អត្ថបទចុះផ្សាយនៅថ្ងៃ ព្រហស្បតិ៍ 07 កក្កដា 2011 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ ព្រហស្បតិ៍ 07 កក្កដា 2011
ដើមកំណើតនៃបក្សកុម្មុយនិស្តកម្ពុជា
ប្រភពដើមនៃបក្សកុម្មុយនិស្តកម្ពុជា គឺកើតចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិន
មុននឹងបង្កើតជាគណបក្សកុម្មុយនិស្តកម្ពុជា ចលនាកុម្មុយនិស្តខ្មែរ គឺជាផ្នែកមួយ នៃគណបក្សកុម្មុយនិស្តឥណ្ឌូចិន របស់ ហូ ជីមិញ។ នៅឆ្នាំ១៩៥១ ទើបចលនាកុម្មុយនិស្តខ្មែរបានបែកចេញពីគណបក្សកុម្មុយនិស្តឥណ្ឌូចិន ដោយបង្កើតជាគណបក្សខ្លួនឯង មានឈ្មោះថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា
បក្សកុម្មុយនិស្តឥណ្ឌូចិន
លទ្ធិកុម្មុយនិស្តបានចាប់ផ្តើមរីកដុះដាលខ្លាំង នៅទូទាំងពិភពលោក តាមរយៈចលនាប្រឆាំងនឹងអាណានិគម ដែលចាប់ផ្ទុះឡើង នៅក្រោយសង្រ្គាមលោកលើកទីពីរ។ នៅឥណ្ឌូចិន ដែលស្ថិតក្រោមអាណានិគមបារាំង ក៏មានចលនាកុម្មុយនិស្តមួយដែរ គឺ “បក្សកុម្មុយនិស្តឥណ្ឌូចិន” ដែលបង្កើតឡើងដោយ ហូ ជីមិញ នៅឆ្នាំ១៩៣០។ បក្សនេះប្រមូលផ្តុំចលនាកុម្មុយនិស្តដែលមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ។
នៅកម្ពុជា សាខាបក្សកុម្មុយនិស្តឥណ្ឌូចិន ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៤២ ដោយអាចារ្យមៀន ហៅ សឺន ង៉ុកមិញ។ យោងតាមលោកស្រី Elizabeth Beckerឈ្មោះ សឺន ង៉ុកមិញ នេះ គឺជាការច្របាច់បញ្ចូលគ្នារវាង សឺន ង៉ុកថាញ់ និង ហូ ជីមិញ។ ធ្វើបែបនេះ គឺក្នុងគោលដៅឆ្លៀតយកចំណេញពីប្រជាប្រិយភាពរបស់ សឺន ង៉ុកថាញ់ ដែលជាប្រមុខដឹកនាំចលនាប្រឆាំងបារាំងដ៏ល្បីល្បាញមួយ គឺចលនាខ្មែរឥស្សរៈ។ ប៉ុន្តែ សឺន ង៉ុកថាញ់ មិនមែនជាមនុស្សកុម្មុយនិស្តទេ។
បក្សប្រជាជនបដិវត្តន៍កម្ពុជា
