរបស់ជនសង្ស័យព្យាយាមសំរុះសំរួលបញ្ចប់
រឿងក៏ដោយ៕
ក្មេងប្រុសម្នាក់ត្រូវប៉ាវស្រូវសង្កត់ស្លាប់
តាកែវ៖ឪពុកម្នាក់បានប្រទះឃើញសាកសពកូនប្រុសរបស់ខ្លួនម្នាក់
អាយុ១១ឆ្នាំនៅក្រោមប៉ាវស្រូវកាលពីថ្ងៃសៅរ៍នៅក្នុងស្រុកព្រៃ
កប្បាស។ ប៉ូលិសបានអោយដឹងថា
កាលពីថ្ងៃសុក្រក្មេងប្រុសរងគ្រោះបានមកលេងជិតគំនរប៉ាវស្រូវ
។ចៃដន្យប៉ាវស្រូវបានធ្លាក់សង្កត់ក្មេងនោះដោយគ្មានអ្នកណាដឹង
ឡើយ។
ពេលបាត់មិនឃើញកូនឪពុកម្តាយក៏ដើររកហើយប្រទះឃើញកូនប្រុសស្លាប់
នៅក្រោមគំនរប៉ាវស្រូវ។ប៉ូលិសបានបញ្ជាក់ថា
គ្រោះថ្នាក់នេះបណ្តាលមកពីការធ្វេសប្រហែសរបស់ឪពុកម្តាយ៕
កម្មករសំណង់ម្នាក់ត្រូវជញ្ជាំងបាក់សង្កត់ស្លាប់
ភ្នំពេញ៖កម្មករសំណង់ម្នាក់អាយុ២៤ឆ្នាំបានស្លាប់ភ្លាមៗនៅ
កន្លែងកើតហេតុនៅក្នុងខណ្ឌចំកាមនបន្ទាប់ពីជញ្ជាំងមួយបានបាក់
សង្កត់កាលពីថ្ងៃស្រុក។សាក្សីបានអោយដឹងថាមេកាបានប្រើអោយជនរង
គ្រោះវាយជញ្ជាំងចាស់ៗនៅការដ្ឋានមួយចោល។ជាអកុសលនៅពេលកំពុងវាយ
នោះជញ្ជាំងមួយបានបាក់សង្កត់គេបណ្តាលអោយស្លាប់ភ្លាមៗតែម្តង
។អ្នកដឹងហេតុការបានរិះគុណប៉ូលិសនិងមេកាដែលព្យាយាមលាក់ព៌ត័មាន
នេះហើយបានបញ្ជូនសពទៅស្រុកកំណើតរបស់ជនរងគ្រោះភ្លាមៗផងដែរ៕
ជនរងគ្រោះសុំអន្តរាគមន៍ពីតុលាការបន្ទាប់ពីប៉ូលិសដោះលែងជនសង្ស័យ
កំពង់ចាម៖គ្រួសាររបស់ជនរងគ្រោះមួយបានដាក់ពាក្យបណ្តឹងសុំ
អន្តរាគមន៍ពីតុលាការខេត្តកាលពីថ្ងៃអង្គារបន្ទាប់ប៉ូលិសបានដោះ
លែងជនសង្ស័យម្នាក់ចាក់ជនរងគ្រោះអោយរបួសធ្ងន់។តាមពាក្យបណ្តឹង
នោះបានអោយដឹងថាកាលពីសប្តាហ៍មុនជនរងគ្រោះអាយុ២៩ឆ្នាំបានចូល
រួមពិធីមង្គលការមួយនៅក្នុងស្រុកព្រៃឈរ។នៅពេលកំពុងរាំលេងជា
មួយនឹងភ្ញៀវដទៃទៀតស្រាប់តែបុរសម្នាក់បានចាក់គេនឹងកូនកាំបិត
មួយចំក្រោមភ្នែកខាងស្តាំ។ប៉ូលិសបានចាប់ខ្លួនជនជនសង្ស័យនៅ
ប៉ុន្មានម៉ោងក្រោយមកប៉ុន្តែជនសង្ស័យត្រូវបានប៉ូលិសដោះលែងវិញ៕
ចោរលួចក្របី២នាក់ត្រូវប៉ូលិសចាប់បញ្ជូនទៅតុលាការ
កំពត៖ប៉ូលិសស្រុកបន្ទាយមាសបានចាប់ខ្លួនបុរសពីរនាក់កាលពី
ថ្ងៃសុក្របន្ទាប់ពីពួកគេឃុបឃិតគ្នាលួចក្របី៦ក្បាលកាលពីយប់
ថ្ងៃចន្ទ័។ប៉ូលិសបានអោយដឹងថាម្ចាស់ក្របីបានដាក់ពាក្យបណ្តឹង
បន្ទាប់ពីបាត់ក្របី។ប៉ូលិសបានធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់
