ជប៉ុន​ប្តេជ្ញា​នឹង​កាត់​បន្ថយ​ការ​នាំ​ប្រេង​ពី​អ៊ីរ៉ង់​ដើម្បី​គាំទ្រ​US - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Sunday, January 15, 2012

ជប៉ុន​ប្តេជ្ញា​នឹង​កាត់​បន្ថយ​ការ​នាំ​ប្រេង​ពី​អ៊ីរ៉ង់​ដើម្បី​គាំទ្រ​US

ក្រុង​តូក្យូៈ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ជប៉ុន បាន​សន្យា​ចាត់​វិធាន​ការ​យ៉ាង​មុតមាំ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់ តាម​សំណើ​ពី​សហរដ្ឋ​អាមេរិក។ លោកTimothy Geithner រដ្ឋ​មន្ត្រី​រតនាគារ​អារមេរិក​កាល​ពីថ្ងៃ​ព្រហស្បតិ៍​បាន​ធ្វើ​ទស្សនកិច្ច​ នៅ​ជប៉ុន​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ អ៊ីរ៉ង់។
លោក Geithner បាន​គាំទ្រ​ដល់​កិច្ច​សហ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ការ​លើក​ទឹក​ចិត្ត​ដល់​គោល​នយោបាយ​ប្រទេស អាមេរិក បន្ទាប់​ពី​ចិន​បាន​បដិសេធ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ក្នុង​គោល​បំណង​កាត់​បន្ថយ​ប្រាក់​ចំណូល​ពី​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ដង្ហើម​សេដ្ឋ​កិច្ច​ដ៏​សំខាន់​របស់​ខ្លួន។
ប្រទេស ​អ៊ីរ៉ង់ ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ការ​លក់​ប្រេង​ទៅ​ឲ្យ​អតិថិជន​ធំ​ៗ​បី​របស់​ខ្លួន រួម​មាន ចិន ជប៉ុន និង​ឥណ្ឌា ដែល​បាន​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ជាង ៤០​ភាគ​រយ​នៃ​ការ​នាំ​ចេញ​ប្រេង​ឆៅ​សរុប​របស់​ខ្លួន​។ សហភាព​អឺរ៉ុប ដែល​ជា​អតិថិជន​ដ៏​ធំ​មួយ បាន​តាំង​ចិត្ត​ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់។
លោក Jun Azumi រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​របស់​ជប៉ុន បាន​ឲ្យ​ដឹង​ថា ប្រេង​ឆៅ​របស់​អ៊ីរ៉ង់ មាន​បរិមាណ ១០​ភាគរយ​នៃ​ប្រេង​នាំ​ចូល​សរុប​របស់​ជប៉ុន។ ក្រោយ​ជួប​ប្រជុំ​ជាមួយ​លោក Geithner លោក Jun Azumi បាន​ឲ្យ​ដឹង​ថា៖ «យើង​នឹង​ចាត់​វិធាន​ការ​ជា​ដុំ​កំភួន ដើម្បី​កាត់​បន្ថយ​តាម​ការ​គ្រោង​ទុក»។ លោក​បាន​លើក​ឡើង​​ថា៖ «ផ្ទុយ​ទៅ​វិញ យើង​ចាំបាច់​ត្រូវ​ការ​ពេល​ខ្លះ ទាក់​ទង​នឹង​ការ​នាំ​ចូល​ទំនិញ​ផ្សេង​ពី​ប្រេង​ឆៅ ដូច្នេះ​ខ្ញុំ​បាន​ស្នើ​ឲ្យ​លោក Geithner ពិចារណា​ទៅ​លើ​ស្ថានភាព​របស់​ជប៉ុន»។
ការ ​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​ឆៅ​ពី​អ៊ីរ៉ង់​ អាច​នឹង​បង្ក​ហានិភ័យ​ដល់​ប្រទេស​ជប៉ុន។ ប្រទេស​នេះ ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ ដើម្បី​បំពេញ​តម្រូវ​ការ​ថាមពល​របស់​ខ្លួន ហើយ​ប្រទេស​នេះ​ក៏​ត្រូវ​ការ​នាំ​ចូល​ប្រេង​​ឥន្ធនៈ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាមពល​នុយក្លេអ៊ែរ បន្ទាប់​ពី​មាន​បញ្ហា​នុយក្លេអ៊ែរ​នៅ​ Fukushima កាល​ពី​ឆ្នាំ​មុន​៕ CS

Post Bottom Ad

Responsive Ads Here

Pages