ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, October 18, 2012

ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស

2012-10-16
នៅ​មុន​ពេល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ សោយ​ទិវង្គត តើ​ព្រះអង្គ​មាន​ព្រះ​រាជ​ឱង្កា​ណែនាំ​អ្វី​ខ្លះ​ដល់​ព្រះ​រាជវង្សានុវង្ស?




AFP file photo
សម្ដេចព្រះ នរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។








ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​មុន​ព្រះអង្គ​សោយ​ទិវង្គត ព្រះអង្គ​មាន​ព្រះ​រាជ​ឱង្កា​ណែនាំ​ដល់​ព្រះរាជវង្សានុវង្ស​ឲ្យ​ធ្វើ​អំពើ​ ល្អ​នៅ​ក្នុង​សង្គម និង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ។
អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះ​រាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះ​រាជ​បន្ទូល​ថា នៅ​ពេល​ព្រះ​រាជវង្សានុវង្ស​ទៅ​ថ្វាយ​បង្គំ​គាល់​អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​តែងតែ​លើក​អំពី​គោល​បំណង​សំខាន់​របស់​ព្រះអង្គ​ឲ្យ​មាន​ការ​ បង្រួបបង្រួម​ជាតិ។
ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះ​រាជ​បន្ទូល​ឲ្យ​ដឹង​នេះ នៅ​បន្ទាប់​ពី​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥ តុលា។
ទាក់ទង​ទៅ​នឹង​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះ​មហា​វីរក្សត្រ​នេះ សាធារណជន​ខ្មែរ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​ប្រទេស​កម្ពុជា បាត់​បង់​នូវ​ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​បាន​សម្ដែង​ព្រះ​រាជ​ហរទ័យ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​ដែរ។ ព្រះអង្គ​ម្ចាស់​មាន​ព្រះ​រាជ​បន្ទូល​ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ផ្ដែ​ផ្ដាំ​ថា ប្រទេស​ជាតិ​អាច​ជឿន​លឿន​ទៅ​បាន​លុះ​ត្រា​តែ​នៅ​ក្នុង​ប្រទេស​មាន​យុត្តិធម៌ ​សង្គម និង​យុត្តិធម៌​សេដ្ឋកិច្ច។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា មាន​ប្រសាសន៍​ថា អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​ប្រសូត​អ្នក​ចេះ​ដឹង​ជា​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា ដើម្បី​ជួយ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ធ្វើ​ឲ្យ​កម្ពុជា មាន​ការ​បង្រួបបង្រួម​ជាតិ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​រង​គ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ពី​ លំនៅ​ឋាន គឺ​សហគមន៍​បឹងកក់ និង​បុរីកីឡា រាប់​រយ​នាក់ បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ដង្ហែ​ក្បួន​ទៅ​កាន់​ព្រះ​បរម​រាជវាំង ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ដល់​អតីត​ព្រះ​មហា​វីរក្សត្រ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា នៅ​គ្រា​ដែល​រដ្ឋាភិបាល​បាន​ដង្ហែ​ព្រះ​បរម​សព​របស់​ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន យក​មក​តម្កល់​នៅ​ព្រះ​បរម​រាជវាំង​នោះ៕ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages