Monday, 17 October 2011 16:26
ទេព និមល-Phonpenh Post
ភ្នំពេញៈ នាយកដ្ឋានពន្ធដា នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនបានជាង ៩៧ ២៨២លានរៀលនៅក្នុងឆ្នាំ២០១១នេះ លើយានយន្តសរុបជាង ១លានគ្រឿង។យោងតាមរបាយការណ៍របស់នាយកដ្ឋានពន្ធដា ដែលចេញផ្សាយដោយសម្ព័ន្ធភាព ប្រជាពលរដ្ឋដើម្បីគណនេយ្យភាពសង្គមនៅកម្ពុជា នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា រយៈពេល ៣ខែនៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់នាយកដ្ឋានពន្ធដា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ ទទួលបានប្រាក់សរុបចំនួន ៩៧ ២៨២ ៩៧៣ ៥០០រៀល លើយានយន្តចំនួន ១ ៦១៨ ០៣៤ គ្រឿង។
ថវិកាពន្ធដាឆ្នាំ២០១១នេះ បានកើនឡើងលើសឆ្នាំ២០១០ ដែលអាជ្ញាធរប្រមូលពន្ធបានចំនួន ៨២ ១៣៦ ៤៥៨ ៥០០រៀល លើយានយន្តចំនួន ១ ៥៧៦ ២១៩ គ្រឿង។
ថវិកាពន្ធដាឆ្នាំ២០១១នេះ បានកើនឡើងលើសឆ្នាំ២០១០ ដែលអាជ្ញាធរប្រមូលពន្ធបានចំនួន ៨២ ១៣៦ ៤៥៨ ៥០០រៀល លើយានយន្តចំនួន ១ ៥៧៦ ២១៩ គ្រឿង។