សាលាដំបូងនឹងជំនុំជម្រះអតីតមេខ្មែរក្រហម តាមបទចោទ ម្តងមួយៗ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, September 23, 2011

សាលាដំបូងនឹងជំនុំជម្រះអតីតមេខ្មែរក្រហម តាមបទចោទ ម្តងមួយៗ

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 22 កញ្ញា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 22 កញ្ញា 2011 
អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងបួន ដែល​ជា​ជនជាប់ចោទ ក្នុង​សំណុំរឿង ០០២
Reuters/Montage RFI 
ចៅក្រម​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរក្រហម​បាន​សម្រេច​បំបែក​ សំណុំ​រឿង​០០២​ជា​ផ្នែក​តូចៗ​ ដើម្បី​សម្រួល​ដល់​ដំណើរការ​សវនាការ​អោយ​បាន​ឆាប់​ចប់។ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ពន្យល់​ថា ការ​បំបែក​សំណុំ​រឿង​០០២​ជា​ផ្នែក​តូចៗ បាន​ន័យ​ថា សាលា​ដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម​នឹង​ជំនុំជម្រះ​អតីត​មេ​ដឹកនាំ​ខ្មែរ​ ក្រហម​តាម​បទ​ចោទ​ម្តង​មួយៗ ដោយ​ចាប់ផ្តើម​ពី​បទចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ទាក់ទងនឹង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ។ អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​ទាំង​៤​នាក់​ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​ ចោទ​ប្រកាន់​ចំនួន​៤​បទល្មើស។
ចៅក្រម​សាលា​ដំបូង​របស់​តុលាការ​ខ្មែរ​ក្រហម​បាន​សម្រេច​បំបែក​ សំណុំរឿង​០០២​ដែល​ពាក់ព័ន្ធ​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​៤​រូប​នោះ ជា​ផ្នែក​តូចៗ។ ការ​បំបែក​សំណុំ​រឿង​ជា​ផ្នែក ដែល​ក្រុម​ចៅក្រម​ពន្យល់​ថា ​គឺ​ដើម្បី​ធ្វើ​អោយ​ដំណើរការ​នៃ​ការ​ជំនុំជម្រះ​កាន់​តែ​លឿន និង​ឆាប់​ចប់។

អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​លោក​ នេត្រ ភក្ត្រា​ បាន​បញ្ជាក់​អោយ​ដឹង​ថា ការ​បំបែក​សំណុំ​រឿង​០០២​ជា​ផ្នែក​តូចៗ​នេះ នឹង​ជួយ​ដល់​អង្គ​ជំនុំ​ជម្រះ​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​ជន​ រងគ្រោះ​ដើម្បី​អោយ​ទទួល​បាន​យុត្តិធម៌​ប្រកប​ដោយ​អត្ថន័យ​និង​ទាន់​ពេលវេលា និង​ការពារ​សិទ្ធិ​ជន​ជាប់ចោទ​ទាំងអស់​ក្នុង​សំណុំ​រឿង​០០២​ ដើម្បី​ទទួល​បាន​ការ​ជម្រះ​អោយ​បាន​ឆាប់។ លោក​ នេត្រ ភត្រា​ បន្ត​ថា ការ​បំបែក​សំណុំ​រឿង​យ៉ាង​នេះ​នឹង​ជួយ​អោយ​សាលាដំបូង​ចំណាយ​ពេល​ខ្លី​ក្នុង​ ការ​បញ្ចប់​ការ​ជម្រះ​ក្តី។

បើយោង​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ដដែល ការ​បំបែក​សំណុំ​រឿង​នេះ​មាន​ន័យ​ថា​សាលា​ដំបូង​នឹង​ជំនុំជម្រះ​ជន​ជាប់ចោទ​ ទៅ​តាម​បទល្មើស​ម្តង​មួយៗ។ ហើយ​បទ​ល្មើស​ដំបូង​ដែល​ត្រូវ​គ្រោង​យក​មក​ជំនុំ​ជម្រះ​ដំបូង​គេ​លើ​ជន​ ជាប់ចោទ​ទាំង​៤​នាក់​នោះ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ បទល្មើស​មួយ​នេះ​មាន​ពាក់ព័ន្ធ​នឹង​នយោបាយ​បណ្តេញ​ប្រជាជន​ដោយ​បង្ខំ​ចំនួន​ ២​លើក។ លើក​ទី​មួយ​ គឺ​ការ​បណ្តេញ​ចេញ​ពី​ទីក្រុងភ្នំពេញ​នៅ​ថ្ងៃ​ទី​១៧​មេសា​ឆ្នាំ​១៩៧៥ និង​ការ​បណ្តេញ​ប្រជាជន​លើក​ទី​២​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នៅ​ចន្លោះ​ខែ​កញ្ញា​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៧។

សូមរម្លឹកថា តុលាការ​ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់​អតីត​មេដឹកនាំ​ខ្មែរ​របប​ក្រហម​ទាំង​៤ ​នាក់​ចំនួន​៤​បទល្មើស។ ទីមួយ​ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ទី២​-​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​ ១៩៤៩ ទី​៣- អំពើ​ប្រល័យ​ពូជសាសន៍ និង​ទី៤​-ជា​បទល្មើស​ក្រោម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦៕

Post Bottom Ad

Responsive Ads Here

Pages