ខ្លួនជនសង្ស័យពីរនាក់អាយុ៤៣និង៤៨ឆ្នាំ។ជនសង្ស័យបានសារភាពថា
ពួកគេបីនាក់បានឃុបឃិតគ្នាលួចក្របីនោះពិតមែន។ប៉ូលិសបានប
ញ្ជូនពួកគេទៅតុលាការនិងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់
ទៀត៕
អ្នករត់ម៉ូតូឌុបម្នាក់ត្រូវគេប្លន់យកម៉ូតូ
កណ្តាល
៖ប៉ូលិសស្រុកកណ្តាលស្ទឹងខេត្តកណ្តាលកំពុងតាមចាប់ជនសង្ស័យ៣
នាក់ដែលប្លន់អ្នករត់ម៉ូតូឌុបអាយុ៣០ឆ្នាំម្នាក់ឲ្យរបួសធ្ងន់
កាលពីថ្ងៃអាទិត្យទី២៥មិនា។ប្រពន្ឋជនរងគ្រោះអាយុ២៩ឆ្នាំនិយាយ
ថាប្តីរបស់ខ្លួនបានដឹកស្រ្តីម្នាក់និងបុរសពីរនាក់ដែលបានចាក់
សំលាប់ប្តីជាច្រើនច្រើនសារត្រង់ស្មា
និងពោះបណ្តាឲ្យសន្លប់បាត់ស្មារតីនៅនឹងកន្លែងកើតហេតុបន្ទាប់ពី
ប្តីរបស់ខ្លួនបដិសេធជូនទៅកន្លែងស្ងាត់។ពួកគេបានទាញបុរសនោះចេញ
ពីផ្លូវជាតិទៅកន្លែងគុម្ពស្មៅមុននឹងយកម៉តូជនគ្រោះ។អ្នកភូមិ
បានជួយសង្រ្គោះដោយបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
បីនាក់ត្រូវប៉ូលិសក្របួចបានបន្ទាប់ពីប្រើហិង្សាលើមន្រ្តីប៉ូលិសម្នាក់
ស្ទឹងត្រែង៖បុរសបីនាក់ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃអាទិត្យ
ទី២៥មិនាបន្ទាប់ពីធ្វើប៉ូលិសអាយុ៣២ឆ្នាំម្នាក់រងរបួសជាទម្ងន់
ដែលហេតុការណ៍នេះស្ថិតនៅស្រុកសេសានខេត្តស្ទឹងត្រែង។មន្រ្តី
ប៉ូលិសនិយាយថាជនរងគ្រោះជាប៉ូលិសនោះបានទៅអន្តរាគមជាមួយប៉ូលិស៥
នាក់ទៀតនៅក្នុងពិធីរាំរែកនៅក្បែរវត្តនៅថ្ងៃកើតហេតុ។នៅពេល
បុរសបីនាក់បានបានយកម៉ូតូពួកគេបានវាយជនរងគ្រោះនិងដំបងឈើ។
ពួកគេបានរត់គេចខ្លួនអស់។ប៉ូលិសបានអះអាងថាមិនទាន់ដឹងពីមូល
ហេតុនៅឡើយនោះទេ។ប៉ូលិសបានបញ្ជូនបុរសទាំងអស់នោះទៅកាន់តុលាការ
ដើម្បីចាត់ការតាមផ្លូវច្បាប់។៕
បុរសម្នាក់ដេកស្លាប់ដោយត្រូវគេធ្វើឃាតនៅវាលស្រែ
ស្វាយរៀង៖បុរសអាយុ៥០ឆ្នាំម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់
នឹងថ្លុកឈាមនៅវាលស្រែក្រោយផ្ទះជនគ្រោះតែម្តងកាលពីយប់ថ្ងៃ
ច័ន្ទទី២៦មិនាបន្ទាប់ពីមានជំលោះក្នុងក្រុមគ្រួសារស្ថិតនៅក្រុង
បាវិតខេត្តស្វាយរៀង។ប៉ូលិសនិយាយថាបុរសនោះត្រូវបានគេវាយ
ប្រហារនឹងពូថៅ។មូលហេតុនៃការវាយប្រហារដល់ថ្នាក់ស្លាប់នោះមិន
ត្រូវបានគេដឹងមូលហេតុប្រាកដនោះទេប៉ុន្តែអ្នកភូមិបានស្នើសុំ
