VOA-«ពេលវេលាប្រាកដប្រជាសម្រាប់សំណុំរឿង០០៣និង០០៤
អាចប៉ាន់ប្រមាណ
បានបន្ទាប់ពីការសម្រេចរបស់អង្គបុរេជំនុំជម្រះលើការខ្វែងគំនិត
គ្នានៃសហចៅក្រមស៊ើបអង្កេតដែលត្រូវរំពឹងថាធ្វើការសម្រេចនៅក្នុង
ត្រីមាសទីមួយឆ្នាំ២០១២»។
សាលាក្តីកាត់ទោសខ្មែរក្រហមបញ្ចូលសំណុំរឿងបន្ថែម០០៣
និង០០៤ដ៏ចម្រូងចម្រាសក្នុងសំណើសុំថវិការបស់ខ្លួនដែលសុំប្រទេស
ម្ចាស់ជំនួយក្នុងទីក្រុងញូវយ៉ក។
តែពុំបានបញ្ជាក់អំពីពេលវេលាជាក់លាក់ពីដំណើរការសំណុំរឿងទាំងនេះ
ក្នុងគម្រោងការលម្អិតដែលគេដឹងថាត្រូវបញ្ចប់នៅឆ្នាំ២០១៨
នោះទេ។
នៅក្នុងសំណើថវិកាសម្រាប់ឆ្នាំ២០១២ដល់ឆ្នាំ២០១៣
ផ្ញើទៅកាន់ក្រុមប្រទេស អ្នកផ្តល់ជំនួយកាលពីចុងឆ្នាំទៅម្តង
ហើយនៅពាក់កណ្តាលខែកុម្ភៈម្តងនោះ បានបញ្ជាក់លម្អិតអំពី
គម្រោងការចំណាយក្នុងចំនួនទឹកប្រាក់ពី៨៩,៦លាន
ទៅ៩២លានដុល្លារតាមការប្រែប្រួលរបស់បុគ្គលិក កិច្ចការនានាហើយនឹង
គម្រោងការនានារបស់សាលាក្តីទាក់ទងនឹងសំណុំរឿង០០២និងសំណុំរឿង
បន្ថែម០០៣និង០០៤ដែលមានជនជាប់ចោទ៥នាក់ជាអតីតកម្មាភិបាលខ្មែរ
ក្រហម។
«ពេលវេលាប្រាកដប្រជាសម្រាប់សំណុំរឿង០០៣និង០០៤
អាចប៉ាន់ប្រមាណ
បានបន្ទាប់ពីការសម្រេចរបស់អង្គបុរេជំនុំជម្រះលើការខ្វែងគំនិត
គ្នានៃសហចៅក្រមស៊ើបអង្កេតដែលត្រូវរំពឹងថាធ្វើការសម្រេចនៅក្នុង
ត្រីមាសទីមួយឆ្នាំ២០១២»។
ប្រទេសកម្ពុជាពុំបានតែងតាំងសហចៅក្រមស៊ើបអង្កេតបម្រុងជនជាតិ
ស្វីស Laurent Kasper-Ansermet ដែលជ្រើសរើសដោយអ.ស.បនោះទេ។
ការមិនតែងតាំងនោះត្រូវគេមើលឃើញថា
ទី១មិនអាចឲ្យសហចៅក្រមខ្មែរសហការបានក្នុងការបន្តស៊ើបអង្កេតតាម
ច្បាប់គតិយុត្តិ។ ទី២
ប៉ះពាល់ដល់ការចេញដីកាសន្និដ្ឋានចុងក្រោយទៅកាន់ចៅក្រមជម្រះលើ
សំណុំរឿងបន្ថែម០០៣ និង០០៤។ ទី៣
មិនអាចឲ្យចៅក្រមក្នុងអង្គបុរេយកសំណើស៊ើបអង្កេតណាមួយរបស់ចៅក្រម
បម្រុងទៅពិចារណាតែច្រានចោលដូចដែលបានធ្វើថ្មីៗនេះ
ទាក់ទងនឹងដំណើរការទៅមុខនៃសំណុំរឿង០០៣និង០០៤។
«នៅក្នុងសំណុំរឿង០០៣មានជនសង្ស័យពីរនាក់ជាជនសង្ស័យដែលទទួលខុស
ត្រូវក្នុងការចូលរួមប្រព្រឹត្តបទឧក្រិដ្ឋនានានៅទីតាំង១៣កន្លែង។
ក្នុងសំណុំរឿង ០០៤
មានជនសង្ស័យ៣នាក់ដែលទទួលខុសត្រូវក្នុងការចូលរួមប្រព្រឹត្តបទ
ឧក្រិដ្ឋនានាចំនួន៣២ទីតាំងផ្សេងៗគ្នា។
វាមានប្រយោជន៍ក្នុងការនិយាយចេញ
ថាការស៊ើបអង្កេតសំណុំរឿង០០៣និង០០៤ត្រូវធ្វើឡើងផ្អែកទៅលើការិយា
ល័យ៣ជាចម្បងគឺការិយាល័យសហចៅក្រមស៊ើបអង្កេត ការិយាល័យសហ
