តើអូសាម៉ា ប៊ីន ឡាដេន(Osama Bin Laden) ជានរណា? - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, May 6, 2011

តើអូសាម៉ា ប៊ីន ឡាដេន(Osama Bin Laden) ជានរណា?

By: Vayo FM ,Tuesday, 03 May 2011 10:06


តើអូសាម៉ា ប៊ីន ឡាដេនជានរណា? អូសាម៉ា ប៊ីន ឡាដេនជាមេដឹកនាំអង្គការ ភេរវកម្ម អាល់ -កៃដា។ ប៊ីន ឡាដេន បានកើតនៅប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីត នៅទីក្រុងRyad នាឆ្នាំ១៩៥៧ គឺជាកូនទី១២ ក្នុងគ្រួសារមហា សេដ្ឋី មួយ។ នៅឆ្នាំ១៩៧៣ប៊ីន ឡាដេន ចាប់ផ្តើមមាន ទំនាក់ទំនង ជាមួយពួកអ៊ីស្លាមជ្រុលនិយម ។ប៊ីន ឡាដេនបានស្ម័គ្រចិត្តចូលបម្រើទ័ពព្រៃអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ១៩៧៩ គឺក្រោយពេល សហភាព សូវៀតចូល ឈ្លានពានប្រទេសអាហ្វហ្គានីស្ថានដើម្បីតបទៅនឹងការអំពាវនាវរបស់ពួកនិយមសង្គ្រាមសាសនា។ប៊ីនឡាដេន បានបង្កើត អង្គការមួយ ដែលមាន ឈ្មោះថា  “Al-Qaïda” បានន័យថា“មូលដ្ឋាន”។អង្គការនេះ ត្រូវបានបង្កើតឡើងចេញពី ចលនាប្រឆាំង ការឈ្លានពាននិង កាន់កាប់ អាហ្វហ្កានីស្ថាន របស់សូវៀត ដោយទទួលជំនួយពីសហរដ្ឋអាមេរិក។ត្រឹមឆ្នាំ១៩៨៨គេរាយការណ៍ ថា“Al-Qaïda”  បានក្លាយជា អង្គការ ភេរវកម្ម ផ្លូវការ មួយ ។
នៅឆ្នាំ១៩៨៩ ក្រោយពីកងទ័ពសូវៀតដកខ្លួនចេញពីអាហ្វហ្គានីស្ថាន “Al-Qaïda”  ត្រឡប់មកអារ៉ាប៊ី សាអ៊ូឌីតវិញ តែមិនត្រូវគ្នាជាមួយព្រះចៅ Fahdរួចហើយក៏ភៀសខ្លួន ទៅនៅប្រទេសស៊ូដង់។ពេលនោះហើយដែល “Al-Qaïda”  ក្រោមការដឹកនាំរបស់ ប៊ីន ឡាដេន ចាប់ផ្តើមប្រឆាំងនឹង អាមេរិកដោយខិតខំបង្កើតជំរំហ្វឹកហ្វឺនពួកភេរ ។ ប៊ីន ឡាដេន បានវិលត្រឡប់មករស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន វិញនៅឆ្នាំ១៩៩៦ដោយ សារតែការ បណ្តេញចេញ របស់ប្រទេស ស៊ូដង់ក្រោមការគាបសង្កត់របស់អាមេរិក ។
អ្វីទៅដែលបានធ្វើអោយគាត់ក្លាយ ជាជនដែលគេតាមចាប់ខ្លួន និងជាគោលដៅទី១ ក្នុង“សង្គ្រាមប្រឆាំងភេរវកម្ម ”របស់អាមេរិក? នោះគឺដោយ សារក្រុមអាល់កៃដាដែលគ្រប់គ្រងដោយប៊ីនឡាដេន បានវាយប្រហារ ទៅលើអាគារពាណិជ្ជកម្មពិភពលោក(World Trade Center)ក្នុងប្រទេស អាមេរិក ដែលបានបណ្តាល អោយមនុស្ស ៣០០០ នាក់ ស្លាប់។ ក្រោយការវាយប្រហារ អូសាម៉ា ប៊ីន ឡាដេនបានរត់គេចខ្លួនដោយមានរបាយ ការណ៍ចារកម្ម ភាគច្រើនលើកឡើងថាគាត់ចេញចូលនៅតំបន់ ព្រំដែនរវាងអាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន។
នេះហើយជាហេតុដែលអាហ្វហ្កានីស្ថាន បានក្លាយជាគោលដៅ ចំបង ដែលសហរដ្ឋអាមេរិក ត្រូវតាមចាប់ ប៊ីន ឡាដេន និងបានធ្វើ សង្គ្រាម រំលំ របបតាលីបង់នៅអាហ្វហ្គានីស្ថាន។កាលណោះ ការប្រយុទ្ធគ្នាគេ ប៊ិះតែនឹងចាប់ បានប៊ីន ឡាដេន ម្តងហើយ ដោយពួកមន្ត្រី យោធា និង ផ្នែក ស៊ើបការណ៍ជឿថាប៊ីន ឡាដេនបានគេចរួចពីការប្រយុទ្ធនោះទាំងប្រផុតប្រផើយ។

ក្រោយមកទៀតការតាមចាប់ប៊ីន ឡាដេន បានក្លាយទៅជារឿង មួយដ៏ពិបាក រហូតដល់ អតីតប្រធានាធិបតីចច ដាប់ប៊ឹលយូ ប៊ូសបាន បើក ប្រតិបត្តិការតាមរកចាប់បិនឡាដិន ទំាងរស់ ឬក៏ស្លាប់។  ពីមុន២៥លានដុល្លារ ក្រោយមកទៀត បានឡើងដល់ទៅ៥០លានដុល្លារ ចំពោះជន ណាដែលអាចផ្តល់ព័ត៌មាន នំាទៅដល់ការចាប់ខ្លួនបិនឡាដិនទំាងរស់ ឬមួយក៏ស្លាប់។ ប្រតិបត្តិការនេះបានបន្តមករហូតអស់ រយៈពេលជិត ១០ឆ្នាំទើបកងទ័ពអាមេរិកសម្រេចបានជោគជ័យ ក្នុងការសម្លាប់មេភេរវជនអន្តរជាតិដ៏ល្បីល្បាញជាងគេនៅក្នុង ប្រវត្តិមនុស្សជាតិ៕
ទោះជាយ៉ាងណាក៏ដោយការស្លាប់ របស់មេភេរវកមួយនេះ មិនមែនមានន័យថា ក្រុមអាល់កៃដានេះ រលាយដែរ ដូចច្នេះហើយ ទើប ក្រសួង ការបរទេសអាមេរិកចេញការ ព្រមានអំពីការធ្វើដំណើរទូទាំងពិភពលោក ដល់ពលរដ្ឋអាមេរិកទាំងអស់។

Post Bottom Ad

Responsive Ads Here

Pages