ការចងក្រងនូវពាក្យសូមអភ័យទោសរបស់ កាំង ហ្កេកអ៊ាវ ហៅឌុច នៅក្នុងអំឡុងពេលសវនាការកន្លងមក - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Wednesday, February 22, 2012

ការចងក្រងនូវពាក្យសូមអភ័យទោសរបស់ កាំង ហ្កេកអ៊ាវ ហៅឌុច នៅក្នុងអំឡុងពេលសវនាការកន្លងមក


ដើម្បីឲ្យ​ឯកសារ​​ចងក្រង​​អំពី​ពាក្យ​សុំ​អភ័យទោស​របស់ កាំង ហ្គេកអ៊ាវ ហៅ ឌុច ត្រូវបាន​ផ្សព្វផ្សាយ​ដល់​សាធារណជន​កម្ពុជា ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បាន​ចាប់ផ្តើម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កាសែត​មួយ​ចំនួន សារព័ត៌មាន​តាម​អ៊ិនថឺនែត វិទ្យុ និងទូរទស្សន៍ ដើម្បី​ផ្សព្វផ្សាយ​ដោយ​ឥត​គិតថ្លៃ នូវ​ឯកសារ​ចងក្រងស្តីអំពី​ពាក្យ​សុំ​អភ័យទោស ដោយ​ពេញលេញ​ឬ​ដោយ​សង្ខេប។

ការចែក ​ផ្សាយ​ឯកសារ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​ប្រកាស​សាលដីកា​លើ​បណ្តឹង​សាទុក្ខ​ ក្នុង​សំណុំរឿង ០០១ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ នៅក្នុងនោះ អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​ទទួលស្គាល់​សេចក្តី​សម្រេច​របស់​ អង្គជំនុំជម្រះ​សាលាដំបូង​ដែល​រៀបចំ​ឲ្យមាន​ការ​ចងក្រង​និង​ផ្សព្វផ្សាយ​ នៅលើ​គេហទំព័រ​របស់ អ.វ.ត.ក នូវ​ពាក្យ​សុំ​អភ័យទោស​របស់ កាំង ហ្គេកអ៊ាវ ហៅ ឌុច នៅក្នុង​អំឡុងពេល​សវនាការ បូករួម​ទាំង​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​ផង។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ សារព័ត៌មានប្រចាំថ្ងៃ ដើមអំពិល និងកម្ពុជាថ្មី បានចាប់ផ្តើម​បោះពុម្ពផ្សាយ​ផ្នែក​ដំបូង​នៃពាក្យ​សុំអភ័យទោស ហើយនឹង​បន្ត​បោះពុម្ព​ផ្នែក​ដែល​នៅ​សេសសល់​ជា​បន្តបន្ទាប់​ទៀត។

សារព័ត៌មាន ​តាម​អ៊ីនថឺនែត​មួយចំនួន ដូចជា ខេមបូឌា អិចប្រេស ញូវ និង ដើមអំពិល ញូវ ក៏បាន​ផ្សាយ​ទាំងស្រុង​នូវ​ពាក្យ​សុំអភ័យទោសនេះ ហើយ​ស្ថានីយ៍​ទូរទស្សន៍អប្សារា បាយ័ន និងហង្សមាស ក៏បាន​ចាប់ផ្តើម​ចាក់ផ្សាយ​​ពាក្យ​សុំ​អភ័យទោស​ជាសំឡេង​និង​ជា​វីដេអូ។

សារព័ត៌មាន ​ប្រចាំថ្ងៃ​ចំនួន៣ទៀត គឺសារព័ត៌មានរស្មីកម្ពុជា ភ្នំពេញប៉ុស្តិ៍ភាសាខ្មែរ និងកោះសន្តិភាព ក៏នឹង​បោះពុម្ពផ្សាយ​សេចក្តី​សង្ខេប​នៃ​ពាក្យ​សុំអភ័យទោស​នេះ​នៅ​ថ្ងៃ​ ខាងមុខ​ទៀតដែរ។

នៅពេល​ឆាប់ៗ​ខាងមុខ អង្គភាព​គាំពារ​ជនរងគ្រោះ​និង​ផ្នែក​កិច្ចការ​សាធារណៈ​នៃ អ.វ.ត.ក ក៏នឹង​ចែកចាយ​ឯកសារនេះ​ក្នុង​ទម្រង់ជា​សៀវភៅ។ ឯកសារ​សុំអភ័យទោស​ជាវីដេអូ​និង​ជា​សំឡេង​ក៏នឹង​ត្រូវយក​ទៅចាក់​បញ្ចាំង​ជូន​ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តាខេត្ត​នានា តាមរយៈ​កម្មវិធី រាត្រីនៃការចងចាំ របស់​ផ្នែក​កិច្ចការ​សាធារណៈ​នៃ អ.វ.ត.ក។ កិច្ចការ​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២នេះ នៅខេត្ត កំពង់ធំ ដែលជា​ខេត្តកំណើត​របស់ កាំង ហ្គេកអ៊ាវ ហៅ ឌុច។
ឯកសារ​ចងក្រង​នេះ​ក៏​អាច​ទាញ​យក​បាន​ពី​គេហទំព័រ​របស់ អ.វ.ត.ក តាមអាសយដ្ឋានខាងក្រោម៖
http://www.eccc.gov.kh/document/court/16800

​ឯកសារភ្ជាប់ icon_pdf F28.1_KH.PDF (2.28 MB)
លេខ​ឯកសារ F28.1
កាលបរិច្ឆេទបង្កើត February 16 2012
ករណី ករណី​០០១  
ជន​ជាប់​ចោទ កាំង ហ្កេកអ៊ាវ  
Document Type ផ្សេងៗ  
ចេញ​ផ្សាយ​ដោយ អង្គជំនុំជម្រះតុលាការកំពូល    

                                 ឯកសារដើម អ.វ.ត.ក​

 

Post Bottom Ad

Responsive Ads Here

Pages