ព្រះរាជអាជ្ញា
និងអង្គបុរេជំនុំជម្រះនិងបទអន្តរាគមន៍របស់ដើមបណ្តឹងរដ្ឋប្បវេណី»។
ក្រុមប្រទេសម្ចាស់ជំនួយកំពុងពិចារណាលើសំណើថវិកា
របស់សាលាក្តីខ្មែរ
ក្រហមចំនួន៨៩,៦លានដុល្លារដល់ចំនួន៩២លានសម្រាប់ទ្រទ្រង់សាលាក្តី
ដែល
កាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលជាប់ទាក់ទិននឹងការសម្លាប់
រង្គាលពលរដ្ឋខ្មែរស្លូតត្រង់ជាង១,៧លាននាក់ក្នុងទសវត្សរ៍១៩៧០។
មេដឹកនាំទាំងនោះមាន នួន ជា បងធំទី២ ខៀវ សំផនប្រមុខរដ្ឋ
និងអៀងសារី រដ្ឋមន្ត្រីការបរទេស។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទពីទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ
ក្នុងលក្ខខណ្ឌពុំឲ្យ
បញ្ចេញឈ្មោះដោយគ្មានតួនាទីនិយាយជាមួយអ្នកសារព័ត៌មាន
អ្នកការទូតម្នាក់ដែលប្រទេសលោកជាសមាជិកសំខាន់ក្នុងការផ្តល់ជំនួយ
ដល់
សាលាក្តីខ្មែរក្រហមបានអះអាងថាក្រុមប្រទេសអ្នកផ្តល់ជំនួយឬហៅថា
ប្រទេស ចាប់អារម្មណ៍សាលាក្តី (GIS) នោះគ្រោងនឹងពិភាក្សានៅថ្ងៃទី២៤
ខែកុម្ភៈដើម្បីផ្តល់ការសម្រេចលើចំណាយសម្រាប់សាលាក្តីខ្មែរក្រហម
ដែលបានស្នើ។
«ក្រុមប្រទេស GIS មិនទាន់សន្យាផ្តល់ថវិកាទេ
តែពួកគេនឹងផ្តោតទៅលើការ យល់ព្រមលើសំណើថវិកាជាមុនសិន។ លោក
David Scheffer
ទីប្រឹក្សាពិសេសអ.ស.បនឹងជួបជាមួយតំណាងប្រទេសនានាបន្ទាប់ពីកិច្ច
ប្រជុំទាក់ទងនឹងការសន្យាថវិកា»។
អ្នកការទូតដដែលបានអះអាងថា
មានបញ្ហាច្រើនដែលជាកង្វល់ក្នុងចំណោម ប្រទេសអ្នកផ្តល់ជំនួយ។
បញ្ហាទាំងនោះមានដូចជារយៈពេលយូរសម្រាប់ការ
បញ្ចប់តុលាការដំណើរការ តែងតាំងសហចៅក្រមស៊ើបអង្កេត Laurent Kasper
Ansermet និងដំណើរការសំណុំរឿង០០៣និង០០៤ជាដើម។
សាលាក្តីខ្មែរក្រហមបានខ្វះខាតថវិកាបើកឲ្យបុគ្គលិក
កម្ពុជាតាំងពីខែតុលាម្ល៉េះ
ដែលក្រុមអ្នកវិភាគខ្លះអះអាងថាប្រទេសផ្តល់ជំនួយរារែកក្នុងការ
ផ្តល់ដោយ សារ
តែសាលាក្តីនេះមិនបានជម្រះឲ្យអស់ចំពោះការចោទប្រកាន់រឿងជ្រៀត
ជ្រែកផ្នែកនយោបាយពង្រឹងឯករាជ្យភាពនិងកិច្ចសហការធ្វើឲ្យរីកចម្រើន
ក្នុងសំណុំរឿងបន្ថែមរួមនឹងការតែងតាំងចៅក្រមស្វីសរបស់អ.ស.បផង។
លោកបណ្ឌិតចន សូសៀរី (John Ciorciari)
សាស្ត្រាចារ្យផ្នែកគោលនយោបាយ សាធារណៈ នៃសាកលវិទ្យាល័យ Gerald Ford
School of Public Policy នៃរដ្ឋ Michigan
បានហៅវិបត្តិថវិកាជាល្បែងលេងចាប់កូនមាន់និងការណ៍ដែលសាលាក្តី
ពុំបានធ្វើឲ្យប្រទេសម្ចាស់ជំនួយពេញចិត្តទាក់ទងនឹងរឿងរ៉ាវជាច្រើន។