ឲ្យមានការតាមចាប់ឃាតកដោយរហូតមកទល់នឹងពេលនេះនៅមិនទាន់មាន
ការចាប់ខ្លួនជនសង្ស័យណាម្នាក់នោះទេប៉ុន្តែប៉ូលិសបានកោះហៅ
សមាជិកគ្រួសារមកសួរចំលើយដែលសង្ស័យទៅនឹងការស្លាប់របស់ជនរង
គ្រោះ៕
និស្សិតម្នាក់អះអាងថាបាត់រថយន្តខណៈមានការសង្ស័យថាជាការប្រឌិត
ភ្នំពេញ៖ប៉ូលិសខណ្ឌមានជ័យបានអោយដឹងថានិស្សិតស្រីវ័យ២០ឆ្នាំ
ម្នាក់បានដាក់ពាក្យបណ្តឹងមកប៉ូលិសដោយធ្វើការអះអាងថានាងបាន
បាត់រថយន្តមួយគ្រឿងនៅពេលចូលហូបប្រហិតកាលពីថ្ងៃអង្គារ។ពាក្យ
បណ្តឹងបានបញ្ជាក់ថានិស្សិតរូបនោះបានចតរថយន្តម៉ាកកាម្រីនៅនឹង
ចិញ្ចើមផ្លូវហើយបានចូលទៅហូបប្រហិត។នៅពេលត្រឡប់មកវិញរថយន្តនោះ
បាត់។និស្សិតស្រីរូបនោះមានអារម្មណ៍ធម្មតាដូចជាមិនបារម្ភបន្តិច
សោះ។ប្រជាពលរដ្ឋសង្ស័យថានាងកំពុងតែលែងល្បិចដាក់ប៉ូលិសព្រោះថា
រថយន្តរបស់នាងប្រហែលជាមិនត្រូវបានគេលួចនោះទេ។ទោះយ៉ាងណា
ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ៕
មន្ត្រីនគរបាលត្រូវចាប់ខ្លួនក្នុងរឿងវាយនគរបាលដូចគ្នា
បាត់ដំបង៖នាយប៉ុស្តិ៍រងម្នាក់អាយុ៤១ត្រូវប៉ូលិសបានប៉ូលិស
ឃាត់ខ្លួនកាលពីយប់ថ្ងៃអង្គារបន្ទាប់ពីនាយប៉ុស្តិ៍រូបនោះបានរក
ការចោទប្រកាន់ថាបានបង្ករបួសស្នាមលើមន្ត្រីប៉ូលិសស្រុករុក្ខា
គីរីបីនាក់នៅក្នុងជម្លោះមួយ។ប្រពន្ធរបស់ជាប់សង្ស័យដែលមានផ្ទៃ
ពោះបីខែបានអះអាងថាមន្ត្រីប៉ូលិសស្រុកទាំងបីនាក់នោះបានឌឿម
ដាមដាក់ប្តីរបស់នាងថាចាស់ហើយធ្វើកូនចៅគេក្មេងនៅកន្លែងពិធី
ជប់លៀងមួយ។បន្ទាប់មកប្តីរបស់នាងនិងប៉ូលិសនោះបានវាយគ្នា។នាង
បានចូលទៅឃាត់ដែលធ្វើអោយនាងរងរបួសស្រាលផងដែរ។នៅក្នុងករណី
នេះមានតែប្តីរបស់នាងតែប៉ុណ្ណោះដែលត្រូវចាប់ខ្លួនចំណែកឯងប៉ូលិស
បីនាក់នោះរួចខ្លួន។ស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្តឹងសុំ
អន្តរាគមន៍ពីសមាគមន៍សិទ្ធិមនុស្សនិងការិយាល័យប៉ូលិសខេត្តអោយជួយ
រកយុត្តិធម៌នៅក្នុងករណីនេះ៕
ខឹងស្រវឹងដើរដេកតាមផ្លូវឡើងពីរជង្គង់ស្លាប់
បន្ទាយមានជ័យ៖ប៉ូលិសស្រុកមង្គលបុរី១៧នាក់បានព័ទ្ធចាប់ជន
សង្ស័យម្នាក់អាយុ២៧ឆ្នាំបន្ទាប់ពីគេបង្កអំពើហឹង្សាលើសាច់ញាតិ
ប្រមឹកម្នាក់ស្លាប់កាលពីថ្ងៃចន្ទ័។ប៉ូលិសបានអោយដឹងថាជនរង
គ្រោះអាយុ៤៨ឆ្នាំតែងតែដេកតាមចិញ្ចើមថ្នល់ពេលស្រវឹងម្តងៗ។នៅ
