រូបថត៖ វីអូអេ ខ្មែរ
ថ្ងៃអង្គារ, 25 ខែតុលា 2011
ម្ភៃឆ្នាំក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបាន ចុះហត្ថលេខាដោយភាគីជម្លោះនានានិងបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅកម្ពុជា ស្ថានភាពក្នុង ប្រទេសនាពេលបច្ចុប្បន្នមានរូបភាពល្អតែពីខាងក្រៅប៉ុណ្ណោះ រីឯបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការឈ្លានពានលើបូរណភាពទឹកដីពីប្រទេសជិតខាងនៅបន្តមាននៅឡើយ។ នេះបើតាមការបញ្ជាក់របស់សហគមន៍ខ្មែរអាមេរិកាំងដែលបានមកជួបជុំ គ្នាកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ក្នុងទីក្រុងអាឡិចសាន់ឌ្រា ក្នុងរដ្ឋVirginia។
លោក យ៉ាប់ គឹមទុង អតីតប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិ ប្រជាធិបតេយ្យនិងជាអ្នករៀបចំខួបលើកទី ២០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះបានបញ្ជាក់ប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកថា៖
«យើងនៅខ្វះខាតច្រើន ពីព្រោះឥឡូវដូចថាគណបក្សប្រឆាំងធំៗ ក៏យើងអត់មានឃើញ ទៀតទេ ពីព្រោះថាគេគាបសង្កត់ ដើម្បីធ្វើម៉េចដូចថាចង់រលាយទាំងអស់ហើយ។ អាហ្នឹង ធ្វើឲ្យយើងអត់សូវមានលទ្ធិប្រជាធិបតេយ្យប្រកួតគ្នាឲ្យបាន ត្រឹមត្រូវទេ ហើយពួកវិទ្យុហើយនឹងពួកទូរទស្សន៍អីក៏អញ្ចឹង ក៏យើងដូចថាអត់មានច្រើន ដូចថាអាចប្រកាសប្រាប់ ប្រជាជនយើងឲ្យបានត្រឹមត្រូវពីរឿងសិទ្ធិមនុស្ស ឬមួយក៏លទ្ធិប្រជាធិបតេយ្យទាក់ទងនឹង ការបោះឆ្នោតមិនត្រឹមត្រូវ ឬក៏(រឹប)អូសដីធ្លីរបស់ប្រជាជនដូចថារំលោភសិទ្ធិយកដីយកអីអញ្ចឹង យើងអត់មានច្រកប្រាប់ប្រជាជនយើងឲ្យដឹង»។
សន្និសីទដែលមានរយៈពេលពីរថ្ងៃនេះបានទាក់ទាញអ្នកចូលរួមជាង ១០០នាក់មកពីរដ្ឋនានាក្នុងសហរដ្ឋអាមេរិក និងអ្នកនយោបាយសំខាន់ៗមកពីប្រទេសកម្ពុជា។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលអញ្ជើញជាវាគ្មិនបានបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោតលើកទីមួយក្រោយកិច្ចព្រមព្រៀងទីក្រុង ប៉ារីសមក ស្ថានភាពនយោបាយនៅប្រទេសកម្ពុជាបានដើរថយក្រោយពីមួយអាណត្តិទៅ មួយអាណត្តិ ហើយពេលបច្ចុប្បន្ននេះបានវិលទៅរកស្ថានភាពបក្សតែមួយដូចកាលពី មុនមានកិច្ចព្រមព្រៀង។
«អាណត្តិទីបួននេះ ដំណើរការពហុបក្សនៅកម្ពុជាបានដើរថយក្រោយពីពហុបក្សមកឯកបក្ស គឺអាណត្តិទីបួននេះ ក្រោយគណបក្សកាន់អំណាចគេបាន៩០កៅអី ដែលតាមរយៈ ការបោះឆ្នោតមួយដែលខ្ញុំយល់ថាអត់ត្រឹមត្រូវហ្នឹង គឺគេបាន៩០កៅអី គឺឥឡូវនេះគឺឯកបក្ស ហើយ។ មានរូបភាពបក្សច្រើននៅក្នុងសភា ប៉ុន្តែបក្សប្រឆាំងនិយាយបានប៉ុន្តែគ្រាន់តែកែ ក្បៀសមួយ ក៏គេមិនឲ្យកែដែរ កុំថាកែខ្លឹមសារ[នេះ នៅ]អាណត្តិទីបួននេះ។ ពីមុនយើងផ្តល់យោបល់ អី ជួនកាលផ្លាស់ប្តូរកែបាន ប៉ុន្តែអាណត្តិទីបួននេះ សូម្បីតែកែក្បៀសមួយ កែអក្សរអីមួយ ក៏គេមិនឲ្យកែដែរ។ ហើយលើសពីហ្នឹងទៀត គណបក្សសិទ្ធិមនុស្សយើងមានតំណាងរាស្រ្តបី នាក់ គេអត់ឲ្យនិយាយក្នុងសភាទៀត ដូច្នេះខ្ញុំឃើញថាឈានមកដល់ឯកបក្សហើយ។ រដ្ឋាភិបាលក៏ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តហ្នឹង រដ្ឋសភាក៏ក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្តហ្នឹង ហើយតុលាការក៏បក្សកុម្មុយនីស្តហ្នឹងត្រួតត្រាតុលាការទៀត»។
លោកគឹម សួរភីរិទ្ធតំណាងរាស្រ្តគណបក្សសម រង្ស៊ីដែលបានចូលរួមក្នុងសន្និសីទនោះ បានយល់ស្របថាលទ្ធិប្រជាធិបតេយ្យកម្ពុជាកំពុងដើរថយក្រោយជាលំដាប់ ហើយថារដ្ឋាភិបាលនាពេលបច្ចុប្បន្នពូកែខាងរៀបចំរូបភាពបន្លំភ្នែក ឲ្យមានលក្ខណៈដូចជាមានប្រជាធិបតេយ្យប៉ុន្តែការពិតជាក់ស្តែងគឺ គ្មានអ្វីជាសេរីភាពពិតប្រាកដដែល សូម្បីតែការតវ៉ាក៏ត្រូវបានរឹតត្បិតហើយស្ថានភាពក្រីក្ររបស់ ប្រជាពលរដ្ឋត្រូវបានគេលាក់បាំង។
លោកបានអំពាវនាវឲ្យសហគមន៍ខ្មែរនៅបរទេសនិងប្រជាពលរដ្ឋត្រូវ រួបរួមគ្នាដើម្បីផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្នដើម្បីនាំប្រទេស កម្ពុជាទៅកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ។
«ចង់ឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាគឺមានតែ ការផ្លាស់ប្តូរទេ ហើយទោះបីគណបក្សណាក៏ដោយ ឡើងជាប់ខាងក្រោយ បើអ្នកឯងដឹកនាំ មិនកើត ប្រជាពលរដ្ឋនឹងបន្តការផ្លាស់ប្តូរទៀត។ ការផ្លាស់ប្តូរនឹងនាំឲ្យមានលទ្ធិ ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា»។
យ៉ាងណាក៏ដោយ ការបែកបាក់គ្នាក្នុងចំណោមអ្នកប្រជាធិបតេយ្យបានធ្វើឲ្យមានការមិន ពេញ ចិត្តពីសហគមន៍ខ្មែរនៅអាមេរិកាំងផងដែរដែលពួកគេចង់ឃើញឲ្យមាន ការរួបរួមគ្នាជាកម្លាំងតែមួយ។
លោក ព្រហ្ម ស៊ុន ណូរ៉ា អ្នករៀបចំកិច្ចសន្និសីទនេះបានបញ្ជាក់ថាមធ្យោបាយចុងក្រោយគឺត្រូវ រុញអ្នកដឹកនាំបក្សប្រឆាំងឲ្យរួបរួមគ្នាតែមួយ។
«នយោបាយរបស់យើងនេះគឺថា យកអ្នកគាំទ្រទៅឲ្យទប់ទល់ជាមួយអ្នកដឹកនាំ ដើម្បីឲ្យអ្នកដឹកនាំចូលគ្នា។ ដូច្នេះហើយបានថាមេដឹកនាំត្រូវស្តាប់អ្នកគាំទ្រ។ ដូច្នេះយើងយក អ្នកគាំទ្ររុញឲ្យអ្នកដឹកនាំចូលគ្នាដើម្បីធ្វើឲ្យមានសមត្ថភាពទាំង អ្នកដឹកនាំ អ្នកគាំទ្រនៅខាង ក្រៅប្រទេស អ្នកគាំទ្រនៅក្នុងប្រទេសត្រូវយកយោបល់របស់ខ្លួនហ្នឹងរុញមេដឹកនាំ ទាំងអស់ ហ្នឹងឲ្យចូលគ្នា។ មានតែមធ្យោបាយហ្នឹងតែមួយទេ»។