នៅឆ្នាំ ១៩៥១ សឺន ង៉ុកមិញ ថែមទាំងបានបង្កើតចលនាប្រដាប់អាវុធមួយ ដោយដាក់ឈ្មោះថា “សមាគមខ្មែរឥស្សរៈ” ទៀតផង ជាហេតុនាំឲ្យមានការភាន់ច្រលំ មិនដឹងមួយណាជាខ្មែរឥស្សរៈកុម្មុយនិស្ត និងមួយណាមិនមែនកុម្មុយនិស្ត។ នៅឆ្នាំដដែលនេះដែរ វៀតណាមបានសម្រេចបំបែក បក្សកុម្មុយនិស្តឥណ្ឌូចិន ឲ្យទៅជាបក្សកុម្មុយនិស្តផ្ទាល់របស់ប្រទេសនីមួយៗវិញ។ ក្រុមខ្មែរកុម្មុយនិស្តក៏សម្រេចបង្កើតបក្សកុម្មុយនិស្តផ្ទាល់របស់ ខ្លួន ដែលមានឈ្មោះថា “បក្សប្រជាជនបដិវត្តន៍កម្ពុជា”។ បក្សនេះដឹកនាំដោយគណៈកម្មាធិការមជ្ឈិមបក្សបណ្តោះអាសន្នមួយ ដែលមាន សឺន ង៉ុកមិញ ជាប្រធាន ទូ សាមុត ជាអនុប្រធាន និង សៀវ ហេង ជាអគ្គលេខាធិការ។ ក៏ប៉ុន្តែ ពីឆ្នាំ១៩៥១ រហូតដល់ឆ្នាំ១៩៦០ ក្រុមខ្មែរកុម្មុយនិស្តមិនបានរៀបចំធ្វើសន្និបាតបង្កើតបក្សជា ផ្លូវការទេ ដែលជាហេតុនាំឲ្យ បក្សប្រជាជនបដិវត្តន៍កម្ពុជាមិនទាន់មានឯករាជ្យដាច់ស្រឡះពី បក្សកុម្មុយនិស្តឥណ្ឌូចិន។ សូម្បីតែលក្ខន្តិកៈរបស់បក្សក៏វៀតណាមជាអ្នកសរសេរឲ្យដែរ រួចទើបយកមកបកប្រែជាភាសាខ្មែរ។
បក្សពលករកម្ពុជា
ក្រោយពីសន្និសីទក្រុងហ្សឺណែវខែកក្កដា ឆ្នាំ១៩៥៤ ដែលកិច្ចព្រមព្រៀងបានហាមឃាត់មិនឲ្យមានចលនាតស៊ូប្រដាប់អាវុធនៅលើ ទឹកដីកម្ពុជា បក្សប្រជាជនបដិវត្តន៍កម្ពុជាក៏បែកខ្ញែកគ្នាជាបីក្រុម៖
ការណ៍ដែលចលនាខ្មែរកុម្មុយនិស្តត្រូវបែកជាពីរ ដោយមួយប៉ែករត់ទៅប្រទេសវៀតណាម និងមួយប៉ែកទៀត នៅក្នុងប្រទេសកម្ពុជាបែបនេះ ទំនងជាមូលហេតុចម្បង ដែលនាំឲ្យមានការកាប់សម្លាប់គ្នារវាងសមាជិកបក្ស នៅអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩ រហូតដល់ខ្មែរកុម្មុយនិស្តមួយក្រុមដែលរត់ទៅវៀតណាម នាំទ័ពវៀតណាមមកវាយខ្មែរកុម្មុយនិស្តក្នុងស្រុក ដែលជាអតីតសហការី។
នៅខែកញ្ញា ឆ្នាំ១៩៦០ ពោលគឺ ៩ឆ្នាំក្រោយពីបែកចេញពីគណបក្សកុម្មុយនិស្តឥណ្ឌូចិន ទើបបក្សប្រជាជនបដិវត្តន៍កម្ពុជាបានរៀបចំធ្វើសន្និបាតដោយលួចលាក់ មួយ ក្នុងគោលដៅបង្កើតជាផ្លូវការនូវគណបក្សកុម្មុយនិស្តផ្ទាល់របស់ កម្ពុជា ប៉ុន្តែ បានប្តូរឈ្មោះបក្សទៅជា “បក្សពលករកម្ពុជា” វិញ។ បក្សថ្មីនេះ មាន ទូ សាមុត ជាលេខាបក្ស នួន ជា ជាលេខារង ហើយ សាឡុត ស គឺជាមេដឹកនាំលំដាប់ទីបីក្នុងបក្ស។ សាឡុត ស គឺជាឈ្មោះដើមរបស់ ប៉ុល ពត។ អៀង សារី ដែលជាមិត្តភក្តិរបស់ សាឡុត ស ក៏ត្រូវបានជ្រើសរើសឲ្យធ្វើជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សថ្មី នេះដែរ។