ថ្ងៃកើតហេតុជនរងគ្រោះបានផឹកស្រវឹងនិងដេកតាមថ្នល់តាមទន្លាប់
។ឃើញដូចនោះជនសង្ស័យបានដាស់តែជនរងគ្រោះមិនក្រោកដែលធ្វើអោយជន
សង្ស័យខឹងចាប់ជនរងគ្រោះឡើងពីរជង្គង់ហើយអៀវយកទៅផ្ទះ។ប៉ុន្តែ
ពេលព្រឹកឡើងជនរងគ្រោះបានស្លាប់៕
ស្ទាក់ផ្លូវកាប់របួសធ្ងន់ម្នាក់ពេលជូនសង្សារទៅផ្ទះ
កំពង់ស្ពឺ៖យុវជនអាយុ២១ឆ្នាំម្នាក់បានរងរបួសធ្ងន់ធ្ងរបន្ទាប់
ពីត្រូវជនពាលមួយក្រុមស្ទាក់កាប់កាលពីថ្ងៃសៅរ៍នៅក្នុងស្រុក
ភ្នំស្រួច។ម្តាយរបស់ជនរងគ្រោះបានអោយដឹងថាកូនប្រុសរបស់គាត់
បានទៅចូលរួមពិធីភ្ជាប់ពាក្យប្អូនស្រីរបស់ពួកម៉ាកគេ។បន្ទាប់ពី
ចប់កម្មវិធីពួកម៉ាកគេបានពឹងគេអោយជួយសង្សាររបស់ពួកម៉ាកនោះ
ទៅផ្ទះនៅវេលាម៉ោង១១និង៣០នាទីយប់។ពេលដើរបានប្រហែលជា៥០០ម៉ែត្រ
មានក្មេងពាលមួយក្រុមស្ទាក់ផ្លូវពួកគេហើយកាប់កូនរបស់គាត់នឹង
ដាវសាំម៉ូរ៉ៃបែកក្បាលនិងរបួសស្ទើរសុះសាច់ខណៈដែលពួកម៉ាកគេនឹង
សង្សារបានរត់រួចទៅប្រាប់សាច់ញាតិមកជួយប៉ុន្តែពួកជនសង្ស័យបាន
រត់គេចខ្លួនបាត់អស់។ជនរងគ្រោះត្រូវគេសង្គ្រោះទៅមន្ទីរពេទ្យ
។បច្ចុប្បន្ចប៉ូលិសកំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យបន្ទាប់ពី
ទទួលបានពាក្យបណ្តឹង៕
ពីរនាក់បញ្ជូនទៅតុលាការម្នាក់ត្រូវដោះលែងក្នុងករណីលួចម៉ូតូ
បាត់ដំបង៖បុរសបីនាក់ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃ
អង្គារបន្ទាប់ពីពួកគេត្រូវបានសង្ស័យថាបានឃុបឃិតគ្នាលួចម៉ូតូ
មួយគឿងនៅក្នុងស្រុកកំរៀង។ប៉ូលិសបានអោយដឹងថាជនរងគ្រោះជាកសិករ
ម្នាក់អាយុ៣៣ឆ្នាំបានដាក់ពាក្យបណ្តឹងមកប៉ូលិសបន្ទាប់ពីចោរបាន
លួចម៉ូតូរបស់គាត់មួយគ្រឿងកាលពីយប់ថ្ងៃចន្ទ័នោះ។ប៉ូលិសបាន
ធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យទាំងបីនាក់នៅ
ពេលដែលពួកគេកំពុងតែជិះម៉ូតូសណ្តោងគ្នា។ជនសង្ស័យពីរនាក់បាន
ត្រូវបានបញ្ជូនទៅតុលាការបន្ទាប់ពីពួកគេបានសារភាពថាបានលួច
ម៉ូតូនោះ។រីឯម្នាក់ទៀតត្រូវបានដោះលែងបន្ទាប់ពីប៉ូលិសរកឃើញថា
គេមិនពាក់ព័ន្ធទៅនឹងអំពើចោរកម្មនោះទេគឺគេគ្រាន់តែជាអ្នក
រត់ម៉ូតូឌុបត្រូវពួកចោរជួលអោយឌុបតែប៉ុណ្ណោះ៕
អាជ្ញាធរចាប់ក្មេងទំនើង៨នាក់ប៉េអឹមដោះលែងភ្លាម
ភ្នំពេញ៖អាជ្ញាធរខណ្ឌមានជ័យបានចាប់ឃាត់ខ្លួនក្មេងទំនើង៨
