♣ក្រោយពីអ្នកបាន Install Ms Office ចូលក្នុងកុំព្យូទ័ររបស់អ្នកហើយ គឺអ្នកតែងត្រូវ ការតំឡើងនូវប្រភេទ Font ផ្សេងៗសំរាប់ប្រើប្រាស់ ក្នុងនោះរួមមាន ទាំង Font ខ្មែរ , អង់គ្លេស, បារាំង, ជប៉ុន, ចិន, ថៃ…ជាដើម ។ ចំពោះប្រភេទ font ផ្សេង (ឧទាហរណ៍ ដូចជា Font ភាសា អង់គ្លេស ៖ Arial, Time and New Roman, Calibri, Tahoma, Verdana, Wingdings….) គឺវានឹងត្រូវបានតំឡើងដោយស្វ័យប្រវត្តិមកជាមួយ Ms Office នៅពេលដែលអ្នកតំឡើងវា ។ ចំពោះអ្នកដែលប្រើប្រាស់ Khmer Unicode Fonts គឺគ្មានបញ្ហាអ្វីចោទនោះទេចំពោះបញ្ហាវាយមិនចេញគ្រប់ស្រៈ និង ព្យញ្ជនៈ ខ្មែរនេះ ។ តែចំនែកអ្នកដែលប្រើប្រាស់ font ខ្មែរ ប្រភេទ Limon ក្រោយពេលដែល អ្នក Install font Limon រួចហើយនោះ នៅតែមិនអាចវាយចេញ គ្រប់ប្រភេទ ស្រៈ និង ព្យញ្ជនៈ របស់ខ្មែរ គឺវាអាចបណ្តាលមកពីបញ្ហាសំខាន់ពីរគឺ ៖
- មិនបាន Copy Normal.DOT យកទៅដាក់នៅទីតាំងត្រឹមត្រូវ ឫ មិនទាន់បានដាក់ Normal.dot ។
- មិនទាន់កែប្រែ Keyboard Options ដែលស្ថិតនៅក្នុង Control Panel ។
♣ ក្នុង Post មួយនេះ ខ្ញុំនឹងលើកយកបង្ហាញអំពី របៀបកែ Keyboard Options ដើម្បីឲ្យអ្នក អាចវាយចេញអក្សរខ្មែរ គ្រប់ស្រៈ និងព្យញ្ជនៈ (សូមចំណាំផងដែរ គឺប្រើសំរាប់ Font Limon ) នៅក្នុង Control Panel ។ អ្នកគ្រាន់តែអនុវត្តន៍តាមជំហានដូចខាងក្រោម ៖
ក្នុង Window Vista & Window 7
- ដំបូងចុច StartControl Panel ( មើលរូប | See Image )
- រួចចុច Region and Language (មើលរូប | See Image )
- បន្ទាប់មកអ្នកចុច Keyboards and Language tab រួចអ្នកចុច ប៊ូតុង Change Keyboards.. tab (មើលរូប | See Image )
- ចុច Add រួចជ្រើសយក English (United State) / Keyboard / រួច ធីក United States-International រួចចុច OK => Apply (មើលរូប 1 | See Image 1 ) (Image 2 )
- ត្រង់ចំនុច Default Input Language អ្នកត្រូវប្តូរមកជា English (United States) -United States- International (មើលរូប | Image )
- ជាចុងក្រោយ ចុច Apply OK ឫ ចុច OK តែម្តងក៏បាន ។
- ដំបូងចុច Start SettingControl Panel (មើលរូប | See Image)
- រួចចុច Regional and Language Options (មើលរូប | See Image )
- ក្រោយមកអ្នកចុច Language tab រួចអ្នកចុច ប៊ូតុង Details (មើលរូប | See Image )
- ចុច Add (មើលរូប| See Image)
- ត្រង់ចំនុច In put language ជ្រើសយក English (United State) រួច ធីក ត្រង់ Keyboards layout / Me រួចជ្រើសយក United States -International ហើយចុច OK Apply (មើលរូប | See Image)
- ត្រង់ចំនុច Default Input Language អ្នកត្រូវប្តូរមកជា English (United States)-United States-International (មើលរូប | Image )
- ជាចុងក្រោយ ចុច ApplyOK OK ឫក៏ចុច OKOK តែម្តងក៏បាន ។