បក្សកុម្មុយនិស្តកម្ពុជា
នៅក្រោយពេលដែលទូ សាមុត បានបាត់ខ្លួន នៅឆ្នាំ១៩៦៣ សាឡុត ស ក៏បានឡើងមកកាន់តំណែងជាលេខាបក្សពលករកម្ពុជា រំលងនួន ជា ដែលជាលេខារង។ ក្នុងអំឡុងចុងឆ្នាំ១៩៦៤ ដើមឆ្នាំ១៩៦៥ សាឡុត ស បានទៅធ្វើទស្សនកិច្ចនៅវៀតណាម និងនៅចិន។ ក្រោយពីបានទទួលនូវការគាំទ្រពីសំណាក់ប្រទេសចិន សាឡុត ស ក៏បានផ្តាច់ខ្លួនបន្តិចម្តងៗពីឥទ្ធិពលវៀតណាម។ នៅខែកញ្ញា ឆ្នាំ១៩៦៦ សាឡុត ស បានប្តូរឈ្មោះបក្សពលករកម្ពុជា មកជា "បក្សកុម្មុយនិស្តកម្ពុជា" វិញ។
សម្រាប់ក្រុមខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត សន្និបាតខែកញ្ញា ឆ្នាំ១៩៦០ ទើបជាការចាប់ផ្តើមពិតប្រាកដនៃចលនាកុម្មុយនិស្តរបស់ខ្លួន ហើយបដិសេធមិនទទួលស្គាល់ថាខ្លួនមានកំណើតចេញពី បក្សប្រជាជនបដិវត្តន៍កម្ពុជានោះទេ។ ពួកខ្មែរក្រហមធ្វើបែបនេះ ក្នុងចេតនាផ្តាច់បដិវត្តន៍របស់ពួកគេឲ្យដាច់ស្រឡះពីបក្ស កុម្មុយនិស្តឥណ្ឌូចិន ដើម្បីកុំឲ្យមានជាប់ពាក់ព័ន្ធជាមួយប្រទេសវៀតណាម។ ផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្នជាគណបក្សកាន់អំណាចនៅកម្ពុជា តែងតែប្រកាន់យកបក្សប្រជាជនបដិវត្តន៍កម្ពុជា ជាប្រភពដើមរបស់ខ្លួន ហើយកំណត់យកថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ជាថ្ងៃកំណើតបក្សជាប់រហូតមកទល់ពេលបច្ចុប្បន្ននេះ។
ការតស៊ូតាមផ្លូវនយោបាយក្រោមរូបភាព “បក្សប្រជាជន”
នៅក្នុងការតស៊ូផ្នែកនយោបាយ នៅចន្លោះទសវត្សរ៍ទី៥០ និង៦០ ខ្មែរកុម្មុយនិស្តបានចែកចេញជាបីក្រុមធំៗ៖
មួយក្រុមបានធ្វើសកម្មភាពជាចំហ ក្នុងឋានៈជាសមាជិករបស់បក្សប្រជាជន ដែលពួកគេបានបង្កើតឡើងដោយស្របច្បាប់ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ១៩៥៥។ បើទោះជាបានបង្កើតបក្សពលករជាផ្លូវការ នៅឆ្នាំ១៩៦០ហើយក៏ដោយ ក៏ប៉ុន្តែ ពួកកុម្មុយនិស្តនៅតែបន្តធ្វើការតស៊ូផ្នែកនយោបាយដោយប្រើឈ្មោះ បក្សប្រជាជនដដែល ដោយទុកបក្សពលករជាការណ៍សម្ងាត់។