នាក់ប្រគល់អោយប៉េអឹមកាលពីថ្ងៃសៅរ៍បន្ទាប់ពីពួកគេបានប្រតាយ
ត្របត់គ្នានឹងអ្នកភូមិរឿងដេញប៉ាតម្ស៊ៅកូនក្រមុំគេដល់ក្នុង
បន្ទប់។អាជ្ញាធរបានអោយដឹងថាពួកទំនើងទាំងនោះតែងតែបង្កបញ្ហា
។នៅថ្ងៃកើតហេតុពួកគេបានដេញប៉ាតម្ស៊ៅកូនក្រមុំរបស់គេម្នាក់
ដល់ក្នុងបន្ទប់។ឃើញដូចនេះអ្នកភូមិចូលឃាត់ក៍កើតមានការប្រតាយ
ប្រតប់គ្នាធ្វើអោយក្មើងទំនើងម្នាក់របួស។ប៉ុន្តែប៉េអឹមបានដោះ
លែងក្មេងទាំងនោះវិញដោយសំអាងថាគ្មានអ្នកណាម្នាក់ដាក់ពាក្យ
បណ្តឹងប្តឹងពួកគេ។អាជ្ញាធរនិងក្រុមប្រជាពលរដ្ឋបានសំដែងការមិន
ពេញចិត្តចំពោះការដោះលែងនោះ។
កំពុងអង្គុយលែងសុខៗត្រូវគេចាក់របួសធ្ងន់មិនដឹងមូលហេតុ
ប៉ៃលិន៖បុរសអាយុ២១ឆ្នាំម្នាក់ត្រូវគេព័ទ្ធកាប់បែកក្បាលកាល
ពីយប់ថ្ងៃសុក្រនៅពេលកំពុងតែអង្គុយលេងជាមួយនឹងបងប្អូននៅនឹង
សួនច្បារដែលស្ថិតនៅក្នុងក្រុងប៉ៃលិន។ប្អូនស្រីរបស់ជនរងគ្រោះ
អាយុ១៨ឆ្នាំម្នាក់បានអោយដឹងថារូបនាងបងប្រុសជាជនរងគ្រោះនិង
បងប្រុសជីដូនមួយម្នាក់ទៀតកំពុងតែអង្គុយលេងនៅក្នុងសួនច្បារ
នោះស្រាប់តែមានបុរស៥នាក់ឈស្ទាក់ពួកនាង។ភ្លាមៗនោះជនម្នាក់បាន
ដកកាំបិតពីចង្កេះកាប់លើបងប្រុសរបស់នាងចំក្បាលបែកហូរឈាមហើយ
ថែមទាំងដាល់មួយស្នាប់ដៃចំសៀតថ្កាទៀតផង។ជនរងគ្រោះត្រូវគេ
ដឹងយកទៅមន្ទីរពេទ្យខេត្តសង្គ្រោះបន្ទាន់។ជនរងគ្រោះបាននិយាយ
មួយថ្ងៃក្រោយមកថាអ្នកដែលកាប់គេនោះគឺជាអតីតមិត្តរួមថ្នាក់
របស់គេកាលពីប៉ុន្មានឆ្នាំមុន។ពួកគេបានបែកគ្នាយូរហើយហើយក៍
មិនដែលមានទំនាស់អីនឹងគ្នានោះផងដែរ។ប៉ូលិសកំពុងតែតាមចាប់
ខ្លួនជនសង្ស័យ។
បាត់ពីស្រុក១០ថ្ងៃមកប្រទះឃើញសពនៅក្នុងព្រៃ
កំពត៖សាកសពបុរសអាយុ២៥ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញនៅ
ក្នុងព្រៃដែលហេតុការណ៍នេះស្ថិតនៅស្រុកទឹកឈូខេត្តកំពតកាលពី
ថ្ងៃពុធទី២៨មិនា។ប៉ូលិសនិយាយថាអ្នកភូមិម្នាក់បានឃើញសាកសពរួច
ក៏រាយការណ៍ឲ្យប៉ូលិស។ប៉ូលិសនិយាយថាប៉ូលិសបានទទួលពាក្យបណ្តឹង
ពីក្រុមគ្រួសារថាបុរសរូបនោះជាអ្នករស់នៅខេត្តបាត់ដំបងហើយ
ប្រាប់ឪពុកម្តាយថាខ្លួនមកខេត្តកំពតតែមិនប្រាប់មូលហេតុទេ។
ស្រ្តីជាម្តាយបានបាត់ដំណឹងកូនអស់ជាង១០ថ្ងៃក៏មកដាក់ពាក្យ
បណ្តឹងប៉ូលិសឲ្យជួយរកគាប់ជួនសពក៏ត្រូវបានគេប្រទះឃើញ។ប៉ូលិស
សង្ស័យថានេះករណីឃាតកម្ម។ជននោះត្រូវបានគេសំលាប់រួចបោះចូលក្នុង
