០១ មករា ទិវាចូលឆ្នាំសកល
០៧ មករា ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍
១៨ កុម្ភៈ ពិធីបុណ្យមាឃបូជា
០៨ មីនា ទិវានារីអន្តរជាតិ
១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
០១ ឧសភា ទិវាពលកម្មអន្តរជាតិ
១៣-១៤-១៥ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
១៧ ឧសភា ពិធីបុណ្យវិសាខបូជា
២១ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល
០១ មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា
១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ
២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ
២៦-២៧-២៨ កញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌ
២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
៣១ តុលា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះវររាជបិតា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ
០៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ
០៩-១០-១១ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ
ចំណាំ ៖
ប្រតិទិនឈប់សម្រាកខាងលើ គឺយោងទៅលើអនុក្រឹត្យលេខ ១១០ អនក្រ.បក របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១១ ។
ពេលវេលាឈប់សម្រាកទាំងឡាយណាដែលត្រូវចំថ្ងៃណាមួយនៃថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ (សៅរ៍ ឬអាទិត្យ) ត្រូវបានឲ្យឈប់ចំនួន ០១ថ្ងៃ នៃថ្ងៃបន្ទាប់ជាបន្ថែមទៀត ។ ប៉ុន្តែក្នុងករណីត្រូវចំទាំងពីរថ្ងៃជាប់គ្នា គឺទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ នោះចំនួនថ្ងៃបន្ទាប់ដែលត្រូវអនុញ្ញាតឲ្យឈប់សម្រាកបនែ្ថមជាជំនួស គឺឈប់ចំនួន ០១ថ្ងៃតែប៉ុណ្ណោះ ។