ថ្ងៃទី 31-10-2011 ម៉ោង 11:48:17
ភ្នំពេញ
៖ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ
ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ
មានព្រះរាជឱង្ការ ក្នុងមិទិ្ទញមហាជនអបអរ
សាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចឪគម្រប់ ៨៩ យាងចូល ៩០
ព្រះវស្សា និងខួប ២០ ឆ្នាំ
នៃការយាងមាតុភូមិនិវត្តន៍របស់ព្រះករុណាព្រះមហាវីរក្សត្រ
ព្រះវររាជបិតា ជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី ៣០ តុលា ឆ្នាំ ២០១១
នៅខាងមុខព្រះបរមរាជវាំងថា ព្រះអង្គ និងសម្តេចម៉ែ
នឹងគង់ប្រថាប់ ក្នុងប្រទេស កម្ពុជាជានិរន្តរ៍
មិនចេញទៅក្រៅប្រទេសទៀតទេ ហើយបើត្រូវការគ្រូពេទ្យចិន
ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពនោះ
ព្រះអង្គស្នើឲ្យមហាមិត្ត សាធារណរដ្ឋប្រជាមានិតចិន
បញ្ជូនគ្រូពេទ្យមកកម្ពុជាតែម្តង ។
យាងនិងអញ្ជើញចូលរួមក្នុងមិទ្ទិញ
នេះ ក៏មានព្រះរាជវត្តមានដ៏ខ្ពស់ខ្ពស់បំផុត
នៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី
ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី
នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរផងដែរ ។
នាពិធីដ៏មហោឡារិក ក្នុងសេរីភាព
សេចក្តីថ្លៃថ្នូរ និងសុភមង្គល សម្តេចអគ្គមហាពញាចក្រី ហេង
សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធ សភា រដ្ឋសភា
រាជរដ្ឋាភិបាល ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ
អង្គទូតនៃប្រទេសជាមិត្ត ប្រចាំនៅកម្ពុជា មន្ត្រីរាជការ
ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជា៤ម៉ឺននាក់។

ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យ
សម្តែងការកោតសរសើរ ចំពោះហ្លួង ក៏ដូចជា រាជរដ្ឋា ភិបាល
ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ រដ្ឋសភា ព្រឹទ្ធសភា
ដល់ប្រជារាស្ត្រ គ្រប់ជាន់ថ្នាក់ និងគ្រប់មជ្ឈដ្ឋាន
ដែលបានខិតខំបង្ហាញឲ្យពិភពលោកឃើញច្បាស់ថា កម្ពុជា
សព្វថ្ងៃមានការរីកចម្រើនលូតលាស់ឥតឈប់ឈរលើគ្រប់វិស័យ ។ ពិភពលោក
បានឃើញច្បាស់ថា កម្ពុជាបានរួបរួមគ្នាល្អណាស់
ក្នុងការកសាងជាតិ ការដោះស្រាយបញ្ហាជាតិ ដូចជាការ
ដោះស្រាយបញ្ហាជូនរាស្ត្រក្រីក្រជាដើម ។ ហ្លួង រាជរដ្ឋាភិបាល
កងយោធលខេមរភូមិន្ទ ប្រជារាស្ត្រយើង ទាំងអស់
បានពួតដៃគ្នាកសាងជាតិ ដើម្បី
កម្ពុជាយើងប្រាសចាកជាដាច់ខាតឋានៈទន់ខ្សោយទៅជាអតិបរិមា
ជានិរន្តរ៍ ជាឋានៈ អំណាចមួយក្នុងពិភពលោក ដែលនេះជាការល្អណាស់
ព្រោះថាការរួបរួមគ្នាជាធ្លុងមួយ ដើរផ្លូវតែមួយ គឺហ្លួង
និងរាជរដ្ឋាភិបាល សភា ប្រជារាស្ត្រ ។ ដូចខ្ញុំបានប្រកាស
អម្បាញ់មិញថា ខ្ញុំមកនៅ ជាមួយកូនចៅដរាប បង្ហាញពិភពលោកឲ្យឃើញថា
យើងរួបរួម គ្នាល្អណាស់ ក្នុងផ្លូវល្អណាស់ គឺផ្លូវសន្តិភាព
ផ្លូវឯករាជ្យ កសាងជាតិឥតឈប់ឈរលើ គ្រប់វិស័យ
បើទោះបីជាខ្ញុំចូលនិវត្តន៍ទៅហើយក៏ដោយក៏នៅកសាងជាតិជាមួយ
រាជរដ្ឋាភិបាលផងដែរ ។
