ហោ ណាំហុង​ចំអក​មេធាវី​នួន ជា - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Wednesday, October 26, 2011

ហោ ណាំហុង​ចំអក​មេធាវី​នួន ជា

Wednesday, 26 October 2011 12:01
វង្ស សុខេង
រដ្ឋ ​មន្ត្រី​​ការ​បរទេស​កម្ពុជា លោក ហោ ណាំ​ហុង (ស្តាំ) និង​​លោក Jeff Daigle នៅ​​ក្នុង​​សន្និសីទ​​កា​សែត​ នៅ​​ក្រសួ​​ង​ការ​​បរទេស​ កាល​​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​។ រូបថត ហុង មិនា


ភ្នំពេញៈ លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កាល​ពី​ម្សិល​មិញ​ បាន​ធ្វើ​ការ​ចំអក ចំពោះ​ពាក្យ​បណ្តឹង​ព្រហ្ម​ទណ្ឌ​ ដាក់​ប្តឹង​ដោយ​មេធាវី​ពីរ​រូប​របស់​លោក​នួន ជា ​បង​ធំ​ទី២ ក្នុង​របប​ខ្មែរ​ក្រហម ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ ដែល​ចោទ​រូប​លោក និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​ទៀត​ ពី​បទ​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ចការ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម។
លោក ហោ ណាំហុង បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ នៅ​ក្រសួង​ការ​បរទេស​ថា៖​«នេះ​ជា​រឿង​កំប្លែង​ ដែល​វា​មិន​ស័ក្តិសម​ឲ្យ​យើង​តប​ត[ចំពោះ​មេ​ធាវី​បរទេស​ទាំង​នោះ]​វិញ​ទេ»។
លោក​ហោ ណាំហុង មាន​ប្រសាសន៍​បែប​នេះ ​នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​លោក Michiel Pestman និង Andrew Ianuzzi សហ​មេ​ធាវី​លោក នួន ជា បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​រូប​លោក លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធ​សភា​លោក​ ជា ស៊ីម ​ប្រធាន​រដ្ឋ​សភា​លោក​ ហេង សំរិន ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញ៉ារីទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ចលោក​ គាត ឈន់ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក​ ខៀវ សុភ័គ រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​លោក​ គង់ សំអុល សមាជិក​ព្រឹទ្ធ​សភា គណបក្ស​ប្រជាជន​កម្ពុជា​លោក​ អ៊ុក ប៊ុនឈឿន និងលោក ស៊ីម កា។
ពាក្យ​បណ្តឹង​នោះ​ បាន​ស្រង់​របាយ​ការណ៍​សារ​ព័ត៌មាន​ ដែល​បាន​លើក​ឡើង​ថា មន្ត្រី​ទាំង​នេះ​បាន​ធ្វើ​ការ​បំពាន​លើ​យុត្តិធម៌​ ដែល​បាន​ប្រឆាំង​ជំទាស់​ ចំពោះ​ការ​ស៊ើប​អង្កេត និង​ការ​ចាត់​នីតិ​វិធី​បន្ត​ នៅ​ក្នុង​សំណុំ​រឿង០០៣ និង ០០៤ ដោយ​បាន​បង្ហាញ​ថា សាក្សី​មួយ​ចំនួន​ ពុំ​គួរ​ចូល​ខ្លួន​ធ្វើ​សក្ខី​កម្ម​ក្នុង​សំណុំ​រឿង ០០២ ទេ ហើយ​ថែម​ទាំង​បាន​ព្រងើយ​កន្តើយ​ នឹង​ដីកា​របស់​សាលា​ក្តី​ខ្មែរ​ក្រហម ឲ្យ​ចូល​ខ្លួន​ធ្វើ​សក្ខី​កម្ម​ក្នុង​សំណុំ​រឿង​ ០០២ ទៀត​ផង៕

Post Bottom Ad

Responsive Ads Here

Pages