ឈ្មោះក្រៅ | ឌុច |
ថ្ងៃខែឆ្នាំកំណើត | November 17, 1942 |
ទីកន្លែងកំណើត | ភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ |
ថ្ងៃចាប់ខ្លួន | July 31 2007 |
មេធាវីការពារក្តី | លោក ការ សាវុត្ថ (មេធាវីជាតិ) និងលោក កង រិទ្ធារី (មេធាវីជាតិ) |
មុខតំណែងក្នុងសម័យកម្ពុជាប្រជាធិប្បតេយ្យ | ជាអនុលេខា បន្ទាប់មកជាលេខាគណៈកម្មាធិការមន្ទីរ ស-២១ (មន្ទីរសន្តិបាលដែល ត្រូវបានស្គាល់ជាទូទៅថា គុកទួលស្លែង) |
ស្ថានភាពករណី | អង្គជំនុំជម្រះតុលាការកំពូលបានផ្តន្ទាទោស ឌុច កាលថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ សេចក្តីសម្រេចចិត្តនេះគឺជាសេចក្តីសម្រេចចុងក្រោយនិងបិទផ្លូវតវ៉ា។ អង្គជំនុំជម្រះតុលាការកំពូលបានបដិសេធសាលក្រមរបស់អង្គជំនុំជម្រះ សាលាដំបូង ដែលប្រកាសកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១០ និងដោយមតិភាគច្រើនលើសលុប ក៏បានបដិសេធចោលសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលកាត់បន្ថយរយៈពេល៥ឆ្នាំ ជាសំណងចំពោះការជាប់ឃុំឃាំងដោយខុសច្បាប់នៅមន្ទីរឃុំឃាំង របស់តុលាការយោធា ចន្លោះពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០០៧។ បន្ទាប់ពីបានធ្វើសវនាការបឋមនៅថ្ងៃទី១៧ និង១៨ ខែកុម្ភៈ ឆ្នាំ២០០៩ ការជំនុំជម្រះលើអង្គសេចក្តីត្រូវបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃ ទី៣០ ខែមីនា ឆ្នាំ២០០៩។ ការជំនុំជម្រះ ឌុច បានបញ្ចប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩។ ក្នុងរយៈពេលជំនុំជម្រះចំនួន៧៧ថ្ងៃ មានសាក្សីជាអ្នកជំនាញចំនួន៩នាក់ សាក្សីផ្តល់សក្ខីកម្មទាក់ទង នឹងអង្គហេតុចំនួន១៧នាក់ សាក្សីផ្តល់សក្ខីកម្មទាក់ទងនឹងអត្តចរិតចំនួន៧នាក់ និងដើមបណ្តឹង រដ្ឋប្បវេណីចំនួន២២នាក់ បានឡើងបង្ហាញខ្លួននៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង។ សាធារណជនចំនួនជាង ៣១.០០០នាក់ បានតាមដានដំណើរការនីតិវិធីនេះដោយផ្ទាល់នៅសាលសវនាការ។ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ អង្គជំនុំជម្រះសាលាដំបូងបានដាក់ទោស កាំង ហ្កេកអ៊ាវ និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ។ ទោសនេះត្រូវបានកាត់បន្ថយរយៈពេល៥ឆ្នាំ ជាសំណងចំពោះការឃុំខ្លួនគាត់ខុសនីតិវិធីច្បាប់ដោយតុលាការយោធា កម្ពុជា ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧។ ជនត្រូវចោទក៏ទទួលបាននូវការទទួលស្គាល់នូវរយៈពេលឃុំខ្លួននៅ ក្រោមសមត្ថកិច្ចរបស់តុលាការយោធាកម្ពុជា និងរយៈពេលឃុំខ្លួនបណ្តោះអាសន្ននៅក្រោមសមត្ថកិច្ចរបស់ អ.វ.ត.ក។ ជនត្រូវចោទ និងសហព្រះរាជអាជ្ញា បានប្តឹងសាទុក្ខទៅអង្គជំនុំជម្រះតុលាការកំពូល ជំទាស់ទៅនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង។ ដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួនក៏បានប្តឹងសាទុក្ខប្រឆាំងនឹង សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងពាក់ព័ន្ធទៅនឹងសំណង ផ្លូវចិត្តនិងការបដិសេធភាពអាចទទួលយកបាននៃពាក្យសុំធ្វើជាដើម បណ្តឹងរដ្ឋប្បវេណី។ អង្គជំនុំជម្រះតុលាការកំពូលបានបើកសវនាការសាធារណៈទៅលើបណ្តឹង សាទុក្ខ ប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងក្នុងសំណុំរឿង ០០១ នៅសប្តាហ៍ចុងក្រោយនៃខែមីនា ឆ្នាំ២០១១។ អង្គជំនុំជម្រះតុលាការកំពូលបានប្រកាសសាលដីកាសង្ខេបនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២។ |
ចំណុចចោទប្រកាន់ |
នៅក្នុងសាលក្រមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០
អង្គជំនុំជម្រះសាលាដំបូង
ដែលត្រូវបានអង្គជំនុំជម្រះតុលាការកំពូលទទួលស្គាល់មួយផ្នែកនិងធ្វើ
វិសោធនកម្មមួយផ្នែក នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ឌុច
មានទោសទៅតាមមាត្រាទី៥ ទី៦ និងទី២៩(ថ្មី)
នៃច្បាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
ចំពោះបទល្មើសទាំងប៉ុន្មានខាងក្រោម ដែលត្រូវបាន
ប្រព្រឹត្តនៅទីក្រុងភ្នំពេញក្នុងទឹកដីនៃប្រទេសកម្ពុជា ចន្លោះពីថ្ងៃទី១៧
ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖
ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៖
|
Post Top Ad
Responsive Ads Here
Wednesday, February 22, 2012

Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.