ព្រៃ។បច្ចុប្បន្នប៉ូលិសកំពុងតាមស៊ើបចាប់។
ជិតចូលរោងការត្រូវប៉ូលិសចាប់បានពាក់ព័ន្ឋនឹងគ្រឿងញៀន
បន្ទាយមានជ័យ៖បុរសបីនាក់ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃពុធ
ទី២៨មិនាបន្ទាប់ពីសង្ស័យថាទិញគ្រឿងនិងសេពគ្រឿងខុសច្បាប់ដែល
ហេតុការណ៍នេះស្ថិតនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុខណៈដែលប៉ូលិសត្រួតពិនិត្យដើរល្បាត
ក៏ប្រទះឃើញពួកគេនៅជុំគ្នាកន្លែងស្ងាត់។ប៉ូលិសក៏មានការសង្ស័យ
ដេញចាប់ពួកគេ។ពួកគេក៏បានព្យាយាមរត់តែត្រូវប៉ូលិសចាប់បាន
ដដែល។ពួកគេសារភាពថាខ្លួនគេជាអ្នកលក់និងសេព។ក្នុងចំណោមពួកគេ
មានម្នាក់នឹងត្រូវចូលរោងការតែត្រូវប៉ូលិសចាប់ខ្លួន។ប៉ូលិសបាន
បញ្ជូនពួកគេទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់។
ខ្លាចម្តាយស្តីបន្ទោសកុហកថាម៉ូតូត្រូវគេលួច
ប៉ូលិសខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីថ្ងៃពុធទី២៨ធ្នូ
បាននិយាយថាមានបុរសអាយុ២៥ឆ្នាំម្នាក់កុហកម្តាយនិងប៉ូលិសថា
ខ្លួនត្រូវគេប្លន់ម៉ូតូ។ប៉ូលិសនិយាយថាគ្រួសារបានមកប្តឹង
ការិយាល័យប៉ូលិសថាម៉ូតូត្រូវគេប្លន់។ម្តាយបានប្រាប់ប៉ូលិសថាកូន
និយាយម៉ូតូត្រូវគេប្លន់និងគំរាមដោយមានកាំភ្លើងទើបម្តាយមក
ប្តឹងប៉ូលិស។ប៉ូលិសបានបើកការស៊ើបអង្កេតនិងសង្ស័យថាជននោះកុហក
ប៉ូលិស។ប៉ូលិសបានចាប់សួរអស់ជាច្រើនម៉ោងទើបដឹងបុរសរូបនោះបាន
សារភាពថាខ្លួនពិតជាកុហកម្តាយមែន។តាមពិតនៅថ្ងៃកើតហេតុខ្លួន
និងមិត្តភក្តិផឹកស្រវឹងជោគក៏ត្រូវមិត្តភក្តិបន្លំយកម៉ូតូទៅ
បាត់។ដោយខ្លាចម្តាយស្តីបន្ទោសទើបធ្វើជាកុហក។
បន្លំជាកម្មករសំណង់លួចកាបូបអតិថិជនត្រូវប៉ូលិសចាប់ខ្លួន
បុរសអាយុ៤៦ឆ្នាំម្នាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីលួច
កាបូបមនុស្សស្រីជាអតិថិជនម្នាក់ស្ថិតនៅខណ្ឌទួលគោករាជធានី
ភ្នំពេញកាលពីថ្ងៃពុធទី២៨មិនា។ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុរូប
គេបានបន្លំជាកម្មករសំណង់របស់ក្រុមហ៊ុនមួយហើយធ្វើពុតជាជាជួយ
លើកឥវ៉ាន់ជនរងគ្រោះដាក់ក្នុងរថយន្តរួចក៏ឆ្លៀងឱកាសលួចកាបូបតែ
ម្តង។រំពេចនោះថៅកែហាងបានស្រែកថារូបគេមិនមែនជាបុគ្គលិកនោះទេ
។ជនរងគ្រោះបានមើលកាបូបរបស់ខ្លួនក្នុងរថយន្តបានបាត់ក៏ស្រែកថា