ពួកខ្មែរកុម្មុយនិស្តក្រុមទីពីរ ទៅប្រកបមុខរបរជាគ្រូបង្រៀន អ្នកនិពន្ធ ឬអ្នកកាសែត ជាដើម ដោយលាក់មិនឲ្យគេដឹងថាពួកគេជាសមាជិករបស់បក្សកុម្មុយនិស្ត នោះទេ។ ក្រុមនេះមានភារកិច្ចធ្វើការឃោសនាជាសម្ងាត់ ដើម្បីរើសសមាជិកថ្មីឲ្យចូលបក្ស និងបង្កើតជាសាខាបក្សតូចៗ នៅតាមកន្លែងដែលពួកគេធ្វើការ។ ក្រុមនេះថែមទាំងបានបង្កើតវិទ្យាល័យឯកជនមួយផ្ទាល់ខ្លួនទៀតផង ដោយដាក់ឈ្មោះថា “វិទ្យាល័យកម្ពុជបុត្រ”។
ចំណែកក្រុមទីបី ពួកគេបានប្រឡូកចូលធ្វើនយោបាយ ដោយជ្រកក្រោមឈ្មោះចលនាសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ។
មូលហេតុនៃបរាជ័យរបស់បក្សប្រជាជនក្នុងការបោះឆ្នោតជាតិ
ក៏ប៉ុន្តែ នៅគ្រប់ការបោះឆ្នោតទាំងអស់ ទាំងការបោះឆ្នោតឆ្នាំ១៩៥៥ និងការបោះឆ្នោតក្រោយៗមកទៀត បក្សប្រជាជនត្រូវទទួលបរាជ័យទាំងស្រុង ដោយរកមិនបានមួយអាសនៈផង នៅក្នុងសភាជាតិ។ លើកលែងតែខ្មែរកុម្មុយនិស្ត៣នាក់ ដែលបានទៅជ្រកក្រោមឈ្មោះសង្គមរាស្រ្តនិយមប៉ុណ្ណោះ ដែលបានជាប់ឆ្នោតជាតំណាងរាស្រ្ត។ អ្នកទាំង៣នាក់នោះ មាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់ឆ្នោត នៅឆ្នាំ១៩៥៨ ហើយ ខៀវ សំផន ជាប់ឆ្នោតនៅឆ្នាំ១៩៦២។
បរាជ័យរបស់ពួកកុម្មុយនិស្ត នៅក្នុងការបោះឆ្នោតជាតិនេះ អាចបណ្តាលមកពីកត្តាធំៗបី៖
កត្តាទីមួយ (ដូចខ្ញុំបានជម្រាបជូនលោកអ្នកស្តាប់រួចមកហើយថា) ចលនាកុម្មុយនិស្តនៅកម្ពុជា ក៏ដូចជានៅប្រទេសផ្សេងៗទៀតដែរ បានទទួលនូវការគាំទ្រពីសំណាក់ប្រជាជន ដោយសារពួកគេប្រយុទ្ធប្រឆាំងនឹងអាណានិគម។ ក្រោយពេលដែលបារាំងបានផ្តល់ឯករាជ្យដល់កម្ពុជា ការតស៊ូរបស់ពួកកុម្មុយនិស្តក៏លែងមានន័យតទៅទៀត។ កុំថាឡើយតែប្រជាជនកម្ពុជាទូទៅ សូម្បីតែក្នុងចំណោមសមាជិកចលនាកម្មុយនិស្តខ្មែរខ្លួនឯង ក៏មានខ្លះចាប់ផ្តើមចោទជាសំណួរខ្លួនឯងដែរថា តើពួកគេតស៊ូដើម្បីអ្វីទៀត បើពេលនេះបារាំងលែងកាន់កាប់ប្រទេសកម្ពុជាទៀតហើយនោះ?