សហគមន៍ខ្មែរអាមេរិកាំងក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេស កម្ពុជានិងនៅជុំវិញពិភពលោកបញ្ចេញសំឡេងរបស់ពួកគេទាមទាររក យុត្តិធម៌តាមរយៈការចុចស៊ីផ្លេរថយន្ត ម៉ូតូ ចុចកណ្តឹងនិងវាយធុងវាយប៉ោតឬក៏ស្រែកដើម្បីសម្តែងថាពួកគេចង់បាន លទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ។ ក្រុមអ្នករៀបចំស្នើសុំឲ្យធ្វើសកម្មភាពនេះបីដងក្នុងថ្ងៃទី២៣ខែ តុលា នៅវេលាម៉ោង៦ ព្រឹក ១២ថ្ងៃ និង៦ល្ងាច ហើយបង្ហូតទង់ជាតិកម្ពុជាឬទង់អង្គការសហប្រជាជាតិឡើង។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាដោយ ភាគីដែលមានជម្លោះជាមួយគ្នានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ដោយភាគីទាំងអស់យល់ព្រមបញ្ចប់សង្គ្រាមស៊ីវិលដែលបាន ហែកហួរប្រទេសអស់ជាង២០ឆ្នាំហើយងាកមកកសាងប្រទេសតាមលទ្ធិ ប្រជាធិបតេយ្យដោយមានការគោរពសិទ្ធិមនុស្ស។
រដ្ឋាភិបាលកម្ពុជាមិនមានគម្រោងរៀបចំខួបលើកទី២០នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះទេ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រុមប្រតិកម្មរហ័សបានបញ្ជាក់ថាអ្វីដែលជា ស្មារតីនៃកិច្ចព្រមព្រៀងនោះ ត្រូវបានអនុវត្តតាមចប់សព្វគ្រប់ហើយ ហើយលោករិះគន់ការដាក់គាបសង្កត់ណាមួយពីខាងក្រៅដើម្បីចង់ ឲ្យរដ្ឋាភិបាលធ្វើអ្វីតាមតែពួកគេចង់បាន។
«យើងដឹងហើយ សេចក្តីព្រៀមព្រៀងសន្តិភាពហ្នឹងធ្វើឲ្យយើងទាំងអស់គ្នា ទាំងក្នុងស្រុក និងក្រៅស្រុកចូលរួមដើម្បីកសាងស្រុកតាមរយៈឆន្ទៈរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុក មិនបាច់ ចាំឆន្ទៈរបស់អ្នកនៅក្រៅទេ អាហ្នឹងចំណុចទីមួយ។ ហើយសំខាន់ដែលក្រុមគណបក្ស នយោបាយខ្លះហ្នឹង គេយកសេចក្តីព្រៀមព្រៀងសន្តិភាពហ្នឹងដើម្បីជាឈ្នាន់នាំគេមកកាន់ អំណាច។ ប៉ុន្តែ យើងនិយាយហ្នឹងវាប្រាស់ចាកអំពីអ្វីដែលកើតមានតាមរយៈលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។ រៀងរាល់ ៥ ឆ្នាំម្តងគឺយើងមានសមត្ថភាពទាំងអស់គ្នាមកឈរ ឈ្មោះបោះឆ្នោត មករៀបចំគណបក្ស មិនអីចាំបាច់ ឬក៏សារៈសំខាន់ណាមួយដែលទៅ ប្រកូកប្រកាស ដែលវាយប្រមាថកាតទានដល់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរតាមរយៈធម្មនុញ្ញ ទេ»។
មានពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនក៏បានទៅធ្វើបាតុកម្មតវ៉ានៅ មុខទីស្នាក់ការអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រដើម្បីទាក់ទាញ សហគមន៍អន្តរជាតិឲ្យចាប់អារម្មណ៍ដោះស្រាយបញ្ហាដែលនៅសេសសល់ដែលមិន ទាន់បានដោះស្រាយ ហើយតាមអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកំណត់ឡើងដូចជា ត្រូវមានការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវនិងឲ្យប្រទេសជិត ខាងគោរពបូរណភាពទឹកដីប្រទេសកម្ពុជាដែលគេយល់ថានៅតែត្រូវរំលោភ ចូលដោយប្រទេសជិតខាងជាដើម៕