ចោរៗ។ចៃដន្យល្អមានប៉ូលិសដើរល្បាតតាមដេញចាប់បានតែម្តងទៅ។
បច្ចុប្បន្នប៉ូលិសបញ្ជូនជននេះទៅកាន់តុលាការ។សាហាវមែនកាប់ប្អូនខ្លួនឯងមកសារភាពប្រាប់ប៉ូលិសទទួលកំហុស
បុរសអាយុ៣០ឆ្នាំត្រូវបានបងរបស់ខ្លួនកាប់បណ្តាលឲ្យរបួសជា ទម្ងន់ស្ថិតនៅក្រុងបាវិតខេត្តស្វាយរៀងកាលពីថ្ងៃពុធទី២៨មិនា។ ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុជនសង្ស័យជាបងប្រុសបានផឹកស្រវឹង ហើយមកផ្ទះវិញក៏ត្រូវបុរសជនរងគ្រោះជាប្អូនស្តីឲ្យតិចតួចថា មួយថ្ងៃមិនខ្វល់នោះទេខ្វល់តែរឿងផឹក។មួយសន្ទុះក្រោយមកនៅពេល ជនរងគ្រោះអង្គុយលេងជាមួយអ្នកភូមិក៏ត្រូវបុរសជាបងកាប់នឹង ពូថៅបណ្តាលឲ្យជនរងគ្រោះសន្លប់នឹងថ្លុកឈាម។ដោយភាពសោកសៅ របស់ខ្លួនថាកាប់បុរសជាប្អូនបុរសរូបនោះបានទៅសារភាបនៅប៉ុស្តិ ប៉ូលិសឲ្យចាប់ខ្លួន។ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។បច្ចុប្បន្នប៉ូលិសបានបញ្ជូនជនសង្ស័យទៅកាន់តុលាការ។
ប៉ូលិសចាប់ខ្លួន១០នាក់រឿងញៀននឹងល្បែងជល់មាន់
ភ្នំពេញ៖ប៉ូលិសខណ្ឌសែនសុខរាជធានីភ្នំពេញបានចាប់ខ្លួនមនុស្ស
១០នាក់ពាក់ព័ន្ឋនឹងរឿងញៀនល្បែងជល់មាន់កាលពីថ្ងៃអាទិត្យទី២៤
មិនា។ប៉ូលិសនិយាយថាមនុស្ស១០នាក់នោះត្រូវបានគេចាប់ខ្លួននៅពេល
ពួកគេលេងល្បែងជល់មាន់។ប៉ូលិសបានទទួលពាក្យបណ្តឹងពីអ្នកជិតខាង
ថាពួកគេបានមកលេងល្បែងជល់មាន់ដោយបើកដៃដោយម្ចាស់ផ្ទះ។អ្នក
ជិតខាងនិយាយថាពួកគេរវល់ជាងខ្លាំងក្នុងការលែងល្បែងជល់មាន់។
ពួកគេលែងតាំងពីព្រឹករហូតដល់ល្ងាចដោយមិនខ្វល់នឹងការរកស៊ី
ចិញ្ចឹមគ្រួសារ។ប៉ូលិសបានចូលទៅឆ្មក់ចាប់ពួកគេប៉ុន្តែប៉ូលិស
ចាប់បានតែ១០នាក់ប៉ុណ្ណោះ
ពោលគឺអ្នកផ្សេងជាច្រើនទៀតរត់គេចខ្លួនអស់។ប៉ូលិសបានប្រមូល
ភស្តុតាងនិងមាន់ជល់៩ក្បាលនិងមនុស្សទាំងអស់នេះបញ្ជូនទៅតុលាការ៕
គ្រាន់តែរឿងជាន់ជើងគ្នាវាយគ្នាម្នាក់ស្លាប់ម្នាក់របួស
កំពត៖បុសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសដោយសារការវាយកាប់
ចាក់គ្នាស្ថិតនៅក្រុងកំពតកាលពីថ្ងៃច័ន្ទទី២៦មិនា។ប៉ូលិស
និយាយថាពួកគេចែកជាពីរក្រុមដែលមានគ្នា១០នាក់ក្នុងឈុតវាយតប់
គ្នា។នៅក្នុងហេតុការណ៍នោះពួកគេបានទៅចូលរួមពិធីមួយដោយមានការ
រាំរែកជុំគ្នា។ស្រាប់តែពេលនោះពួកគេបានឈ្លោះប្រកែកគ្នាដោយ