កត្តាទីពីរ នៅឆ្នាំ១៩៥៥ សៀវ ហេង ដែលជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍កម្ពុជា បានចុះចូលដោយសម្ងាត់ជាមួយសម្តេច នរោត្តម សីហនុ។ សៀវ ហេង ក៏បានក្លាយជារនុកក្នុងរបស់ចលនាសង្គមរាស្រ្តនិយម ដោយនៅបន្តកាន់តំណែងកំពូលរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជាដដែល រហូតដល់ឆ្នាំ១៩៥៩។ យោងតាមលោកស្រី Elizabeth Beckerក្នុងអំឡុងពេលនោះ សៀវ ហេង បានផ្តល់ព័ត៌មានសម្ងាត់ជាច្រើនទាក់ទងនឹងចលនាកម្មុយនិស្តខ្មែរ ដែលជួយឲ្យកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ធ្វើការបំបែកសម្បុកសម្ងាត់របស់ពួកកម្មុយនិស្ត។
កត្តាទីបី ដែលនាំឲ្យបក្សប្រជាជនទទួលបរាជ័យក្នុងការបោះឆ្នោតជាតិ គឺការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររដ្ឋាភិបាលសង្គមរាស្រ្ត និយម។ នៅរាល់ពេលធ្វើការឃោសនាបោះឆ្នោតម្តងៗ សមាជិកបក្សប្រជាជនជាច្រើននាក់ រួមទាំងបេក្ខជនតំណាងរាស្រ្តផងត្រូវបានប៉ូលិសចាប់ខ្លួន ហើយសមាជិកខ្លះទៀតត្រូវគេលបធ្វើឃាត។ រហូតដល់មានពេលខ្លះ ដូចជា នៅឆ្នាំ១៩៥៨ ជាដើម កែវ មាស ដែលជាបេក្ខជនតែមួយគត់របស់បក្សប្រជាជន ត្រូវបង្ខំចិត្តលាក់ខ្លួន មិនហ៊ានទាំងចេញមកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផង។
ទោះជាប្រឈមមុខនឹងស្ថានភាពបែបនេះក៏ដោយ ក្រុមខ្មែរកុម្មុយនិស្តនៅតែបន្តការតស៊ូផ្នែកនយោបាយរបស់ខ្លួនតទៅទៀត។ សូម្បីតែក្រោយពីបានបង្កើតបក្សពលករកម្ពុជា នៅឆ្នាំ១៩៦០ ហើយក៏ដោយ ក៏ពួកកុម្មុយនិស្តបានសម្រេចរក្សាទុកបក្សប្រជាជន ដើម្បីចូលរួមការបោះឆ្នោតម្តងទៀត នៅឆ្នាំ១៩៦២។ រហូតដល់ឆ្នាំ១៩៦៧ ទើបពួកខ្មែរកុម្មុយនិស្តសម្រេចចិត្តចាប់យកការតស៊ូដោយប្រដាប់អាវុធ វិញម្តង៕

- មួយក្រុម រួមមាន សឺន ង៉ុកមិញ, កែវ មុន្នី, ម៉ី ផូ, រ័ត្ន សាមឿន, ប៉ែន សុវណ្ណ ជាដើម បានរត់ទៅប្រទេសវៀតណាម។
- ក្រុមទីពីរ រួមមាន ទូ សាមុត, សៀវ ហេង, នួន ជា, សោ ភឹម ជាដើម នៅបន្តសកម្មភាពជាសម្ងាត់ នៅក្នុងប្រទេសកម្ពុជា។
- ក្រុមទីបី រួមមាន កែវ មាស, នន សួន, ប៉ែន យុទ្ធ ជាដើម បានបង្កើតជាគណបក្សស្របច្បាប់មួយ ឈ្មោះថា “គណបក្សប្រជាជន” ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។ ក៏ប៉ុន្តែ ក្រុមទាំងបីនេះនៅតែបន្តទាក់ទងគ្នាជាប្រចាំ។