«ក្រុមប្រទេសអ្នកផ្តល់ជំនួយអាចទាមទារឲ្យរដ្ឋាភិបាល
កម្ពុជាទទួលស្គាល់ចៅ ក្រមជនជាតិស្វីសមុនពេលផ្តល់ថវិកាបន្ថែម។
សំណុំរឿងទី២ផ្តល់ហេតុផល
ដ៏រឹងមាំនៅឡើយសម្រាប់ក្រុមប្រទេសផ្តល់ជំនួយដើម្បីធានាឲ្យតុលាការ
នេះ ដំណើរការបាន។
តែវាជាការភ្ញាក់ផ្អើលប្រសិនបើប្រទេសផ្តល់ជំនួយច្រានចោល
សំណើរបស់កម្ពុជាទាំងស្រុងក្នុងទីក្រុងញូវយ៉កនៅសប្តាហ៍នេះ»។
លោកនិយាយយ៉ាងដូច្នេះយោងទៅលើការមិនចុះសម្រុងគ្នា
លើសំណុំរឿង ០០៣ផងដែរ
ដែលគេដឹងថារដ្ឋាភិបាលកម្ពុជាបានជំទាស់យ៉ាងខ្លាំងក្នុងការ
នាំខ្លួន ជនសង្ស័យបន្ថែមក្នុងសំណុំរឿង០០៣ និង០០៤មកកាត់ទោស។
ឯកសារពាក់ព័ន្ធនឹងជនជាប់សង្ស័យក្នុងសំណុំរឿងបន្ថែម
០០៣និង០០៤ ដែលវីអូអេទទួលបានពី
ប្រភពស្និទ្ធនឹងតុលាការបន្ទាប់ពីត្រូវផ្សព្វផ្សាយដោយ
ព័ត៌មានបរទេសបានចោទប្រកាន់ជាបឋម
ដោយសហព្រះរាជអាជ្ញាបរទេសមានលោក ស៊ូ ម៉េត មាស មុត យឹម ទិត អោម
អាន និងអ្នកស្រី អ៊ឹម ចែម។ ជនសង្ស័យ៣នាក់ក្នុង ចំណោម៥នាក់គឺលោក
មាស មុត អោម អាន និងអ្នកស្រី អ៊ឹម ចែមបានសម្ភាស
ជាមួយវីអូអេហើយបានបដិសេធពីការជាប់ទាក់ទិននឹងបទឧក្រិដ្ឋដែលសហ
ព្រះរាជអាជ្ញាបរទេសបានចោទប្រកាន់ជាបឋមនោះ។សហចៅក្រមស៊ើបអង្កេតបាន
បញ្ចប់ការស៊ើបអង្កេតសំណុំរឿង០០៣ កាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០១១
ក្រោយពីបានពិនិត្យមើលភស្តុតាងជាង២ពាន់ភស្តុតាងដែលមានជាឯកសារ
៤៨.០០០ទំព័រ។នេះបើយោងតាមឯកសារជាសំណើថវិកា។
ក៏ប៉ុន្តែសហព្រះរាជអាជ្ញាបរទេសដែលបានបញ្ជូនដីកាបញ្ជូនរឿងឲ្យ
ស៊ើបសួរតាំងពីឆ្នាំ២០០៨ចំពោះសំណុំរឿង០០៣ និង០០៤នោះ
បានតវ៉ាថាសហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតមិនគ្រប់គ្រាន់
ជាពិសេសលើទីតាំង សាក្សីជាដើម។
ជនសង្ស័យត្រូវគេរាយការណ៍មកថាក៏មិនត្រូវបានសួរនាំអ្វីដែរ។
នៅក្នុងឯកសារផ្ញើជូនម្ចាស់ជំនួយបានបញ្ជាក់ដែរថា
ការស៊ើបអង្កេតសំណុំរឿង០០៤កំពុងធ្វើបន្ត។ហើយសំណុំរឿង០០៣អាចនឹង
មានការស៊ើបអង្កេតបន្ថែម ទៅលើទីតាំងនិងសាក្សី។
ដំណើរការសំណុំរឿងបន្ថែមអាចធ្វើទៅបានអាស្រ័យ
លើថវិកានិងធនធានដែលគេរំពឹងថាអាចនឹងចាប់ផ្តើមពេញលេញនៅឆ្នាំ
២០១៣។
សាលាក្តីខ្មែរក្រហមដែលស្ថិតក្នុងដំណើរការកាត់ទោសជន
សង្ស័យ៣នាក់ក្នុង សំណុំរឿង០០២
គ្រោងនឹងចេញដីកាសម្រាប់ជនជាប់ចោទនៃសំណុំនេះ
សម្រាប់ជនជាប់ចោទម្នាក់ដំបូងនៅក្នុងឆ្នាំ២០១៣ហើយបញ្ចប់សំណុំរឿង
០០២នៅឆ្នាំ២០១៦៕