សារបញ្ហាបន្តិចបន្តួចពោលគឹគ្រាន់តែរាំជាន់ជើងគ្នា។ពួកគេបាន
វាយដោយយកកាំបិតដំបងមកវាយប្រហារគ្នាផងដែរ
បណ្តាឲ្យម្នាក់ស្លាប់និងម្នាក់របួសធ្ងន់។អ្នករបួសត្រូវបញ្ជូនទៅ
កាន់មន្ទីរពេទ្យ។នៅពេលប៉ូលិសចូលអន្តរាគមពួកគេបានរត់គេចខ្លួន
អស់។បច្ចុប្បន្នប៉ូលិសកំពុងស៊ើបអង្កេតដើម្បីចាប់ពួកគេ៕
រពិសដៃពេកដើរលួចម៉ូតូគេត្រូវម្ចាស់ទាន់វណ្ឌកប៉ូលិស
ភ្នំពេញ៖មន្រ្តីប៉ូលិសយោធាខណ្ឌសែនសុខរាជធានីភ្នំពេញបានចាប់
ខ្លួនបុរសអាយុ២១ឆ្នាំដែលត្រូវបានគេចោទពីបទលួចម៉ូតូពីមន្ទីរ
ពេទ្យកាលពីសៅរ៏ទី២៤មិនា។ជនសង្ស័យបានចូលមន្ទីរពេទ្យហើយបានចូល
លួចម៉ូតូដែលជារបស់បុគ្គលិកអាយុ៣១ឆ្នាំម្នាក់។ភ្លាមៗនោះអ្នក
បើកបរបានដេញចាប់បុរសរូបនោះនិងវាយមុននឹងបញ្ជូនទៅ
កាន់តុលាការ។មន្រ្តីប៉ូលិសយោធាបានបញ្ជូនពួកគេទៅកាន់តុលាការផង
ដែរ។
ផឹកស្រវឹងជោគឈ្លោះគ្នាម្នាក់ស្លាប់យ៉ាងអណោចអធម
ភ្នំពេញ៖បុរសអាយុ២៣ឆ្នាំម្នាក់ត្រូវគេកាប់ចាក់នឹងថ្លុកឈាម
កាលពីថ្ងៃអាទិត្យទី២៥មិនាខណៈដែលផឹកគ្រឿងស្រវឹងជាមួយមិត្ត
ភក្តិស្ថិតនៅខណ្ឌប្រាំពីរមករារាជធានីភ្នំពេញ។ប៉ូលិសនិយាយថា
បុរស១០នាក់បានប្រមូលផ្តុំគ្នាហើយនាំគ្នាផឹកស្រាកាលពីយប់កើត
ហេតុ។នៅពេលពួកគេស្រវឹងជោគក៏បានឈ្លោះតែម្តងដោយបុរសអាយុ១៣
ឆ្នាំនោះបានស្លាប់នៅក្នុងហេតុការណ៍នោះ។ប៉ូលិសបានចាប់ខ្លួនបុរស
៤នាក់និងអ្នកផ្សេងទៀតរត់គេចបាត់។អ្នករងរបួសត្រូវបានបញ្ជូនទៅ
កាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះផងដែរ។
ចោរបួននាក់ចូលប្លន់ក្នុងផ្ទះជនរងគ្រោះដោយមិនខ្លាចញញើត
ស្ទឹងត្រែង៖ប៉ូលិសក្រុងស្ទឹងត្រែងកំពុងស្វែងរកការចាប់ខ្លួន
បុរស៤នាក់បន្ទាប់ពីពួកគេបានប្លន់ឪពុកអាយុ៤១ឆ្នាំម្នាក់និង
កូនអាយុ១៤ឆ្នាំម្នាក់កាលពីយប់ថ្ងៃសៅរ៏ទី២៤មិនា។ប៉ូលិសនិយាយ
ថាបុរសបួននាក់នោះបានចូលប្លន់ប្រដាប់ដោយអាវុធអាកាពូថៅ
កាំបិតចូលឆ្មក់ប្លន់ក្នុងផ្ទះជនរងគ្រោះដែលកំពុងមើលទូរទស្សន៍។
ក្នុងចំណោមពួកគេបានវាយបុរសជាឪពុកចំនួន៣ពូថៅនិងវាយទាន់កូន
ជាជនរងគ្រោះផងដែរ។ពួកគេបានកកូរកកាយយកទ្រព្យសម្បត្តិមានតំលៃ
និងលុយប្រមាណជា១០០ដុល្លារ។ជនរងគ្រោះបានស្រែកឲ្យគេជួយ។ពួក
គេបានរត់គេចខ្លួនបាន។ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរ
ពេទ្យ៕